ព័ត៌មានអន្ដរជាតិ
PTT ថាការលក់នៅកម្ពុជាធ្លាក់ចុះ ៥០-៦០% ហើយអាចដកខ្លួនចេញទាំងស្រុង បើស្ថានការណ៍កាន់តែអាក្រក់
ក្រុមហ៊ុនថាមពលរដ្ឋថៃ PTTOR (PTT Oil and Retail Business) បានឱ្យដឹងថា ការលក់ប្រេងរបស់ខ្លួននៅលើទីផ្សារកម្ពុជា បានធ្លាក់ចុះប្រមាណចន្លោះពី ៥០-៦០% ខណៈដែលចំនួនស្ថានីយចាក់ប្រេងឥន្ធនៈធ្លាក់ចុះជាបន្តបន្ទាប់ ជុំវិញភាពតានតឹងព្រំដែនកម្ពុជា-ថៃ។

តាមការចុះផ្សាយរបស់់កាសែត The Nation នៅថ្ងៃសុក្រនេះ ក្រុមហ៊ុន PTTOR កំពុងវាយតម្លៃប្រទេសកម្ពុជាថាជា «តំបន់ហានិភ័យខ្ពស់» ហើយអាចនឹងដកខ្លួនចេញពីទីផ្សារកម្ពុជាទាំងស្រុង ប្រសិនបើស្ថានភាពកាន់តែអាក្រក់ទៅៗ។
កន្លងមក PTT បានចាត់ទុកជាផ្ទះទី ២ របស់ខ្លួន សម្រាប់អាជីវកម្មអន្តរជាតិ ក្រៅពីថៃ។ អាជីវកម្មអន្តរជាតិរបស់ក្រុមហ៊ុនរួមមាន ហាងលក់ប្រេងឥន្ធនៈលក់រាយ (ស្ថានីយប្រេងឥន្ធនៈ PTT) កន្លែងផ្ទុកប្រេង ការលក់ប្រេងឥន្ធនៈយន្តហោះ ប្រេងរំអិល PTT ហាងកាហ្វេ Amazon និងហាងទំនិញ Jiffy ជាដើម។
លោក ML Peekthong Thongyai នាយកប្រតិបត្តិរបស់ PTTOR បាននិយាយថា ចំនួនស្ថានីយចាក់សាំង PTT បានធ្លាក់ចុះពី ២០០ កន្លែង មិនត្រឹមប្រហែល ១៥០ កន្លែង ដោយដៃគូចែកចាយនៅកម្ពុជាប្រមាណជាង ៤០ កន្លែង បានផ្ដាច់កុងត្រារបស់ខ្លួន ជុំវិញបញ្ហាព្រំដែនរវាងប្រទេសទាំង២។
ប្រសិនបើស្ថានការណ៍កាន់តែធ្ងន់ធ្ងរ នោះក្រុមហ៊ុន PTTOR អាចនឹងប្រឈមមុខនឹង «សេណារីយ៉ូដ៏អាក្រក់បំផុត» គឺការបិទប្រតិបត្តិការទាំងស្រុង ដែលនេះ គឺជារឿងដែលអាចកើតមាន។ សេណារីយ៉ូបែបនេះ អាចផលប៉ះពាល់លើប្រាក់ចំណេញរបស់ក្រុមហ៊ុន PTTOR ចន្លោះពី ២-៣%។
ក្រៅតែពីកម្ពុជា PTTOR ក៏ជួបនូវប្រតិបត្តិការលើទីផ្សារមីយ៉ាន់ម៉ា និងវៀតណាមផងដែរ។ ក្រុមហ៊ុនបានប្រកាសគម្រោងផ្អាកប្រតិបត្តិការទាំងអស់ក្នុងប្រទេសវៀតណាម ដោយបិទម្ដងមួយៗរហូតដល់អស់ ដោយសារតែគំរូអាជីវកម្មគ្មានប្រសិទ្ធភាព ការប្រកួតប្រជែងខ្ពស់ក្នុងស្រុកវៀតណាម និងការចំណាយខ្ពស់ជាដើម។

លោក ML Peekthong បានថ្លែងថា មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា គឺជាទីផ្សារដែលថៃអាចទទួលបានអត្ថប្រយោជន៍ពីហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ដូចជាផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងការតភ្ជាប់ថាមពលជាដើម ដែលជួយដល់ការពង្រីកអាជីវកម្មប្រកបដោយប្រសិទ្ធភាព។ យ៉ាងណាមិញ លោកបានបន្តថា ក្រុមហ៊ុនត្រូវតែ «បន្ថយការវិនិយោគថ្មីក្នុងប្រទេសមួយចំនួន ដោយសារតែការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៃកាលៈទេសៈ ជាពិសេសក្នុងប្រទេសវៀតណាម និងកម្ពុជា ដែលប្រឈមមុខនឹងបញ្ហាប្រឈមខាងរចនាសម្ព័ន្ធប្រកួតប្រជែង និងកត្តានយោបាយ»។
លោក ML Peekthong បានថ្លែងយ៉ាងដូច្នេះថា៖ «ករណីរបស់កម្ពុជា គឺជាមេរៀនដ៏សំខាន់មួយ។ មិនថាទំនាក់ទំនងអន្តរជាតិល្អប៉ុណ្ណានោះទេ ការផ្លាស់ប្តូរនយោបាយអាចធ្វើឱ្យអាជីវកម្មដែលមានអាយុកាលយូរអង្វែងត្រូវបញ្ឈប់ក្នុងរយៈពេលខ្លី។ នេះបាននាំឱ្យ OR កែសម្រួលយុទ្ធសាស្ត្រអន្តរជាតិរបស់ខ្លួនដោយផ្អែកលើកត្តាហានិភ័យថ្មីៗ»។
គួររំឭកថា ក្រោយពីមានការគំរាមកំហែងពីអ្នកនយោបាយថៃលើការផ្ដាច់ការផ្អត់ផ្អង់ប្រេងមកកម្ពុជាជុំវិញភាពតានតឹងព្រំដែន នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបិទការនាំចូលប្រេង និងឧស្ម័នឥន្ធនៈពីប្រទេសថៃទាំងស្រុង នៅចុងខែមិថុនា។ ខណៈភាពតានតឹងកាន់តែខ្លាំង អាជីវកម្មក្រុមហ៊ុនថៃ រួមទាំងប្រេង PTT ត្រូវរងសម្ពាធមួយតង់ទៀត គឺការធ្វើពហិការរបស់អ្នកប្រើប្រាស់កម្ពុជា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


