PTT Archives - Kampuchea Thmey Daily

ចំណូល និងការលក់នៅបរទេសរបស់ PTTOR ធ្លាក់ចុះ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ
ក្រុមហ៊ុនថាមពលថៃ​ PTT Oil and Retail Business Plc (PTTOR) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនថាមពលរដ្ឋថៃ PTT Group បាន​កត់ត្រាពីការធ្លាក់ចុះ​នៃប្រាក់ចំណូល និងបរិមាណលក់ប្រេងនៅបរទេសក្នុងត្រីមាសទី១ដើមឆ្នាំ ដោយសារតែ​ជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃព្រហស្បតិ៍។

ប្រតិបត្តិការរបស់ក្រុមហ៊ុន PTT រងផលប៉ះពាល់ដោយផ្ទាល់ពីជម្លោះព្រំដែន ដែលផ្ទុះឡើងជាជម្លោះប្រដាប់អាវុធកាលពីឆ្នាំមុនដោយសារតែការឈ្លានពានរបស់ថៃ​ ហើយបន្តតានតឹងមកទល់ពេលនេះ។ ការលក់របស់ PTTOR នៅកម្ពុជា បាន​ធ្លាក់ចុះចន្លោះពី ៥០-៦០% កាលពីឆ្នាំមុន។

ដោយសារតែការធ្លាក់ចុះជាគំហុកនោះ PTTOR បាន​ប្រកាសកាលពីចុងឆ្នាំមុនថា ក្រុមហ៊ុននឹងកាត់បន្ថយការវិនិយោគនៅក្នុងប្រទេសកម្ពុជា។

មែនទែនទៅ ជម្លោះ​ព្រំដែនបាន​ធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការក្រុមហ៊ុនថៃនៅកម្ពុជា រួមទាំងផលិតកម្ម និងការលក់ ខណៈពលរដ្ឋកម្ពុជាធ្វើពហិការប្រឆាំងទំនិញថៃ ដោយប៉ះពាល់ទាំងក្រុមហ៊ុន PTT។ មុនជម្លោះផ្ទុះឡើង PTT មានស្ថានីយចាក់ប្រេងចំនួន ២០០ និងហាងកាហ្វេ Amazon ១៥០ កន្លែង ទូទាំងប្រទេសកម្ពុជា។ ប៉ុន្តែគិតត្រឹមខែមីនា ឆ្នាំនេះ មានតែស្ថានីយចំនួន​ ៩១ កន្លែង​ និងហាងកាហ្វេ ១៣៦ ​ទីតាំង​ប៉ុណ្ណោះ ដែលបន្តប្រតិបត្តិការ ខណៈស្ថានីយខ្លះបានបិទ និងប្រហែល ៤០-៥០ បាន​ផ្លាស់ប្ដូរម៉ាកយីហោរ។

ការធ្លាក់ចុះ​នេះ ប៉ះពាល់ធ្ងន់ធ្ងរដល់តួលេខចំណូល និងការលក់លើទីផ្សារអន្តរជាតិរបស់ PTTOR សម្រាប់ត្រីមាសទី១ ឆ្នាំ​២០២៦។ ចំណូលពីទីផ្សារអន្តរជាតិរបស់ក្រុមហ៊ុនបាន​ធ្លាក់ចុះ ៤% ឆ្នាំលើឆ្នាំ មកត្រឹម ១៣,៩ ប៊ីលានបាត ខណៈបរិមាណលក់ប្រេងនៅអន្តរជាតិ​ បាន​ធ្លាក់ ១២,៥% មកត្រឹម ៥១៩ លានលីត្រ ដែលភាគច្រើនដោយសារតែជម្លោះ និងការបិទព្រំដែនជាមួយកម្ពុជា។

​ទោះបីជាយ៉ាងនេះក្ដី លោកស្រី Wilaiwan Kanjanakanti អនុប្រធានប្រតិបត្តិជាន់ខ្ពស់ទទួលបន្ទុកហិរញ្ញវត្ថុ និងជាប្រធានផ្នែកហិរញ្ញវត្ថុនៅ PTTOR បាន​និយាយថា ជម្លោះព្រំដែន​មានឥទ្ធិពលស្ដួចស្ដើងលើប្រាក់ចំណេញសរុបនៅត្រីមាសទី១របស់ក្រុមហ៊ុន។ ប្រតិបត្តិការនៅកម្ពុជារួមចំណែកតិចតួចដល់ប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុន ដោយ​​មានត្រឹមតែ ២-៣% នៃប្រាក់ចំណូលសរុបប៉ុណ្ណោះ​។

ប៉ុន្តែមន្រ្តីក្រុមហ៊ុនដដែលបាន​និយាយថា ​OR ​កំពុង​ស្វែងរកឱកាសថ្មីៗនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ទោះបីជាមានឧបសគ្គក៏ដោយ។ ​ក្នុងស្រុកថៃវិញ​ ក្រុមហ៊ុនកំពុងផ្តោតលើគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដូចជាកម្មវិធី «ថៃជួយថៃ+» ​និងទាញយកអត្ថប្រយោជន៍ពីកំណើនតម្រូវការ​ក្នុងវិស័យមិនមែនប្រេង ​ជាពិសេសតាមរយៈការពង្រីកហេដ្ឋារចនាសម្ព័ន្ធសាកថ្មរថយន្តអគ្គិសនី៕ ​

The post ចំណូល និងការលក់នៅបរទេសរបស់ PTTOR ធ្លាក់ចុះ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ appeared first on Kampuchea Thmey Daily.

