carabao energy drink Archives - Kampuchea Thmey Daily

ថៃ ពិចារណានាំចេញអាវុធផលិតក្នុងស្រុកដើម្បីទាញចំណូលចូលរដ្ឋ
ក្រសួងការពារជាតិថៃកំពុងពិចារណាកែប្រែវិសោធនកម្មលើសេចក្ដីព្រាងច្បាប់ចំនួន ៤ ដើម្បីអនុញ្ញាតឲ្យមានការនាំចេញអាវុធដែលផលិតក្នុងស្រុកសម្រាប់ជួយជំរុញគោលនយោបាយឧស្សាហកម្មការពារជាតិរបស់ប្រទេស ។ នេះបើយោងតាមការចុះផ្សាយដោយកាសែត Bangkok Post នៅថ្ងៃទី៧ ខែមិថុនានេះ ។

ថ្លែងក្នុងកិច្ចប្រជុំជាមួយមន្ត្រីរបស់ក្រសួងការពារជាតិស្តីពីវិសោធនកម្មលើសេចក្តីព្រាងច្បាប់សន្តិសុខជាតិនាពេលថ្មីៗនេះ, លោក Jumnong Chaimongkol អនុរដ្ឋមន្ត្រីក្រសួងការពារជាតិបាននិយាយថា ការកែប្រែវិសោធនកម្មលើច្បាប់អនុញ្ញាតឲ្យមានការនាំចេញអាវុធផលិតក្នុងស្រុក គឺមានគោលបំណងបន្ថែមតួនាទីថ្មីដល់ក្រសួងការពារជាតិក្នុងការជួយជំរុញឧស្សាហកម្មមួយនេះដើម្បីបង្កើតប្រាក់ចំណូលចូលរដ្ឋ ។

ក្នុងកិច្ចប្រជុំនោះទៀតសោត លោក Jumnong ​ក៏បានលើកឡើងពីបញ្ហា​ផ្លូវ​ច្បាប់ និង​ឧបសគ្គ​ផ្សេងៗសម្រាប់ការអនុម័តច្បាប់នាំចេញអាវុធនេះផងដែរ​ ។ លោកអនុរដ្ឋមន្ត្រីបញ្ជាក់ទៀត​ថា ច្បាប់មួយ​ចំនួន​ដូច​ជា ​ច្បាប់​រោងចក្រ​ផលិតអាវុធ​ឯកជនលេខ ​២៥៥០, ច្បាប់​គ្រប់គ្រង​អាវុធ​លេខ ​២៥៣០, ច្បាប់គ្រប់គ្រងការនាំចេញគ្រឿងសព្វាវុធធ្វើសឹកសង្គ្រាមលេខ ២៤៩៥ និង​ច្បាប់បច្ចេកវិទ្យា​ការពារ​ជាតិលេខ ​២៥៦២ សុទ្ធសឹងតែជាឫសគល់​រារាំង​ដល់​គោលនយោបាយនាំចេញអាវុធរបស់យើង ។

ទោះយ៉ាងណា ដើម្បីដោះស្រាយបញ្ហាទាំងនេះ ក្រុមការងារគ្រោងនឹងសហការជាមួយសហគ្រិនវិស័យឯកជន និងដៃគូនៃវិទ្យាស្ថានបច្ចេកវិទ្យាការពារជាតិ ខណៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះមានគោលបំណងធ្វើទំនើបកម្មច្បាប់ដែលមានស្រាប់ ជាពិសេសដើម្បីធ្វើយ៉ាងណាឲ្យវាកាន់តែអំណោយផលដល់គោលនយោបាយរបស់ក្រសួង ។

ស្របពេលជាមួយគ្នានេះ ការជំរុញរបស់ក្រសួងការពារជាតិដើម្បីធ្វើវិសោធនកម្មច្បាប់ទាំងនេះ ក៏គូសបញ្ជាក់ពីការផ្លាស់ប្តូរយុទ្ធសាស្ត្រឆ្ពោះទៅរកការពង្រឹងសមត្ថភាពការពារជាតិរបស់ប្រទេសថៃ និងដាក់ប្រទេសចូលទៅក្នុងភាពជាដៃគូប្រកួតប្រជែងនៅក្នុងទីផ្សារអាវុធពិភពលោកផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ កូនស្រីលោក ថាក់ស៊ីន ឲ្យសមាជិកសភាទុកចិត្តលើនាយករដ្ឋមន្ត្រីក្នុងការ​តែងតាំងគ្រប់មន្ត្រីថ្មីៗ

The post ថៃ ពិចារណានាំចេញអាវុធផលិតក្នុងស្រុកដើម្បីទាញចំណូលចូលរដ្ឋ appeared first on Kampuchea Thmey Daily.

