បច្ចេកវិទ្យា
ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិច នឹងត្រូវបានរៀបចំជាលើកដំបូងនៅកម្ពុជា តាមរយៈកិច្ចសហការរបស់ក្រុមហ៊ុន Smart និងក្រុមហ៊ុន Moonton ដែលជាស្ថាបនិកហ្គេម Mobile Legends
ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ – អ្នកចូលចិត្តលេងហ្គេមអេឡិចត្រូនិចនៅកម្ពុជាឥលូវនេះ អាចចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិចដែលមានកម្រិតស្តង់ដារអន្តរជាតិបាន តាមរយៈការចងភាពជាដៃគូថ្មីរវាងក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុន Moonton ដែលជាក្រុមហ៊ុនបង្កើតហ្គេម Mobile Legends: Bang Bang (MLBB)។ កិច្ចសហការថ្មីនេះនឹងនាំយកព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិចដំបូងគេបង្អស់នៅកម្ពុជាឈ្មោះថា “MLBB Professional League” ឬហៅកាត់ថា (MPL) ដែលក្រុមក្នុងស្រុកអាចឈានទៅប្រកួតជាមួយក្រុមខ្លាំងបំផុតក្នុងតំបន់ក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិ និងការប្រកួតដទៃទៀត។
ព្រឹត្តិការណ៍ប្រកួតនេះនឹងផ្ដល់ឱកាសឲ្យអ្នកចូលចិត្តលេងកីឡាអេឡិចត្រូនិចនៅកម្ពុជា បង្កើនជំនាញរបស់ពួកគេពេញមួយរដូវកាលនៃព្រឹត្តិការណ៍ប្រកួត និងប្រកួតជាមួយកីឡាករក្នុងស្រុក និងកីឡាករអន្តរជាតិឆ្នើមល្អដទៃទៀត។ ព្រឹត្តិការណ៍ប្រកួតនេះក៏មានប្រាក់រង្វាន់សរុបចំនួន ៣ ម៉ឺនដុល្លារ ដែលជារង្វាន់សម្រាប់ជ័យលាភីក្នុងការប្រកួតនេះ។ ជាមួយនឹងការគាំទ្រពីក្រុមហ៊ុន Smart ព្រឹត្តិការណ៍ប្រកួត MPL ត្រូវបានបញ្ជាក់ថានឹងផ្ដើមឡើងរយៈពេលពីររដូវកាលរហូតដល់ឆ្នាំក្រោយ ដោយរដូវកាលដំបូងចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២១ រហូតដល់ខែតុលា ឆ្នាំ២០២១។
ក្រុមទាំងអស់ដែលចូលរួមក្នុងការប្រកួតទាំងអស់នឹងធ្វើការប្រកួតប្រជែងដណ្តើមយករង្វាន់សាច់ប្រាក់ នឹងក្លាយជាម្ចាស់ជើងឯកដំបូងគេបង្អស់ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិចនៅព្រះរាជាណាចក្រកម្ពុជា និងឱកាសធ្វើជាតំណាងឱ្យប្រទេសកម្ពុជាក្នុងការប្រកួតអន្តរជាតិ M3 នាចុងឆ្នាំនេះ។
ការដាក់ពាក្យសុំចុះឈ្មោះរបស់ក្រុមនឹងបើកក្នុងពេលឆាប់ៗនេះហើយរាល់ការប្រកួត នឹងផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក MLBB និងទំព័រហ្វេសប៊ុក Leng by Smart និងទំព័រ YouTube របស់ក្រុមហ៊ុន Smart Axiata។ព័ត៌មានលំអិតទាំងអស់អាចរកបាននៅលើទំព័រ Leng by Smart រួមជាមួយព័ត៌មាននៃជម្រើសហ្គេមផ្សេងៗទៀតដែលផ្តល់ដោយក្រុមហ៊ុន Smart។
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា “យើងពិតជារំភើបណាស់ដែលបានចាប់ដៃគូជាមួយក្រុមហ៊ុន Moonton ដើម្បីនាំយកព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិចដ៏ធំមួយមកកាន់ប្រទេសកម្ពុជាជាលើកដំបូង។ កីឡាអេឡិចត្រូនិចកាន់តែពេញនិយមក្នុងប្រទេសកម្ពុជា ហើយយើងបានស្តាប់អតិថិជនរបស់យើង ដោយមួយចំនួនធំគឺជាអ្នកចូលចិត្តកីឡាអេឡិចត្រូនិច ដែលចង់ចូលរួមព្រឹត្តិការណ៍ប្រកួតនៅកម្ពុជា ដែលអាចផ្តល់នូវការប្រកួតបែបស្តង់ដារ និងឱកាសពិតប្រាកដសម្រាប់ការលូតលាស់របស់ពួកគេ”។