TotalEnergies ​គ្រោងលក់ភាគហ៊ុន​ក្នុងប្លុកឧស្ម័ននៅម៉ាឡេស៊ីទៅឱ្យក្រុមហ៊ុនថៃ PTTEP
ក្រុមហ៊ុនប្រេងយក្សរបស់បារាំង TotalEnergies បានឱ្យដឹងកាលពីថ្ងៃអង្គារថា ក្រុមហ៊ុននឹងលក់ភាគហ៊ុនដោយប្រយោលជិត ១០% ​នៅប្លុកឧស្ម័នធម្មជាតិ​​ក្នុងសមុទ្ររបស់​ម៉ាឡេស៊ីទៅឱ្យក្រុមហ៊ុនថាមពលរដ្ឋថៃ PTTEP ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន PTT។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

ការលក់ភាគហ៊ុននោះ គឺពាក់់ព័ន្ធនឹងប្លុករុករក និងផលិតកម្មឧស្ម័នធម្មជាតិ​ SK408។​ ក្រោយ​កិច្ចព្រមព្រៀង​បិទបញ្ចប់ ក្រុមហ៊ុន TotalEnergies នឹងនៅតែរក្សាភាគហ៊ុន ៣០,០០២% ទៀង ​ក្នុងប្លុក​ឧស្ម័នធម្មជាតិ​ដដែល​។ ប្លុកនេះរួមបញ្ចូលទាំង​តំបន់​ឧស្ម័ន Jerun ដែលផ្គត់ផ្គង់​ឧស្ម័នធម្មជាតិ​ ២៩,៣ លាន​តោន/ឆ្នាំ ទៅរោងចក្រឧស្ម័នធម្មជាតិ​ Bintulu LNG ​ដែល​ដំណើរការដោយក្រុមហ៊ុនថាមពលរដ្ឋម៉ាឡេស៊ី Petronas។

កាលពីឆ្នាំមុន ក្រុមហ៊ុន TotalEnergies បានទិញយកក្រុមហ៊ុនផលិតប្រេង និងឧស្ម័នម៉ាឡេស៊ី SapuraOMV ក្នុងកិច្ចព្រមព្រៀង ២ ដែលមានតម្លៃ ១,៦ ប៊ីលាន​ដុល្លារ ដើម្បីពង្រីកផលប័ត្រឧស្ម័នធម្មជាតិរបស់ខ្លួន ខណៈ​តម្រូវការឥន្ធនៈកើនឡើង។​

នៅឆ្នាំនេះ ​ដោយសារតែ​សម្ពាធរបស់វិនិយោគិន​ឱ្យ​កាត់បន្ថយបំណុល ក្រុមហ៊ុនបានចាប់ផ្តើមលក់តំបន់រុករកប្រេងដែលដំណើរការយូរឆ្នាំ និងតំបន់រុករកដែលខ្លួនមាន​ភាគហ៊ុន​តិច ដើម្បី​​ប៉ះប៉ូវគ្នាទៅនឹង​ថ្លៃដើមខ្លួន​ដែលខ្លួនចំណាយដើម្បីទិញ។

លោក Nicolas Terraz ប្រធានផ្នែករុករក និងផលិតកម្មរបស់ TotalEnergies  បាន​ថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រោមការលក់ភាគហ៊ុននេះ ក្រុមហ៊ុន​ TotalEnergies «ធានានូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃផលប័ត្ររបស់ខ្លួននៅ​ម៉ាឡេស៊ី ខណៈ​ពង្រឹងទំនាក់ទំនងជាមួយ PTTEP ដែលជាដៃគូយូរអង្វែង»។

នៅឆ្នាំ ២០២៣ ក្រុមហ៊ុន TotalEnergies បានលក់ឱ្យ​ក្រុមហ៊ុន ​PTTEP នូវភាគហ៊ុន ២៥% នៅកន្លែងថាមពលដើរដោយ​ថាមពល Seagreen ​ក្នុងសមុទ្រនៅស្កុតឡែន ក្រោមតម្លៃ ៦៦១ លានដុល្លារ និងបានចុះហត្ថលេខាលើភាពជាដៃគូជាមួយ​ PTTEP ដើម្បីស្វែងរកឱកាសរុករក និងផលិតកម្មរួមគ្នា។

​ម៉ាឡេស៊ីគឺជាប្រទេសនាំចេញឧស្ម័នធម្មជាតិ​ពង្រាវធំជាងគេទី ៥ របស់ពិភពលោកកាលពីឆ្នាំមុន ​ប្រមាណជិត ២៨ លានតោន ជាចម្បងទៅកាន់​ជប៉ុន ចិន និងកូរ៉េខាងត្បូង។ នេះបើយោងតាមទិន្នន័យរបស់ Kpler។ ​ថៃគឺជាប្រទេសនាំចូលឧស្ម័នធម្មជាតិ​ពង្រាវ (LNG) កំពូលរបស់អាស៊ីអាគ្នេយ៍។ ប្លុករុករកឧស្ម័ន SK408 ក៏ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Petronas (៣០%) និងក្រុមហ៊ុនថាមពលអង់គ្លេស Shell (៣០%) ផងដែរ៕

The post TotalEnergies ​គ្រោងលក់ភាគហ៊ុន​ក្នុងប្លុកឧស្ម័ននៅម៉ាឡេស៊ីទៅឱ្យក្រុមហ៊ុនថៃ PTTEP appeared first on Kampuchea Thmey Daily.