លោក Biden បញ្ជាក់ជាថ្មីថា អាមេរិក នឹងប្រើកម្លាំងយោធាពាំង តៃវ៉ាន់ បើ ចិន ហ៊ានលុកលុយ
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចេញមកបញ្ជាក់សាជាថ្មីថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹងមិនបោះបង់ចោលចិត្តគំនិត ក៏ដូចជាលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាដើម្បីពាំងការពារតៃវ៉ាន់នោះទេ ប្រសិនបើចិនហ៊ានបើកការលុកលុយទៅលើដែនកោះមួយនេះ ។

ថ្លែងក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយទស្សនាវដ្ដី Time នៅឯសេតវិមានកាលពីពេលថ្មីៗនេះ, លោក Biden បានលើកឡើងថា លោក​បាន​បញ្ជាក់ច្បាស់ៗ​ទៅ​កាន់លោក​ប្រធានាធិបតី​ចិន Xi Jinping រួចហើយ សហរដ្ឋ​អាមេរិក​មិន​បាន​ស្វែង​រក​ឯករាជ្យ​ភាព​សម្រាប់​កោះ​តៃវ៉ាន់​នោះ​ទេ ប៉ុន្តែលោកក៏មិនបោះបង់ការប្រើកម្លាំងយោធាអាមេរិកក្នុងករណីមានការលុកលុយណាមួយនោះដែរ ។

លោកប្រធានាធិបតីវ័យ ៨២ ឆ្នាំរូបនេះ​បាន​កត់​សម្គាល់​ថា ការមិនស្វែងរកឯករាជ្យភាពតៃវ៉ាន់ គឺជាគោលនយោបាយរបស់អាមេរិកជាយូរយារណាស់មកហើយ ហើយវាក៏អាចទៅរួចផងដែរដែលថា យោធាអាមេរិកនឹងធ្វើជាខ្នងបង្អែកការពារតៃវ៉ាន់ ប្រសិនបើទីក្រុងប៉េកាំងព្យាយាមបង្រួបបង្រួមជាមួយដែនកោះមួយនេះដោយការប្រើកម្លាំងបាយ ។

វោហារសាស្ត្ររបស់លោកប្រធានាធិបតីទី ៤៦ របស់អាមេរិករូបនេះកើតមានឡើង បន្ទាប់ពីសុន្ទរកថាដ៏ក្ដៅគគុករបស់ប្រមុខការពារជាតិចិនលោក Dong Jun នៅឯកិច្ចប្រជុំសន្តិសុខ Shangri-La ពាក់ព័ន្ធនឹងការប្រើកម្លាំងបាយទៅលើការទាមទារឯករាជ្យភាពតៃវ៉ាន់ ហើយក្នុងនោះលោកបានបញ្ជាក់ថា យោធាចិនបានរៀបជើងព្រួលរួចជាស្រេចដើម្បីប្រើកម្លាំងយោធាបញ្ឈប់ការចិញ្ចឹមចិត្តទាមទារឯករាជ្យភាពរបស់តៃវ៉ាន់ ។

ទន្ទឹមនោះ ចិននៅតែចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយរដ្ឋាភិបាលទីក្រុងប៉េកាំងបានព្រមានម្តងហើយម្តងទៀតថា ទីក្រុងវ៉ាស៊ីនតោនមិនគួរជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់តៃវ៉ាន់នោះទេ ព្រោះវាជាផលប្រយោជន៍ស្នូល រួមទាំងជាបញ្ហាអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន ហើយចាត់ទុកការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់ជាការបង្កហេតុ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋាភិបាលតៃវ៉ាន់ក្រោមការកាច់ចង្កូតនាវាដោយប្រធានាធិបតីថ្មីគឺលោក Lai Ching-te ក៏បានចេញការឆ្លើយតបចំពោះការប្រកាសឥតញញើតមាត់របស់ប្រមុខការពារចិនរូបនេះផងដែរ ។ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងដែរថា តៃវ៉ាន់ពិតជាមានការសោកស្ដាយជាពន់ពេកចំពោះការលើកឡើងដែលមានលក្ខណៈបង្ករឿង និងមិនសមហេតុផលយ៉ាងដូច្នេះ ។

គួរបញ្ជាក់ថា លោក Lai Ching-te បានស្បថចូលកាន់តំណែងជំនួសប្រធានាធិបតីផុតអាណត្តិគឺលោកស្រី Tsai Ing-wen កាលពីថ្ងៃទី២០ ខែឧសភា ខណៈមេដឹកនាំមកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់ (DPP) រូបនេះត្រូវចិនចាត់ទុកជាអ្នកបំផ្លាញសន្តិភាព និងជាមនុស្សគ្រោះថ្នាក់ ដោយសារតែគោលនយោបាយយកអាមេរិកជាខ្នងបង្អែកការពារច្រកសមុទ្រតៃវ៉ាន់ដែលកំពុងមានជម្លោះ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ យន្តហោះយោធា មីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកទម្ងន់ជាង ២២០ គីឡូក្រាម​លើរោងការ សម្លាប់មនុស្ស ២៧ នាក់

The post លោក Biden បញ្ជាក់ជាថ្មីថា អាមេរិក នឹងប្រើកម្លាំងយោធាពាំង តៃវ៉ាន់ បើ ចិន ហ៊ានលុកលុយ appeared first on Kampuchea Thmey Daily.

