ព័ត៌មានអន្ដរជាតិ
TotalEnergies គ្រោងលក់ភាគហ៊ុនក្នុងប្លុកឧស្ម័ននៅម៉ាឡេស៊ីទៅឱ្យក្រុមហ៊ុនថៃ PTTEP
ក្រុមហ៊ុនប្រេងយក្សរបស់បារាំង TotalEnergies បានឱ្យដឹងកាលពីថ្ងៃអង្គារថា ក្រុមហ៊ុននឹងលក់ភាគហ៊ុនដោយប្រយោលជិត ១០% នៅប្លុកឧស្ម័នធម្មជាតិក្នុងសមុទ្ររបស់ម៉ាឡេស៊ីទៅឱ្យក្រុមហ៊ុនថាមពលរដ្ឋថៃ PTTEP ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន PTT។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការលក់ភាគហ៊ុននោះ គឺពាក់់ព័ន្ធនឹងប្លុករុករក និងផលិតកម្មឧស្ម័នធម្មជាតិ SK408។ ក្រោយកិច្ចព្រមព្រៀងបិទបញ្ចប់ ក្រុមហ៊ុន TotalEnergies នឹងនៅតែរក្សាភាគហ៊ុន ៣០,០០២% ទៀង ក្នុងប្លុកឧស្ម័នធម្មជាតិដដែល។ ប្លុកនេះរួមបញ្ចូលទាំងតំបន់ឧស្ម័ន Jerun ដែលផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ២៩,៣ លានតោន/ឆ្នាំ ទៅរោងចក្រឧស្ម័នធម្មជាតិ Bintulu LNG ដែលដំណើរការដោយក្រុមហ៊ុនថាមពលរដ្ឋម៉ាឡេស៊ី Petronas។
កាលពីឆ្នាំមុន ក្រុមហ៊ុន TotalEnergies បានទិញយកក្រុមហ៊ុនផលិតប្រេង និងឧស្ម័នម៉ាឡេស៊ី SapuraOMV ក្នុងកិច្ចព្រមព្រៀង ២ ដែលមានតម្លៃ ១,៦ ប៊ីលានដុល្លារ ដើម្បីពង្រីកផលប័ត្រឧស្ម័នធម្មជាតិរបស់ខ្លួន ខណៈតម្រូវការឥន្ធនៈកើនឡើង។
នៅឆ្នាំនេះ ដោយសារតែសម្ពាធរបស់វិនិយោគិនឱ្យកាត់បន្ថយបំណុល ក្រុមហ៊ុនបានចាប់ផ្តើមលក់តំបន់រុករកប្រេងដែលដំណើរការយូរឆ្នាំ និងតំបន់រុករកដែលខ្លួនមានភាគហ៊ុនតិច ដើម្បីប៉ះប៉ូវគ្នាទៅនឹងថ្លៃដើមខ្លួនដែលខ្លួនចំណាយដើម្បីទិញ។
លោក Nicolas Terraz ប្រធានផ្នែករុករក និងផលិតកម្មរបស់ TotalEnergies បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រោមការលក់ភាគហ៊ុននេះ ក្រុមហ៊ុន TotalEnergies «ធានានូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃផលប័ត្ររបស់ខ្លួននៅម៉ាឡេស៊ី ខណៈពង្រឹងទំនាក់ទំនងជាមួយ PTTEP ដែលជាដៃគូយូរអង្វែង»។
នៅឆ្នាំ ២០២៣ ក្រុមហ៊ុន TotalEnergies បានលក់ឱ្យក្រុមហ៊ុន PTTEP នូវភាគហ៊ុន ២៥% នៅកន្លែងថាមពលដើរដោយថាមពល Seagreen ក្នុងសមុទ្រនៅស្កុតឡែន ក្រោមតម្លៃ ៦៦១ លានដុល្លារ និងបានចុះហត្ថលេខាលើភាពជាដៃគូជាមួយ PTTEP ដើម្បីស្វែងរកឱកាសរុករក និងផលិតកម្មរួមគ្នា។
ម៉ាឡេស៊ីគឺជាប្រទេសនាំចេញឧស្ម័នធម្មជាតិពង្រាវធំជាងគេទី ៥ របស់ពិភពលោកកាលពីឆ្នាំមុន ប្រមាណជិត ២៨ លានតោន ជាចម្បងទៅកាន់ជប៉ុន ចិន និងកូរ៉េខាងត្បូង។ នេះបើយោងតាមទិន្នន័យរបស់ Kpler។ ថៃគឺជាប្រទេសនាំចូលឧស្ម័នធម្មជាតិពង្រាវ (LNG) កំពូលរបស់អាស៊ីអាគ្នេយ៍។ ប្លុករុករកឧស្ម័ន SK408 ក៏ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Petronas (៣០%) និងក្រុមហ៊ុនថាមពលអង់គ្លេស Shell (៣០%) ផងដែរ៕
-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២៣ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