PTT ​បកស្រាយថាខ្លួនមិន​ដែល​​នាំចូលប្រេងមកកម្ពុជាទេតាំង​ពីខែមិថុនាមក ហើយបញ្ជាក់ការគាំទ្រចំពោះយោធា
ក្រុមហ៊ុនថាមពលរដ្ឋថៃ PTT បាន​បកស្រាយ​​នៅថ្ងៃចន្ទនេះ​ ថា ខ្លួនមិនបាន​នាំចូលប្រេងមកកម្ពុជាទាល់តែសោះ រាប់តាំងពីកម្ពុជាបិទការនាំចូលប្រេង និងឧស្ម័នឥន្ធនៈថៃគ្រប់ប្រភេទនៅចុងខែមិថុនាមក ខណៈបញ្ជាក់ការគាំទ្រចំពោះយោធាថៃក្នុងស្ថានភាពជម្លោះនៅតាមព្រំដែនកម្ពុជាបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer។

ការបញ្ជាក់យ៉ាងដូច្នេះ ធ្វើ​ក្រោយ​មាន​ការចោទសួរទៅលើក្រុមហ៊ុនអំពីបញ្ហានេះ បន្ទាប់ពីថៃបាន​បិទច្រកដឹកប្រេងទៅឡាវ ​តាមច្រក Chong Mek ​ក្នុងខេត្ត​ឧប៊ុនរ៉ាចាថានី​ ដែលធ្វើឱ្យ​រថយន្តដឹកប្រេង ៨០ គ្រឿង ដែលផ្ទុកប្រេងសរុប ៤ លានលីត្រ ត្រូវជាប់គាំង។​ យោធាថៃបាន​អះអាងថា ចំណាត់ការរបស់ថៃ ​​ធ្វើឡើងក្រោយការនាំចេញប្រេងតាមច្រកព្រំដែនដដែលកើនឡើងខ្លាំង ដោយសង្ស័យថានាំចេញបន្តមកកម្ពុជា។ ​ប៉ុន្តែមកទល់ពេលនេះ គ្មានភស្តុតាងណាមួយដែលថា ឡាវនាំចេញប្រេង​​បន្តមកកម្ពុជាទេ។

ការចោទសួរក្រុមហ៊ុន PTT យ៉ាងដូច្នេះ ព្រោះក្រុមហ៊ុននេះគឺជាអាជីវកម្មលក់ថាមពល រួមមាន​ប្រេងសាំងដ៏​សំខាន់នៅកម្ពុជា ដោយ​កន្លងមក PTT ចាត់ទុកកម្ពុជាជាផ្ទះទី២របស់ខ្លួន ​មុនពេលជម្លោះព្រំដែនធ្វើ​ឱ្យអាជីវកម្មរបស់ខ្លួនដាំក្បាលចុះ។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងសេចក្ដីបកស្រាយនាថ្ងៃចន្ទដដែល PTT មិនបានបញ្ជាក់ទេ ថាតើក្នុងចំណោម​រថយន្តដឹកប្រេងទាំង ៨០ គ្រឿង ដែលត្រូវជាប់គាំងនៅច្រក Chong Mek នោះ មាន​រថយន្តជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដែរឬទេ។ ប៉ុន្តែថា PTT មាន​គាំទ្រ និងសាមគ្គីជាមួយយោធា និងប្រជាជនថៃ ក្នុងស្ថានភាព​ជម្លោះព្រំដែនជាមួយកម្ពុជា។

គួរកត់សម្គាល់ថា ថៃបាន​លើកឡើងពីការកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេងមកកម្ពុជាកាលពីថ្ងៃអាទិត្យ​ជាថ្មីម្ដងទៀត​ ចំពេលដែលថៃបន្តឈ្លានពានកម្ពុជា ដែលធ្វើឱ្យ​ជម្លោះព្រំដែនរវាងប្រទេសទាំង២កាន់តែតានតឹង​។ ​ប៉ុន្តែកម្ពុជាបាន​ប្រកាសតាំងតែពីចុងខែមិថុនាមក ថាខ្លួនបិទការនាំចូលប្រេង និងឧស្ម័នរបស់ប្រទេសនេះ ដោយងាកទៅរកប្រភពផ្គត់ផ្គង់ផ្សេងៗ ក្រោយ​អ្នកនយោបាយក្នុងស្រុកថៃគំរាម​កាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេង ក្នុងបរិបទតានតឹងព្រំដែន។

យ៉ាងណាមិញ PTT និយាយថា ការមិននាំចេញប្រេងមកកម្ពុជារបស់ខ្លួន ធ្វើឡើងដោយស្របតាមគោលនយោបាយរបស់ក្រសួងពាណិជ្ជកម្ម ដែលឱ្យ​អទិភាពលើសន្តិសុខជាតិ។​ ប៉ុន្តែគោលនយោបាយថៃ មែនទែនទៅ ចេញប្រកាសក្រោយកម្ពុជាបិទការនាំចូល៕

The post PTT ​បកស្រាយថាខ្លួនមិន​ដែល​​នាំចូលប្រេងមកកម្ពុជាទេតាំង​ពីខែមិថុនាមក ហើយបញ្ជាក់ការគាំទ្រចំពោះយោធា appeared first on Kampuchea Thmey Daily.