តើមហាមិត្ត រុស្ស៊ី ណាខ្លះប្រកាសមិនចូលរួមកិច្ចប្រជុំកំពូលស្ដីពីសន្តិភាព អ៊ុយក្រែន?
ប្រទេសស្វីសនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនាខាងមុខនេះ ហើយប្រទេសជាង ១៦០ ត្រូវបានអញ្ជើញឲ្យចូលរួម ខណៈរុស្ស៊ីមិនមានគម្រោងហោះទៅនោះទេ បើទោះបីជាមានការអញ្ជើញឲ្យចូលរួមក៏ដោយ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik កាលពីថ្ងៃទី៣ ខែមិថុនាកន្លងទៅ ។

ទោះយ៉ាងណា រហូតមកដល់ពេលនេះ ក៏មានប្រទេសមួយចំនួនផងដែរប្រកាសមិនចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំនៅទីក្រុង Lucerne ប្រទេសស្វីស ជាពិសេសគឺមហាមិត្តរបស់រុស្ស៊ីតែម្ដងដែលមានដូចជា ចិន ប្រេស៊ីល និងអារ៉ាប៊ីសាអូឌីតជាដើម ដោយសារតែអវត្តមានរបស់តំណាងរដ្ឋាភិបាលទីក្រុងមូស្កូដែលជាភាគីនៃជម្លោះ ។

ក្រសួងការបរទេសចិនបានបញ្ជាក់កាលពីចុងខែឧសភាថា រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងមិនហោះទៅចូលរួមក្នុងកិច្ចប្រជុំសន្តិភាពអ៊ុយក្រែនដែលនឹងរៀបចំឡើងនៅប្រទេសស្វីសនាពាក់កណ្ដាលខែមិថុនានេះឡើយ ខណៈដើមចមនោះ ដោយសារតែរុស្ស៊ីដែលជាភាគីជម្លោះដោយផ្ទាល់ជាមួយអ៊ុយក្រែន គឺមិនត្រូវបានអញ្ជើញចូលរួម បើទោះបីជាទីក្រុងមូស្គូតែងតែបញ្ជាក់ពីជំហរចរចារកសន្តិភាពក៏ដោយ ។

ស្របពេលជាមួយគ្នានេះ មហាមិត្តរុស្ស៊ីមួយទៀតគឺប្រទេសអារ៉ាប៊ីសាអូឌីតក៏ប្រកាសមិនចូលរួមក្នុងកិច្ចប្រជុំស្ដីពីសន្តិភាពអ៊ុយក្រែនដូចគ្នាទៅនឹងប្រទេសចិនដែរ ។ រដ្ឋាភិបាលប្រទេសស្ដេចប្រេងមួយនេះនឹងមិនហោះទៅទីក្រុង Lucerne ដើម្បីចូលរួមក្នុងកិច្ចប្រជុំមួយនេះឡើយ ខណៈឫសគល់នោះក៏មិនខុសពីទីក្រុងប៉េកាំងនោះដែរ គឺដោយសារតែមិនមានតំណាងចូលរួមពីសំណាក់ប្រទេសរុស្ស៊ី ។

ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹកកាលពីខែកុម្ភៈ ឆ្នាំ ២០២២ មក រុស្ស៊ីតែងតែបង្ហាញពីការត្រៀមខ្លួនក្នុងការចរចារកសន្តិភាពជាមួយអ៊ុយក្រែន ហើយជាក់ស្ដែងគណៈប្រតិភូភាគីជម្លោះទាំងពីរក៏បានធ្វើកិច្ចចរចាជាច្រើនលើកច្រើនសារទាំងនៅក្នុងប្រទេសបេឡារុស និងនៅតួកគី ប៉ុន្តែកិច្ចចរចាទាំងអស់សុទ្ធតែមិនទទួលបានផ្លែផ្កាណាមួយឡើយ ខណៈរដ្ឋាភិបាលទីក្រុងកៀវថែមទាំងបានចេញច្បាប់ហាមឃាត់ការចរចាសន្តិភាពបន្ថែមទៀតផងដែរ ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែនដែលស្នើរៀបចំឡើងដោយលោកប្រធានាធិបតី Volodymyr Zelensky នៅប្រទេសស្វីសមានគោលបំណងកសាងរូបមន្តសន្តិភាពសម្រាប់អ៊ុយក្រែនដូចជា ការដកទ័ពរុស្ស៊ីចេញពីទឹកដីរបស់អ៊ុយក្រែន ការ​ដោះដូរ​អ្នកទោស​ជាមួយ​រុស្ស៊ី បញ្ហាថាមពល និង​សន្តិសុខ​នុយក្លេអ៊ែរ ក៏ដូចជាការ​បញ្ជូន​កុមារ​ទៅកាន់ប្រទេស​រុស្ស៊ី​វិញជាដើម ខណៈកិច្ចប្រជុំនោះទៀតសោតក៏រួមមានសំណើផ្សេងៗផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍សំខាន់ៗនៃច្បាប់អន្តរជាតិផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ សេតវិមានបញ្ជាក់មូលហេតុ លោក បៃដិន មិនទៅចូលរួមកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន នៅ ស្វីស