លោក ថូម៉ាស បន្ថែមទៀតថា “យើងបានគាំទ្រក្រុមអ្នកលេង និងការប្រកួតជាលក្ខណៈបុគ្គលនាពេលកន្លងមក។ ការនាំមកនូវព្រឹត្តិការណ៍ប្រកួតដ៏ធំបែបនេះ ដែលជាកម្រិតលីគ (league) តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន Moonton គឺជាព្រឹតិ្តការណ៍សំខាន់មួយ ហើយក៏ឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ទៅកាន់យុវជនកម្ពុជា និងវិស័យឌីជីថលដែលកំពុងរីកចម្រើននេះ ដែលយើងកំពុងភ្ជាប់អ្នកចូលចិត្តកីឡាអេឡិច ត្រូនិចទៅនឹងហ្គេមនៅទូទាំងបណ្តាញរបស់យើង”។

Trinity Wu ពីក្រុមហ៊ុន Montoon មានប្រសាសន៍ថា “ការចាប់ដៃគូជាមួយក្រុមហ៊ុន Smart ដែលជាដៃគូក្នុងព្រឹត្តិការណ៍ប្រកួតរបស់យើងនៅកម្ពុជា គឺជាជម្រើសមួយដ៏ច្បាស់លាស់ ព្រោះក្រុមហ៊ុន Smart បានវិនិយោគពេលវេលាការខិតខំ និងធនធានជាច្រើន ដើម្បីពង្រីកវិស័យកីឡាអេឡិចត្រូនិចនៅកម្ពុជា។ យើងពិតជារំភើបរីករាយ ដែលបានធ្វើកិច្ចសហការជាមួយ Smart ដើម្បីនាំយកបទពិសោធន៍ និងការប្រកួតប្រជែងស្តង់ដាអន្តរជាតិមកប្រទេសកម្ពុជា និងអ្នកចូលចិត្តលេងកីឡាអេឡិចត្រូនិចដែលមានទេពកោសល្យទាំងអស់”។
ការប្រកាសអំពីព្រឹត្តិការណ៍ប្រកួតនេះបានធ្វើឲ្យមានការរំភើបយ៉ាងខ្លាំងពីសំណាក់អ្នកចូលចិត្តវិស័យកីឡាអេឡិចត្រូនិចនៅកម្ពុជា ជាពិសេសនៅពេលដែលកីឡាអេឡិចត្រូនិចត្រូវបានដាក់បញ្ចូលទៅក្នុងកីឡាស៊ីហ្គេម (SEA Games) ដែលកម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនាឆ្នាំ ២០២៣ ។
LeeXin ប្រធាន និងអ្នកគ្រប់គ្រងក្រុម Smart Burn Gaming បានឲ្យដឹងថា “យើងបានចូលរួមក្នុងការប្រកួតកីឡាអេឡិចត្រូនិច និងការប្រកួតប្រជែងសម្រាប់អ្នកចូលចិត្តកីឡាអេឡិចត្រូនិចកម្ពុជាជាច្រើនរួចមកហើយ ប៉ុន្តែនេះគឺជាព្រឹត្តិការណ៍ប្រកួតលើកដំបូងនៅទីនេះ ដែលនឹងនាំយកការប្រកួតប្រជែងឲ្យកាន់តែរំភើបដែលមិនធ្លាប់មាននៅកម្ពុជា”។
ក្នុងឆ្នាំដំបូងក្រោមភាពជាដៃគូ Smart និង Moonton នឹងមានពីររដូវកាលនៃព្រឹត្តិការណ៍ប្រកួត MPL Cambodia និងឱកាសសម្រាប់ក្រុមចូលរួមប្រកួត ដើម្បីប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ M3 និងព្រឹត្តិការណ៍ MLBB Southeast Asian Competition (MSC) ដែលជាការប្រកួតលីគ (league) អន្តរជាតិចំនួនពីរ។

សម្រាប់អ្នកលេង Mobile Legends និងអ្នកដែលចាប់អារម្មណ៍ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតដែលនឹងធ្វើឡើងនាពេលខាមុខនេះ អ្នកចូលរួមអាចទទួលបានទិន្នន័យអិុនធឺណិតគ្មានកំណត់ ដើម្បីលេងហ្គេមតាមដែលពួកគេចង់លេង ដោយភ្ជាប់គម្រោង Mobile Legends គ្មានដែនកំណត់របស់យើងត្រឹមតែ ២០ សេនក្នុងមួយសប្តាហ៍។ ដូចគ្នានេះដែរ ប្រសិនបើពួកគេចង់ធ្វើការទិញទំនិញក្នុងកម្មវិធីហ្គេម ពួកគេអាចទទួលបាន Razer Gold បន្ថែមចំនួន ៥០ ភាគរយតាមរយៈគេហទំព័ររបស់ Razer Gold នៅពេលពួកគេទិញរូបិយប័ណ្ណជាមួយសមតុល្យចម្បងរបស់ Smart។
សម្រាប់ព័ត៌មានបន្ថែមសូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/lengbysmart ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។ https://web.facebook.com/LengbySmart/videos/299653128573695?_rdc=1&_rdr ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