PTT ថាការលក់នៅកម្ពុជាធ្លាក់ចុះ ៥០-៦០% ហើយអាចដកខ្លួនចេញ​ទាំងស្រុង បើស្ថានការណ៍កាន់តែ​អាក្រក់
ក្រុមហ៊ុនថាមពលរដ្ឋថៃ PTTOR (PTT Oil and Retail Business) បាន​ឱ្យដឹងថា ការលក់ប្រេងរបស់ខ្លួននៅលើទីផ្សារកម្ពុជា បានធ្លាក់ចុះប្រមាណចន្លោះពី ៥០-៦០% ខណៈដែលចំនួនស្ថានីយចាក់ប្រេងឥន្ធនៈធ្លាក់ចុះជាបន្តបន្ទាប់ ជុំវិញភាពតានតឹងព្រំដែនកម្ពុជា-ថៃ។

តាមការចុះផ្សាយរបស់់កាសែត The Nation នៅថ្ងៃសុក្រនេះ ក្រុមហ៊ុន PTTOR កំពុងវាយតម្លៃប្រទេសកម្ពុជាថាជា «តំបន់ហានិភ័យខ្ពស់» ហើយអាចនឹងដកខ្លួនចេញពីទីផ្សារកម្ពុជាទាំងស្រុង ប្រសិនបើស្ថានភាពកាន់តែអាក្រក់ទៅៗ។ ​

កន្លងមក PTT បានចាត់ទុកជាផ្ទះទី ២ របស់ខ្លួន សម្រាប់អាជីវកម្មអន្តរជាតិ ក្រៅពីថៃ។ អាជីវកម្មអន្តរជាតិរបស់ក្រុមហ៊ុនរួមមាន ហាងលក់ប្រេងឥន្ធនៈលក់រាយ (ស្ថានីយប្រេងឥន្ធនៈ PTT) កន្លែងផ្ទុកប្រេង ការលក់ប្រេងឥន្ធនៈយន្តហោះ ប្រេងរំអិល PTT ហាងកាហ្វេ Amazon និងហាងទំនិញ Jiffy ជាដើម​។

លោក ML Peekthong Thongyai នាយកប្រតិបត្តិរបស់ PTTOR បាននិយាយថា ចំនួនស្ថានីយចាក់សាំង PTT បានធ្លាក់ចុះពី ២០០ កន្លែង មិនត្រឹមប្រហែល ១៥០ កន្លែង ដោយ​ដៃគូចែកចាយនៅកម្ពុជាប្រមាណជាង ៤០ កន្លែង បានផ្ដាច់កុងត្រារបស់ខ្លួន ជុំវិញបញ្ហាព្រំដែនរវាងប្រទេសទាំង២។ ​

ប្រសិនបើស្ថានការណ៍កាន់តែធ្ងន់ធ្ងរ នោះក្រុមហ៊ុន PTTOR អាចនឹងប្រឈមមុខនឹង «សេណារីយ៉ូដ៏អាក្រក់បំផុត»  គឺការបិទប្រតិបត្តិការទាំងស្រុង ដែល​នេះ គឺជារឿងដែលអាចកើតមាន​។ ​សេណារីយ៉ូបែបនេះ អាចផលប៉ះពាល់លើប្រាក់ចំណេញរបស់ក្រុមហ៊ុន PTTOR ចន្លោះពី ២-៣%។​

ក្រៅតែពីកម្ពុជា PTTOR ក៏ជួបនូវប្រតិបត្តិការលើទីផ្សារមីយ៉ាន់ម៉ា និងវៀតណាម​ផងដែរ។ ក្រុមហ៊ុនបានប្រកាសគម្រោងផ្អាកប្រតិបត្តិការ​ទាំងអស់ក្នុងប្រទេសវៀតណាម ​ដោយបិទម្ដងមួយៗរហូតដល់អស់ ដោយ​សារ​តែគំរូអាជីវកម្មគ្មានប្រសិទ្ធភាព ការប្រកួតប្រជែងខ្ពស់ក្នុងស្រុកវៀតណាម និងការចំណាយ​ខ្ពស់ជាដើម​។

លោក ML Peekthong បានថ្លែងថា ​មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា គឺជាទីផ្សារដែល​ថៃអាចទទួលបានអត្ថប្រយោជន៍ពីហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់​ ដូចជាផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងការតភ្ជាប់ថាមពលជាដើម ដែលជួយដល់ការពង្រីកអាជីវកម្មប្រកបដោយប្រសិទ្ធភាព។ ​យ៉ាងណាមិញ លោកបានបន្តថា ក្រុមហ៊ុនត្រូវតែ «បន្ថយការវិនិយោគថ្មី​ក្នុងប្រទេសមួយចំនួន ដោយសារតែការផ្លាស់ប្តូរគួរ​ឱ្យ​កត់​សម្គាល់​នៃ​កាលៈទេសៈ ជាពិសេស​ក្នុងប្រទេសវៀតណាម និងកម្ពុជា ដែលប្រឈមមុខនឹងបញ្ហាប្រឈមខាងរចនាសម្ព័ន្ធ​ប្រកួតប្រជែង និងកត្តានយោបាយ»។

លោក ML Peekthong បាន​ថ្លែងយ៉ាងដូច្នេះថា៖ «ករណីរបស់​កម្ពុជា គឺជាមេរៀនដ៏សំខាន់មួយ។ មិនថាទំនាក់ទំនងអន្តរជាតិល្អប៉ុណ្ណានោះទេ ការផ្លាស់ប្តូរនយោបាយអាចធ្វើឱ្យអាជីវកម្មដែលមានអាយុកាលយូរអង្វែងត្រូវបញ្ឈប់ក្នុងរយៈពេលខ្លី។ នេះបាននាំឱ្យ OR កែសម្រួលយុទ្ធសាស្ត្រអន្តរជាតិរបស់ខ្លួនដោយផ្អែកលើកត្តាហានិភ័យថ្មីៗ»។