The post តើមហាមិត្ត រុស្ស៊ី ណាខ្លះប្រកាសមិនចូលរួមកិច្ចប្រជុំកំពូលស្ដីពីសន្តិភាព អ៊ុយក្រែន? appeared first on Kampuchea Thmey Daily.

អតីតមេបក្សឈ្នះឆ្នោត ថៃ ត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រី បើលោក សេដ្ឋា ត្រូវដកតំណែង
អតីតមេដឹកនាំបក្សឈ្នះឆ្នោតថៃលោក ភីថា លីមចារឿនរ៉ាត់ បាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេចក្នុងការចូលកាន់តំណែងជានាយករដ្ឋមន្ត្រី ប្រសិនបើច្បាប់អនុញ្ញាត ជាពិសេសនៅពេលដែលលោក សេដ្ឋា ថាវីស៊ីន ត្រូវដកចេញពីតំណែង ក្រោយសាលក្រមសម្រេចរបស់តុលាការពាក់ព័ន្ធការតែងតាំងមន្ត្រីក្នុងជួររដ្ឋាភិបាលរបស់លោក ។

ថ្លែងចេញពីព្រឹត្តិការណ៍ Bangkok Pride Parade កាលពីថ្ងៃទី២ ខែមិថុនា លោក ភីថា ដែលជាសមាជិកសភា និងជាប្រធានទីប្រឹក្សារបស់មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខបានលើកឡើងថា “ផែនការរបស់យើងគឺធ្វើការឲ្យអស់ពីសមត្ថភាព ប្រសិនបើមានបញ្ហាផ្នែកនយោបាយ ហើយគណបក្សរបស់យើងក៏មានគោលការណ៍ និងវិធីដោះស្រាយផងដែរ ប្រសិនបើសភាត្រូវបានរំលាយ” ។

លោក ភីថា បានបន្ថែមថា ប្រសិនបើច្បាប់អនុញ្ញាតមែននោះ លោក Chaitawat Tulaton ដែលជាមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ ត្រូវតែតែងតាំងរូបលោកជាបេក្ខភាពនាយករដ្ឋមន្ត្រី ហើយបុរសវ័យ ៤៤ ឆ្នាំរូបនេះក៏បានថ្លែងអំណរគុណទៅដល់សាធារណជនសម្រាប់ការបន្តគាំទ្រដល់គណបក្ស ជាពិសេសការបោះឆ្នោតស្ទង់មតិកាលពីពេលថ្មីៗនេះដែលនៅតែមានការពេញចិត្តលើរូបលោក ។

យោងតាមការបោះឆ្នោតស្ទង់មតិទូទាំងប្រទេស និងចេញផ្សាយដោយសារព័ត៌មាន The Nation បានរកឃើញថា ប្រជាជនថៃភាគច្រើននៅតែពេញចិត្តពេញថ្លើមលើគណបក្សចលនាឆ្ពោះទៅមុខ ហើយ ៤៦ ភាគរយចង់ឲ្យលោក ភីថា ដឹកនាំរដ្ឋាភិបាល និងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ប្រសិនបើលោក សេដ្ឋា ដែលកំពុងកាន់តំណែងបច្ចុប្បន្ន ត្រូវបានដកចេញពីតំណែងពិតប្រាកដមែន ។

តុលាការធម្មនុញ្ញរបស់ប្រទេសថៃកាលពីសប្ដាហ៍មុនបានទទួលយកបណ្តឹងរបស់សមាជិកព្រឹទ្ធសភាចំនួន ៤០ រូបដែលទាមទារឲ្យដកលោក សេដ្ឋា ចេញពីតំណែងជានាយករដ្ឋមន្ត្រី ដោយសារតែអតីតមហាសេដ្ឋីអចនលទ្រព្យវ័យ ៦២ ឆ្នាំរូបនេះបំពានរដ្ឋធម្មនុញ្ញ ក្រោយរឿងតែងតាំងលោក Pichit Chuenban ធ្វើជារដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្ត្រី ព្រោះអតីតមេធាវីរូបនេះខ្វះសុចរិតភាព និងបទដ្ឋានសីលធម៌ដែលតម្រូវដោយរដ្ឋធម្មនុញ្ញ ជាពិសេសលោកជាប់ពាក់ព័ន្ធទោសព្រហ្មទណ្ឌ ។

គួរបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលថៃដែលកាច់ចង្កូតនាវាដោយលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន កំពុងស្ថិតក្នុងភាពវឹកវរ ខណៈក៏មានការលាលែងពីតំណែងរបស់រដ្ឋមន្ត្រី ៣ រូបរួចទៅហើយក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ក្រោយការរុះរើគណៈរដ្ឋមន្ត្រី ស្របពេលដែលបច្ចុប្បន្នសេដ្ឋកិច្ចថៃក៏មិនទាន់ដំណើរការល្អនៅឡើយនោះដែរ ជាពិសេសពាក់ព័ន្ធនឹងកិច្ចសន្យាផ្ដល់សាច់ប្រាក់ដល់ប្រជាជនប្រមាណ ៥០ លាននាក់ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ IMF ឲ្យ អ៊ុយក្រែន ខ្ចីលុយរាប់ពាន់លានដុល្លារបន្ថែមទៀតក្នុងកិច្ចសន្យា ៤ ឆ្នាំ

The post អតីតមេបក្សឈ្នះឆ្នោត ថៃ ត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រី បើលោក សេដ្ឋា ត្រូវដកតំណែង appeared first on Kampuchea Thmey Daily.

លោក Austin ថា ទោះមានសង្គ្រាមនៅ អ៊ុយក្រែន និងហ្គាហ្សា តែ អាមេរិក ក៏មិនភ្លេចពង្រឹងសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិក
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ចាប់ផ្ដើមបង្វែរការយកចិត្តទុកដាក់ផ្នែកសន្តិសុខនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឡើងវិញ ជាពិសេសការគំរាមកំហែងពីសំណាក់ប្រទេសចិន បន្ទាប់ពីរវល់តែដោះស្រាយបញ្ហាភ្លើងសង្គ្រាមនៅអ៊ុយក្រែន និងជម្លោះក្នុងតំបន់ហ្កាហ្សា ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅ ។

មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ការយកចិត្តទុកដាក់របស់អាមេរិកក្នុងការជួយជ្រោមជ្រែងដល់អ៊ុយក្រែនដើម្បីតតាំងក្នុងភ្លើងសង្គ្រាមជាមួយរុស្ស៊ី និងកិច្ចគាំទ្រទៅកាន់អ៊ីស្រាអែលក្នុងជម្លោះនៅតំបន់ហ្គាហ្សាមិនឲ្យរីករាលដាលកាន់តែខ្លាំងឡើងនោះ នឹងនាំឲ្យទីក្រុងវ៉ាស៊ីនតោនលែងខ្វាយខ្វល់ដល់សន្តិសុខនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។

ថ្លែងក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិចិនលោក Dong Jun នៅឯកិច្ចប្រជុំសន្តិសុខ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃសុក្រ, លោក Austin បានលើកឡើងថា “ទោះបីជាមានការប៉ះទង្គិចជាប្រវត្តិសាស្ត្រទាំងនៅអឺរ៉ុប និងមជ្ឈិមបូព៌ាក៏ដោយ ក៏តំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅតែជាអាទិភាពរបស់អាមេរិក ហើយអាមេរិកអាចមានសុវត្ថិភាពបាន លុះត្រាតែអាស៊ីមានសុវត្ថិភាពដែរ ។ នោះហើយជាមូលហេតុដែលសហរដ្ឋអាមេរិកនៅតែបន្តរក្សាវត្តមានយូរអង្វែងរបស់ខ្លួននៅក្នុងតំបន់មួយនេះ” ។

ទោះយ៉ាងណា លោក Dong Jun ក៏បានព្រមានទៅកាន់លោក Austin វិញផងដែរថា សហរដ្ឋអាមេរិកមិនគួរជ្រៀតជ្រែកចូលក្នុងកិច្ចការរបស់ចិនជាមួយតៃវ៉ាន់នោះទេ ជាពិសេសកុំយកតំបន់ឥណ្ឌូប៉ាស៊ីហ្វិកធ្វើជាសង្វៀនសម្រាប់ការប្រកួតប្រជែងរបស់មហាអំណាច ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយសរុប ៦១ ពាន់លានដុល្លារបន្ថែមទៀតដល់សម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងនោះទឹកប្រាក់ប្រហែល ៨ ពាន់លានដុល្លារផ្ដល់ទៅឲ្យកោះតៃវ៉ាន់សម្រាប់ទុកប្រើទប់ទល់នឹងឥទ្ធិពលរបស់ចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ខណៈជំនួយដែលនៅសេសសល់ទាំងប៉ុន្មានគឺសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ IMF ឲ្យ អ៊ុយក្រែន ខ្ចីលុយរាប់ពាន់លានដុល្លារបន្ថែមទៀតក្នុងកិច្ចសន្យា ៤ ឆ្នាំ

