ជីវិតកម្សាន្ដ
ឆន ស្រីណេត ហួសចិត្តខ្លាំងចំពោះសម្តីអន្ទិតមួយរូប ដែលហ៊ានតិះដៀលការពហិការបស់ពលរដ្ឋខ្មែរ ចំពោះ PTT
ខណ:ដែលមហាជន និងប្រជាពលរដ្ឋទូទាំងប្រទេសកំពុងផ្ទុះប្រតិកម្មខឹងសម្បារទៅលើអន្ទិត សាន សុជា ដែលបាននិយាយបង្ហាញគំនិតបន្តគាំទ្រផលិតសៀម ពិសេសគឺសាំង PTT នោះ មិនខុសពីគ្នាទេបវរកញ្ញាខ្មែរ-កម្ពុជាក្រោម ឆន ស្រីណេត បានបង្ហាញការខកចិត្តចំពោះសម្តីនេះផងដែរ។

ការលើកឡើងរបស់អនកទិត សាន សុជា នេះបានក្លាយជារឿងមួយយ៉ាងក្តៅគគុកសម្រាប់ប្រជាជនខ្មែរដែលកំពុងតែនាំគ្នាពហិការមិនប្រើប្រាស់ផលិតផលរបស់ថៃ ក្រោយឈ្លានពានអធិបតេយ្យកម្ពុជា។ ទង្វើរបស់លោក សាន សុជា នាពេលនេះត្រូវបានគេចាត់ទុកថាកំពុងផ្គើន ឬប្រាស់ចាកនឹងឆន្ទ:របស់ពលរដ្ឋខ្មែរនៅទូទាំងប្រទេស។
ជាមួយគ្នានៃការហួសចិត្តកញ្ញា ឆន ស្រីណេត ដែលជាអតីតបវរកញ្ញាមកពីកម្ពុជាក្រោមលំរងទី១ នៃកម្មវិធី Miss Universe Cambodia 2021 បានលើកឡើងថា “កោតសរសើអ្នកមានចិត្តចង់គាំទ្រ PTT ចុះដែលអាណិតទាហានដែលបានលះបង់ជីវិតដើម្បីការពាទឹកដីឲ្យពួកយើងនៅស្រណុកសុខស្រួលទេ?”។ កញ្ញាដាស់តឿនទៅអន្ទិត សាន សុជា ទៀតថា ចិត្តធម៌បាន តែកុំពិការទាំងភ្នែកនៅភ្លឺ ដោយចាត់ទុកថាសម្តីលោកគឺកំពុងមើលងាយខ្មែរដ៏លើសលប់ដែលកំពុងពហិការ។

ទោះបីយ៉ាងណា វីដេអូដែលលោក សាន សុជា បាននិយាយនូវគំនិតផ្ទាល់ខ្លួននេះកំពុងត្រូវបានចែករំលែកនិងផ្ទុះការរិះគន់ដូចបាយពុះ ដោយខ្លះចោទថាទ្រពងចោរសៀម ខណ:លោក ហ៊ុន ជា បានរិះគន់យ៉ាងចាស់ដៃផងដែរ៕ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