គួររំឭកថា ក្រោយពីមានការគំរាមកំហែងពីអ្នកនយោបាយថៃលើការផ្ដាច់ការផ្អត់ផ្អង់ប្រេងមកកម្ពុជា​ជុំ​វិញភាពតានតឹងព្រំដែន នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​ប្រកាសបិទការនាំចូលប្រេង និងឧស្ម័នឥន្ធនៈពីប្រទេសថៃទាំងស្រុង នៅចុងខែមិថុនា។ ខណៈភាពតានតឹងកាន់តែខ្លាំង អាជីវកម្មក្រុមហ៊ុនថៃ រួមទាំងប្រេង PTT ត្រូវរងសម្ពាធមួយតង់ទៀត គឺការធ្វើពហិការរបស់អ្នកប្រើប្រាស់កម្ពុជា៕

The post PTT ថាការលក់នៅកម្ពុជាធ្លាក់ចុះ ៥០-៦០% ហើយអាចដកខ្លួនចេញ​ទាំងស្រុង បើស្ថានការណ៍កាន់តែ​អាក្រក់ appeared first on Kampuchea Thmey Daily.

ឆន ស្រីណេត ហួសចិត្តខ្លាំងចំពោះសម្តីអន្ទិតមួយរូប ដែលហ៊ានតិះដៀលការពហិការបស់ពលរដ្ឋខ្មែរ ចំពោះ PTT
ខណ:ដែលមហាជន និងប្រជាពលរដ្ឋទូទាំងប្រទេសកំពុងផ្ទុះប្រតិកម្មខឹងសម្បារទៅលើអន្ទិត សាន សុជា ដែលបាននិយាយបង្ហាញគំនិតបន្តគាំទ្រផលិតសៀម ពិសេសគឺសាំង PTT នោះ មិនខុសពីគ្នាទេបវរកញ្ញាខ្មែរ-កម្ពុជាក្រោម ឆន ស្រីណេត បានបង្ហាញការខកចិត្តចំពោះសម្តីនេះផងដែរ។

ការលើកឡើងរបស់អនកទិត សាន សុជា នេះបានក្លាយជារឿងមួយយ៉ាងក្តៅគគុកសម្រាប់ប្រជាជនខ្មែរដែលកំពុងតែនាំគ្នាពហិការមិនប្រើប្រាស់ផលិតផលរបស់ថៃ ក្រោយឈ្លានពានអធិបតេយ្យកម្ពុជា។ ទង្វើរបស់លោក សាន សុជា នាពេលនេះត្រូវបានគេចាត់ទុកថាកំពុងផ្គើន ឬប្រាស់ចាកនឹងឆន្ទ:របស់ពលរដ្ឋខ្មែរនៅទូទាំងប្រទេស។

ជាមួយគ្នានៃការហួសចិត្តកញ្ញា ឆន ស្រីណេត ដែលជាអតីតបវរកញ្ញាមកពីកម្ពុជាក្រោមលំរងទី១ នៃកម្មវិធី Miss Universe Cambodia 2021 បានលើកឡើងថា “កោតសរសើអ្នកមានចិត្តចង់គាំទ្រ PTT ចុះដែលអាណិតទាហានដែលបានលះបង់ជីវិតដើម្បីការពាទឹកដីឲ្យពួកយើងនៅស្រណុកសុខស្រួលទេ?”។ កញ្ញាដាស់តឿនទៅអន្ទិត សាន សុជា ទៀតថា ចិត្តធម៌បាន តែកុំពិការទាំងភ្នែកនៅភ្លឺ ដោយចាត់ទុកថាសម្តីលោកគឺកំពុងមើលងាយខ្មែរដ៏លើសលប់ដែលកំពុងពហិការ។

ទោះបីយ៉ាងណា វីដេអូដែលលោក សាន សុជា បាននិយាយនូវគំនិតផ្ទាល់ខ្លួននេះកំពុងត្រូវបានចែករំលែកនិងផ្ទុះការរិះគន់ដូចបាយពុះ ដោយខ្លះចោទថាទ្រពងចោរសៀម ខណ:លោក ហ៊ុន ជា បានរិះគន់យ៉ាងចាស់ដៃផងដែរ៕ ចាន់រ៉ា

The post ឆន ស្រីណេត ហួសចិត្តខ្លាំងចំពោះសម្តីអន្ទិតមួយរូប ដែលហ៊ានតិះដៀលការពហិការបស់ពលរដ្ឋខ្មែរ ចំពោះ PTT appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនថៃធំៗនៅកម្ពុជារំពឹងថា ពហិការលើទំនិញថៃនឹងរលត់ទៅវិញ
ក្រុមហ៊ុនអាជីវកម្មថៃធំៗដែល​មាន​ប្រតិបត្តិការនៅកម្ពុជា បាន​រំពឹងថា ពហិការលើ​ទំនិញ ឬសេវាកម្ម​ថៃ​ពីសំណាក់អ្នកប្រើប្រាស់នៅកម្ពុជា នឹង​រលត់បាន​ទៅវិញនាពេលខាងមុខ យូរឬឆាប់ ជាពិសេសនៅពេលភាពតានតឹងព្រំដែនបាន​ស្រាកស្រាន្ត។