The post លោក Austin ថា ទោះមានសង្គ្រាមនៅ អ៊ុយក្រែន និងហ្គាហ្សា តែ អាមេរិក ក៏មិនភ្លេចពង្រឹងសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិក appeared first on Kampuchea Thmey Daily.

អ៊ីរ៉ង់ ចាប់ផ្ដើមទទួលចុះឈ្មោះបេក្ខភាពប្រធានាធិបតី ក្រោយសោកនាដកម្ម​ធ្លាក់ឧទ្ធម្ភាគចក្រស្លាប់លោក Raisi
ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍បានចាប់ផ្ដើមបើកការចុះឈ្មោះរយៈពេល ៥ ថ្ងៃសម្រាប់បេក្ខភាពដែលចង់ឈរឈ្មោះបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាថ្ងៃទី២៨ ខែមិថុនាខាងមុខ ដើម្បីមកជំនួសតំណេងលោក Ebrahim Raisi ដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រកាលពីចុងសប្ដាហ៍មុន ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី៣០ ខែឧសភាកន្លងទៅ ។

លោក Saeed Jalili

យោងតាមច្បាប់របស់អ៊ីរ៉ង់ពាក់ព័ន្ធនឹងការចុះឈ្មោះជាបេក្ខភាពប្រធានាធិបតី តម្រូវឲ្យពលរដ្ឋទាំងនោះមានសញ្ជាតិអ៊ីរ៉ង់តែមួយគត់ ហើយមានអាយុចន្លោះពី ៤០ ទៅ ៧៥ ឆ្នាំ និងយ៉ាងហោចណាស់បញ្ចប់ថ្នាក់អនុបណ្ឌិត ខណៈក្នុងចំណោមអ្នកដែលបានចុះឈ្មោះកាលពីថ្ងៃព្រហស្បតិ៍ ក៏មានលោក Saeed Jalili អតីតអ្នកចរចានុយក្លេអ៊ែរអ៊ីរ៉ង់ ដែលលោកក៏ធ្លាប់ឈរឈ្មោះបោះឆ្នោតចំនួន ២ លើកផងដែរកាលពីឆ្នាំ ២០១៣ និងឆ្នាំ ២០២១ ។

ទោះយ៉ាងណា បច្ចុប្បន្នគេមើលឃើញថា លោក Mohammad Mokhber ដែលកំពុងកាន់ការជាប្រធានាធិបតីស្តីទីរបស់អ៊ីរ៉ង់ជាបេក្ខភាពលេចធ្លោមួយរូបដែលអាចនឹងឡើងអង្គុយកៅអីជាប្រធានាធិបតីផ្លូវការតែម្ដង ដោយសារតែលោកក៏ជាមនុស្សជំនិតរបស់មេដឹកនាំជាន់ខ្ពស់គឺលោក Ayatollah Ali Khamenei ផងដែរ ។

ទន្ទឹមនោះ ក្រោយបិទបញ្ចប់ការចុះឈ្មោះរយៈពេល ៥ ថ្ងៃ ពោលនៅថ្ងៃទី៤ ខែមិថុនាហើយនោះ ក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីអ៊ីរ៉ង់រំពឹងនឹងចេញបញ្ជីឈ្មោះបេក្ខភាពចុងក្រោយក្នុងរយៈពេល ១០ ថ្ងៃ ហើយនឹងអនុញ្ញាតឲ្យបេក្ខភាពឈ្មោះឈរបោះឆ្នោតចាប់ផ្ដើមធ្វើយុទ្ធនាការឃោសនាគោលនយោបាយរៀងៗខ្លួនរយៈពេល ២ សប្ដាហ៍ មុនការបោះឆ្នោតសកលនៅថ្ងៃទី២៨ ខែមិថុនា ។

ការបោះឆ្នោតនេះកើតឡើង នៅពេលដែលប្រទេសអ៊ីរ៉ង់កំពុងជួបបញ្ហាផ្ទៃក្នុង បន្ទាប់ពីហេតុការណ៍ដ៏គួរឲ្យសោកសង្រេងធ្លាក់ឧទ្ធម្ភាគចក្រស្លាប់លោកប្រធានាធិបតី Ebrahim Raisi កាលពីថ្ងៃទី១៩ ខែឧសភា ក៏ដូចជាភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងតេហេរ៉ង់ និងសហរដ្ឋអាមេរិក រួមទាំងការតវ៉ាជុំវិញមរណភាពរបស់នាង Mahsa Amini ក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិសកាលពីឆ្នាំ ២០២២ កន្លងទៅ ។

