ព័ត៌មានអន្ដរជាតិ
សេតវិមានបញ្ជាក់មូលហេតុ លោក បៃដិន មិនទៅចូលរួមកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន នៅ ស្វីស
សេតវិមានបញ្ជាក់ថា លោកប្រធានាធិបតី ចូ បៃដិន នឹងមិនចូលរួមកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន នៅប្រទេសស្វីសទេ ប៉ុន្តែនឹងបញ្ជូនអនុប្រធានាធិបតី Kamala Harris និងទីប្រឹក្សាសន្តិសុខជាតិ Jake Sullivan ទៅជំនួសវិញ។

លោកស្រី Kirsten Allen អ្នកនាំពាក្យអនុប្រធានាធិបតីអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទទី៣ខែមិថុនាថា លោកស្រី Harris និងលោក Sullivan នឹងធ្វើដំណើរទៅកាន់ទីក្រុង Lucerne នៃប្រទេសស្វីសនៅថ្ងៃទី ១៥ខែមិថុនា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល សន្តិភាពអ៊ុយក្រែន។ វត្តមានរបស់លោកស្រី Harris គឺបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ក្នុងការធានាបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង។
ស្របពេលជាមួយគ្នានោះដែរ បើតាមការបញ្ជាក់ពីសេតវិមាន, ចំពោះមូលហេតុដែលលោក បៃដិន អវត្តមានគឺ ដោយសារលោករវល់ទៅចូលរួមកម្មវិធីរៃអង្គាសថវិកានៅទីក្រុង Los Angeles ដែលរៀបចំដោយតារាសម្តែង George Clooney និង Julia Roberts។

សូមបញ្ជាក់ថា លោក ហ្សេលេនស្គី បានជំរុញមេដឹកនាំពិភពលោកឲ្យចូលរួមក្នុងកិច្ចប្រជុំសន្តិភាព ប៉ុន្តែចោទរុស្សីថា ព្យាយាមបំផ្លាញជំនួបកំពូលនេះ។
ប្រទេសស្វីសនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលថ្ងៃទី១៥-១៦ខែមិថុនា ជាមួយគោលបំណង ទាញការគាំទ្រជាអន្តរជាតិសម្រាប់សំណើសន្តិភាពរបស់លោក ហ្សេលេនស្គី រួមទាំងការដកកងទ័ពរុស្ស៊ីចេញពីអ៊ុយក្រែនទាំងស្រុងផងដែរ ប៉ុន្តែទីក្រុងមូស្គូមិនត្រូវបានអញ្ជើញឲ្យចូលរួមទេ។

ការិយាល័យរបស់លោក ហ្សេលេនស្គី អះអាងថា ប្រទេសនិងអង្គការអន្តរជាតិសរុប១០៧ បានបញ្ជាក់ពីការចូលរួម ក្នុងនោះរួមទាំងសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន និងបណ្តាប្រទេសមកពីអាមេរិកខាងត្បូង អាហ្វ្រិក និងមជ្ឈិមបូព៌ាផងដែរ។
យ៉ាងណាមិញ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា កិច្ចប្រជុំកំពូលនេះ នឹងគ្មានប្រយោជន៍អ្វីសោះឡើយ បើគ្មានការចូលរួមពីភាគីរុស្ស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