ការលើកឡើងបែបនេះ កាលពីពេលថ្មីៗ ធ្វើឡើងចំពេលដែល​ចលនាធ្វើពហិការលើទំនិញថៃផ្ទុះឡើងនៅក្នុងចំណោមអ្នកប្រើប្រាស់កម្ពុជា ជាពិសេស​ក្រោយ​សង្រ្គា​ម​ឈ្លានពានរបស់ថៃរយៈពេល ៥ ថ្ងៃ កាលពីចុង​ខែកក្កដា។ អ្នកប្រើប្រាស់កម្ពុជាជឿជាក់ថា ជម្រើសមិនប្រើទំនិញថៃរបស់ខ្លួន នឹងជួយជំរុញ​ផលិតកម្មក្នុងស្រុក ខណៈប្រកាន់ការយល់ឃើញថា ប្រាក់ចំណេញរបស់ក្រុមហ៊ុនថៃ រួមចំណែកដល់ការធ្វើទំនើបកម្មយោធារបស់យោធាថៃ។

អនុប្រធានប្រតិបត្តិជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនថាមពលរដ្ឋថៃ PTT OR (PTT Oil and Retail Business Public Limited) លោកស្រី Wilaiwan Kanjanakanti បាន​ថ្លែងថា៖ «​យើងកំពុងតាមដានស្ថានការណ៍ ហើយរំពឹងថា វានឹងត្រលប់មកធម្មតាវិញក្នុងពេលឆាប់ៗនេះ។ នៅពេលដែលស្ថានភាពប្រសើរឡើង យើងនឹងវាយតម្លៃឡើងវិញ និងពិនិត្យមើលប្រតិបត្តិការអាជីវកម្មរបស់យើងនៅក្នុងប្រទេសកម្ពុជា»។ នេះបើតាមសម្រង់សម្ដីរបស់កាសែត The Nation ក្នុងអត្ថបទចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍។

លោកស្រីបាន​ថ្លែងយ៉ាងដូច្នេះ ក្រោយ​លើកឡើងថា ជម្លោះព្រំដែនកម្ពុជា-ថៃ បាន​បង្ករលកស្នេហាជាតិក្នុងចំណោម​អតិថិជនខ្មែរ រហូតឈានដល់ការធ្វើពហិការមិនប្រើរបស់ថៃ រួមទាំងប្រេង PTT និងកាហ្វេអាម៉ាហ្សូន។ យ៉ាងណាមិញ លោកស្រី Wilaiwan បាន​ឱ្យដឹងថា ប្រតិបត្តិការទាំងមូលរបស់ក្រុមហ៊ុន OR នៅកម្ពុជា​ក្នុងឆមាសទី១នៃឆ្នាំនេះ នៅតែមានភាពរឹងមាំ ទាំងនៅថៃ និងកម្ពុជា ប៉ុន្តែប្រតិបត្តិការនៅកម្ពុជាអាច​នឹង​ចុះខ្សោយ​នៅឆមាសទី២ ជាពិសេសត្រីមាសទី៣ ដោយសារតែការលក់ធ្លាក់ចុះ ក្នុងបរិបទពហិការ។

ស្រដៀងគ្នានឹងក្រុមហ៊ុន PTT ដែរ មន្រ្តីជាន់ខ្ពស់​របស់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បាន​សម្ដែងសុទិដ្ឋិយមថា រលកពហិការនឹង​រលត់បាត់ទៅវិញបន្តិចម្ដងៗក្នុងរយៈពេលប៉ុន្មានខែខាងមុខ។

កាសែត The Nation បាន​ស្រង់សម្ដីនាយកប្រតិបត្តិជាន់ខ្ពស់ម្នាក់របស់ក្រុមហ៊ុន ខារ៉ាបាវ គ្រុប (Carabao Group) ​ដោយ​មិនបញ្ចេញឈ្មោះ កាលពីសប្ដាហ៍មុនថា៖ «​ទំនិញ និងម៉ាកយីហោថៃ អាចប្រឈមមុខនឹងបញ្ហាមួយចំនួន ប៉ុន្តែយើងជឿជាក់ថា វានឹងមានរយៈពេលខ្លី»។

មន្រ្តីដដែល​បានបន្តទៀតយ៉ាងដូច្នេះថា៖ «ទំនុកចិត្តបែបអារម្មណ៍​ក្នុងប្រទេសកម្ពុជា នៅតែបន្ត ប៉ុន្តែក្នុងរយៈពេលពី ៦-១២ ខែខាងមុខ យើងសង្ឃឹមថា ស្ថានការណ៍នឹងវិលត្រឡប់ទៅប្រក្រតីវិញ ដោយ​សារ​តែ​ប្រជាជនកម្ពុជាចូលចិត្តទំនិញថៃខ្លាំង ដូចដែលថៃស្រឡាញ់ចូលចិត្តទំនិញជប៉ុន»។

The Nation បាន​ចុះផ្សាយទៀតថា ខណៈក្រុមហ៊ុនថៃផ្អាកសកម្មភាព​ធ្វើទីផ្សារ និងផ្សព្វផ្សាយផលិតផលរបស់ខ្លួន ផលិតផលថៃនៅតែមាន​ភាព​ទាក់ទាញសម្រាប់អ្នកប្រើប្រាស់កម្ពុជា ដោយសារតែគុណភាព និងកេរ្តិ៍ឈ្មោះរបស់ម៉ាកយីហោ ទោះបីជាមន្រ្តីជំនាញទីផ្សារថៃខ្លះ ព្រួយបារម្ភពីការបាត់បង់ទីផ្សារឱ្យ​ទំនិញពីប្រទេសផ្សេងៗដូចជាវៀតណាម ចិន​ ឬម៉ាឡេស៊ី ក៏ដោយ៕

The post ក្រុមហ៊ុនថៃធំៗនៅកម្ពុជារំពឹងថា ពហិការលើទំនិញថៃនឹងរលត់ទៅវិញ appeared first on Kampuchea Thmey Daily.