គួរបញ្ជាក់ថា លោក Ebrahim Raisi គឺជាប្រធានាធិបតីអ៊ីរ៉ង់ទី ២ ហើយដែលទទួលមរណភាពក្នុងអំឡុងពេលកំពុងកាន់តំណែង ក្រោយហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ ខណៈប្រធានាធិបតីអ៊ីរ៉ង់ដំបូងគេដែលស្លាប់បាត់បង់ជីវិតដូចគ្នាទាំងដែលកំពុងកាន់អំណាចគឺលោក Mohammad Ali Rajai ។ មេដឹកនាំរូបបានឃ្លាតរូបកាយកាលពីឆ្នាំ ១៩៨១ ក្នុងសោកនាដកម្មបំផ្ទុះគ្រាប់បែកក្នុងភាពវឹកវរមួយ បន្ទាប់ពីបដិវត្តឥស្លាម ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ អ៊ីរ៉ង់ មិនទាន់ចេញលទ្ធផលស៊ើបអង្កេតករណីធ្លាក់ឧទ្ធម្ភាគចក្រប្រធានាធិបតី ព្រោះនៅសង្ស័យ

The post អ៊ីរ៉ង់ ចាប់ផ្ដើមទទួលចុះឈ្មោះបេក្ខភាពប្រធានាធិបតី ក្រោយសោកនាដកម្ម​ធ្លាក់ឧទ្ធម្ភាគចក្រស្លាប់លោក Raisi appeared first on Kampuchea Thmey Daily.

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ
កម្មការិនីរោងចក្រកាត់ដេរម្នាក់រស់នៅភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល (អតីតក្នុងខេត្តកំពង់ស្ពឺ)មានសំណាងបានឈ្នះរង្វាន់ធំពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់ចំនួន ១២៥លានរៀលកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។

ស្ត្រីដែលមានសំណាងបានឈ្នះរង្វាន់ធំពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់១២៥លានរៀលរូបនេះមានឈ្មោះ គង់ ចិន្តា អាយុ ៣៣ឆ្នាំ បាននិយាយប្រាប់ឱ្យដឹងថា កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ មុនពេលចូលធ្វើការ អ្នកនាងបានទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ចំនួន១កំប៉ុង ទុកទទួលទានពេលធ្វើការហត់ លុះពេលអង្គុយធ្វើការ ក៏យកមកគាស់ដើម្បីទទួលទាន ក៏ស្រាប់តែឃើញមានរង្វាន់១២៥លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ គ្រាន់តែឃើញត្រូវរង្វាន់ភ្លាម ខ្លួនពិតជាមានអារម្មណ៍រីករាយរំភើបជាខ្លាំងស្ទើរតែមិនជឿភ្នែកខ្លួនឯង និងបានហៅអ្នកធ្វើការដែលនៅក្បែរគ្នាឱ្យជួយមើល ហើយក៏បានទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងក្រវិលកំប៉ុងតែម្ដង។

អ្នកនាង គង់ ចិន្តា បានបញ្ជាក់ទៀតថា ក្រោយពេលទទួលបានប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ១២៥លានរៀលនេះ នឹងយកមួយចំនួនសងបំណុលគេ និងសាងសង់ផ្ទះឱ្យបានសមរម្យជាងសព្វថ្ងៃ ហើយនៅសល់ប៉ុន្មានទុកសម្រាប់បង្កើតអាជីវកម្មលក់ដូរនៅផ្ទះដើម្បីបានចំណូលគ្រាន់ផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

ជាចុងក្រោយ អ្នកនាង គង់ ចិន្តា ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតប្រាដក និងសូមជូនពរឱ្យក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែខ្លាំងតទៅមុខទៀត។

សូមបញ្ជាក់ដែរថា សម្រាប់ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់ និងបង្កើនពី១០០លានរៀល ឡើងដល់ ១២៥លានរៀលចំនួន២០០រង្វាន់, ទឹកប្រាក់ ១០លានរៀលចំនួន ២០០រង្វាន់, ទឹកប្រាក់ ១លានរៀលចំនួន ២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន ២០០គ្រឿង, ទូរស័ព្ទ iPhone ចំនួន២០០គ្រឿង និងរង្វាន់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រាប់លានកំប៉ុង។

ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រសជាតិឆ្ងាញ់ និងជួយកែប្រែជីវភាពរបស់លោកអ្នកពិតប្រាកដ ! ខារ៉ាបាវ អ្នកតស៊ូដ៏អស្ចារ្យ….

The post កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ appeared first on Kampuchea Thmey Daily.