PTT វាយតម្លៃអាជីវកម្មនៅកម្ពុជាឡើងវិញ ក្រោយ​ជម្លោះព្រំដែនប៉ះពាល់ដល់ការលក់
ក្រុមហ៊ុនថាមពលរដ្ឋថៃ  PTT OR (PTT Oil and Retail Business Public Limited) កំពុងវាយតម្លៃផែនការអាជីវកម្មរបស់ខ្លួន​នៅកម្ពុជាសារជាថ្មី ក្រោយ​ជម្លោះព្រំដែនកម្ពុជា-ថៃ ប៉ះពាល់ធ្ងន់ធ្ងរដល់ការលក់របស់ខ្លួន។ ​

ការឱ្យដឹងយ៉ាងដូច្នេះថា ធ្វើឡើងចំពេលដែល​មាន​សន្ទុះការធ្វើពហិការលើទំនិញ ឬអាជីវកម្ម​ថៃពីសំណាក់​ពលរដ្ឋកម្ពុជា ដែលជឿថា ចំណូលដែលរកបាន​ពីកម្ពុជា រួមចំណែកដល់ការធ្វើទំនើបកម្មយោធារបស់ថៃ។ ស្ថានីយ៍ប្រេងរបស់ PTT និងហាងកាហ្វេអាម៉ាហ្សូនរបស់ ​OR ស្ថិតនៅក្នុងចំណោមអាជីវកម្ម​ដែល​រងសម្ពាធ​ពហិការខ្លាំង។

អនុប្រធានប្រតិបត្តិជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុរបស់  PTT OR លោកស្រី Wilaiwan Kanjanakanti បាននិយាយថា ទោះបី​មានភាពតានតឹងក៏ដោយ ប្រតិបត្តិការទាំងមូលរបស់ក្រុមហ៊ុន OR នៅកម្ពុជា​ក្នុងឆមាសទី១នៃឆ្នាំនេះ នៅតែមានភាពរឹងមាំ ទាំងនៅថៃ និងកម្ពុជា។

យ៉ាងណាមិញ លោកស្រី Wilaiwan បាន​បន្តថា នៅកម្ពុជា សម្ពាធបាន​កើនឡើងជាបន្តបន្ទាប់ ក្រោយ​ពេល​ «ជាតិនិយម» ក្នុងចំណោមអ្នកប្រើប្រាស់កម្ពុជាបាន​ហក់ឡើង ហើយជំរុញឱ្យ​មាន​ចលនាពហិការទំនិញថៃ ដែលធ្វើឱ្យការលក់របស់ក្រុមហ៊ុនធ្លាក់ចុះ។

មន្រ្តី PTT ដដែល បាន​រំពឹងថា ដំណើរការអាជីវកម្មរបស់ OR ​នៅកម្ពុជានឹងធ្លាក់ចុះ​ក្នុងឆមាសទី២នៃឆ្នាំនេះ ជាពិសេស​ក្នុងត្រីមាសទី ៣ ដោយសារតែការលក់ធ្លាក់ចុះ។ ប៉ុន្តែលោកស្រី​បាន​ជឿជាក់ថា ផលប៉ះពាល់ជារួមលើ OR នឹងមានតិចតួច ដោយសារប្រតិបត្តិការនៅកម្ពុជា រួមចំណែកត្រឹមតែ ៣-៥ ភាគរយ ​ប៉ុណ្ណេះ នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន​។

លោកស្រី Wilaiwan បាននិយាយយ៉ាងដូច្នេះថា៖ «យើងកំពុងតាមដានស្ថានការណ៍ ហើយរំពឹងថាវានឹងត្រលប់មកធម្មតាវិញក្នុងពេលឆាប់ៗនេះ។ នៅពេល​ស្ថានភាពប្រសើរឡើង យើងនឹងវាយតម្លៃឡើងវិញ និងពិនិត្យមើលប្រតិបត្តិការអាជីវកម្មរបស់យើងនៅ​កម្ពុជា​»។

ទន្ទឹមនឹងនេះ ប្រធានផ្នែកទំនាក់ទំនងវិនិយោគរបស់ OR លោក Pitirat Rattanachote  បានបង្ហាញទំនុកចិត្តថា ក្រុមហ៊ុននឹងសម្រេចបាននូវគោលដៅពេញមួយឆ្នាំរបស់ខ្លួន ដោយ​លើកឡើងថា ជម្លោះព្រំដែនជាមួយ​កម្ពុជា​ ជះឥទ្ធិពលតិចតួចដល់អាជីវកម្មសកលរបស់ក្រុមហ៊ុនដែលកំពុងដំណើរការល្អនៅក្នុងទីផ្សារផ្សេងទៀត ដូចជាប្រទេសឡាវ ជាដើម៕

The post PTT វាយតម្លៃអាជីវកម្មនៅកម្ពុជាឡើងវិញ ក្រោយ​ជម្លោះព្រំដែនប៉ះពាល់ដល់ការលក់ appeared first on Kampuchea Thmey Daily.