លោក ថាក់ស៊ីន ស្នើលើកពេលបទចោទប្រកាន់ប្រមាថព្រះមហាក្សត្រ ដោយសារតែឆ្លងកូវីដ
អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានស្នើសុំទៅកាន់ការិយាល័យអគ្គព្រះរាជអាជ្ញាឲ្យពន្យារពេលសវនាការលើសេចក្ដីសម្រេចពាក់ព័ន្ធបទចោទប្រកាន់ប្រមាថព្រះមហាក្សត្រដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភានេះ ដោយសារតែលោកបានឆ្លងជំងឺកូវីដ ១៩ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅ ។

ចំណែកប្រភពព័ត៌មានពីមេធាវីរបស់លោក ថាក់ស៊ីន បានបង្ហើបប្រាប់ថា ការិយាល័យអគ្គព្រះរាជអាជ្ញាបានទទួលយកការស្នើសុំនេះរួចហើយកាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ប៉ុន្តែនៅមិនទាន់បញ្ជាក់ពេលវេលាជាផ្លូវការចំពោះការពន្យារពេលសវនាការមួយនេះនៅឡើយទេ ដោយរង់ចាំមើលពីបញ្ហាសុខភាពរបស់អតីតនាយករដ្ឋមន្ត្រីវ័យ ៧៤ ឆ្នាំរូបនេះជាមុនសិន ។

ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយថៃកាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ លោក ថាក់ស៊ីន បានលើកឡើងថា ប្រសិនបើមិនមានអ្វីប្រែប្រួលទេនោះ លោកមានបំណងចូលរួមសវនាការនៅការិយាល័យអគ្គព្រះរាជអាជ្ញាដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភានេះ ដោយសារតែអគ្គព្រះរាជអាជ្ញាបានពន្យារពេលសេចក្ដីសម្រេចចោទប្រកាន់អតីតនាយករដ្ឋមន្ត្រីរូបនេះម្ដងរួចមកហើយកាលពីថ្ងៃទី១០ ខែមេសា ។

គួររំឭកឡើងវិញថា ការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្ររបស់លោក ថាក់ស៊ីន មានប្រភពចេញពីបទសម្ភាសន៍មួយដែលលោកបានផ្តល់ទៅឲ្យកាសែតកូរ៉េខាងត្បូង Chosun Ilbo កាលពីឆ្នាំ ២០១៥ ដែលនៅពេលនោះអតីតនាយករដ្ឋមន្ត្រីវ័យ ៧៤ ឆ្នាំរូបនេះបានចោទប្រកាន់ក្រុមប្រឹក្សាឯកជនថាបានគាំទ្ររដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា ដែលជាប្អូនស្រីរបស់លោកកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០១៤ ។

បន្ទាប់ពីរស់នៅនិរទេសខ្លួនអស់រយៈពេល ១៥ ឆ្នាំ លោក ថាក់ស៊ីន បានវិលត្រឡប់ចូលស្រុកវិញកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣  ខណៈនៅថ្ងៃដដែលនោះ តុលាការកំពូលថៃក៏បានកាត់ទោសអតីតនាយករដ្ឋមន្ត្រីរូបនេះឲ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំក្នុងសំណុំរឿងក្ដីក្ដាំចំនួន ៣ ករណី ប៉ុន្តែត្រូវបានព្រះមហាក្សត្រសម្រេចព្រះទ័យលើកលែងទោសមកនៅត្រឹម ១ ឆ្នាំវិញ ហើយក៏បន្តអនុវត្តតាមទោសទណ្ឌ រហូតឈានដល់ការដោះលែងឲ្យមានសេរីភាព ។

លោក ថាក់ស៊ីន ត្រូវបានដោះលែងឲ្យមានសេរីភាពកាលពីថ្ងៃទី១៨ ខែកុម្ភៈ បន្ទាប់ពីអនុវត្តទោសទណ្ឌបានរយៈពេល ៦ ខែ ដោយសារតែស្ថានភាពរបស់លោកស៊ីទៅនឹងលក្ខខណ្ឌនៃការលើកលែងទោសដូចជា លោកស្ថិតក្នុងចំណោមទណ្ឌិត ៩៣០ ដែលចាត់ទុកជាមនុស្សចាស់ និងមានជំងឺ ឬមានអាយុលើស ៧០ ឆ្នាំ បូករួមទាំងស្នាដៃបម្រើប្រទេសជាតិនៅពេលកន្លងមកផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ថៃ ត្រៀមខ្លួន ក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេ ចូលសមាជិក BRICS

The post លោក ថាក់ស៊ីន ស្នើលើកពេលបទចោទប្រកាន់ប្រមាថព្រះមហាក្សត្រ ដោយសារតែឆ្លងកូវីដ appeared first on Kampuchea Thmey Daily.