​PTT ថា ខ្លួននឹង​បន្តរកស៊ីនៅកម្ពុជា ទោះបីទំនាក់ទំនងកម្ពុជា-ថៃតានតឹង
កាសែតបាងកកប៉ុស្ត៍បាន​ចុះផ្សាយនៅព្រឹកថ្ងៃចន្ទនេះថា ក្រុមហ៊ុនថាមពលរដ្ឋថៃ OR (PTT Oil and Retail Business) នឹង​បន្តអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដែលក្រុមហ៊ុនចាត់ទុកថាជាផ្ទះទី២របស់ខ្លួន ទោះទំនាក់ទំនងកម្ពុជា-ថៃ ធ្លាក់ចូលទៅក្នុងភាពតានតឹងខ្លាំងក៏ដោយ​។

បាងកកប៉ុស្តិ៍បាន​ស្រង់សម្ដីមន្រ្តីជាន់ខ្ពស់របស់ PTT មួយ​រូប ដែលសុំនិយាយជាអនាមិកថា ក្រុមហ៊ុន​នឹង​បន្តដំណើរការស្ថានីយ៍​ចាក់សាំង និងអាជីវកម្មលក់រាយរបស់ខ្លួននៅកម្ពុជា ​ទាំងតាមដានជម្លោះ និង​រក្សាទិសដៅ​អាជីវកម្មរយៈពេលវែងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា​។

ប្រភពដដែល​បន្តថា ​ក្រុមហ៊ុន​នឹង​បន្ត​ដឹក​ជញ្ជូន​ឥន្ធនៈ​មក​កម្ពុជា​ដែល​តម្រូវការ​មាន​ច្រើន​ ហើយ​«យើងបានប្រាប់បុគ្គលិកកម្ពុជា និងថៃរបស់យើងឱ្យ​ត្រូវដឹងអំពីរបាយការណ៍មិនពិត ដែលអាចបង្កឱ្យមានការស្អប់ខ្ពើមចំពោះអាជីវកម្មថៃ»។

ការអះអាងទាំងអស់នេះរបស់មន្រ្តី PTT ធ្វើឡើងបន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា បាន​ប្រកាសពីម្សិលមិញថា កម្ពុជានឹង​ផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃចាប់ពីម៉ោង ១២ យប់មិញតទៅ ដោយ​​លើកឡើងថា ​«បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋ»។

ការប្រកាសរបស់មេដឹកនាំកម្ពុជាយ៉ាងដូច្នេះ ធ្វើឡើងក្រោយមានការគំរាមកំហែងពីអ្នកនយោបាយក្នុងស្រុកថៃ ដែលជំរុញឱ្យរដ្ឋាភិបាលថៃបិទការនាំចេញប្រេងមកកម្ពុជា ដើម្បីជាគំនាបសេដ្ឋកិច្ច ចំពេលដែលកម្ពុជា និងថៃ មាន​ភាពតានតឹងជុំវិញបញ្ហា​ព្រំដែន។

ក្រោយ​ការប្រកាសរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កាសែត Khaosod ថៃឯណោះវិញ បានចុះផ្សាយនៅយប់ថ្ងៃអាទិត្យថា ក្រុមហ៊ុន PTT មើលឃើញពីផលប៉ះពាល់មិនធ្ងន់ធ្ងរលើប្រាក់ចំណូលរបស់ក្រុមហ៊ុន ពីចំណាត់ការរបស់កម្ពុជា ដោយសម្អាងថា ក្រុមហ៊ុនមានស្ថានីយចាក់ប្រេងត្រឹមតែ ​១៨៦ កន្លែង និងហាងកាហ្វេ ២៥៤ កន្លែង តែប៉ុណ្ណោះ ធៀប​នឹង​ស្ថានីយប្រមាណ ២ ០០០ កន្លែង នៅទូទាំងប្រទេសថៃ។ បើតាមបាងកកប៉ុស្តិ៍ PTT ប្រតិបត្តិការ​ស្ថានីយចាក់ប្រេងប្រមាណ ២ ៧៦១ កន្លែង សរុបទាំងអស់។

គួររំឭកថា កាលពីខែមីនា ដើមឆ្នាំនេះ នាយកប្រតិបត្តិក្រុមហ៊ុន OR លោក Peekthong Thongyai បាននិយាយ​ថា ​កម្ពុជាមានសក្ដានុពលដ៏សំខាន់ទាក់ទងនឹងកំណើនសេដ្ឋកិច្ច និងឱកាសអាជីវកម្ម ដោយក្រុមហ៊ុន​មាន​កម្ពុជា ជា​«ផ្ទះទី ២» ​តាមរយៈប្រតិបត្តិការរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ PTT Cambodia Co. ។

កាលពីខែសីហា ឆ្នាំ ២០២៤ OR បានប្រកាស​ថា ខ្លួនគ្រោងនឹងចំណាយប្រាក់ ១០០ លាន​ដុល្លារ ​ដើម្បីអភិវឌ្ឍឃ្លាំងប្រេង​ក្នុងប្រទេសកម្ពុជា បន្ទាប់ពីការចូលរួមវិនិយោគ​របស់ក្រុមហ៊ុន​ក្នុងសេវាកម្មចាក់ប្រេងតាមអាកាសយានដ្ឋាននៅ​កម្ពុជា។ ឃ្លាំង​ប្រេង​​នោះ ​គឺ​ដើម្បី​បម្រើ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្រោយ​​ជំងឺរាតត្បាតកូវីដ១៩៕

The post ​PTT ថា ខ្លួននឹង​បន្តរកស៊ីនៅកម្ពុជា ទោះបីទំនាក់ទំនងកម្ពុជា-ថៃតានតឹង appeared first on Kampuchea Thmey Daily.