បច្ចេកវិទ្យា
មកដល់ហើយ! ក្រុមហ៊ុន Smart ផ្តល់សេវា Wi-Fi អូសខ្សែដល់គេហដ្ឋាន ជាមួយអុិនធឺណិតកាន់តែមានស្ថេរភាព និងល្បឿនកាន់តែលឿនជាងមុន
ច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុនសេវាទូរសព្ទចល័ត Smart បានផ្តល់នូវសេវាទំនាក់ទំនងជូនដល់អតិថិជននៅក្នុងប្រទេសកម្ពុជាជាង 8 លាននាក់ជារាងរាល់ថ្ងៃ។ ជាមួយនឹងសន្ទុះការគាំទ្ររបស់អតិថិជនដ៏ច្រើនហើយឥតឈប់ឈរបែបនេះ ក្រុមហ៊ុនបានស្វែងយល់ពីតម្រូវការដ៏ចាំបាច់មួយទៀតរបស់អតិថិជន ក្នុងការប្រើប្រាស់ឧបករណ៏ឆ្លាតវៃកាន់តែច្រើន ដូចជា ទូរសព្ទ កុំព្យូទ័រ tablet ច្រើនគ្រឿងក្នុងផ្ទះតែមួយ ដែលចាំបាច់ត្រូវមាន Wi-Fi អុិនធឺណិតល្បឿនលឿនសម្រាប់ទ្រទ្រង់តម្រូវការឧបករណ៏ទាំងនោះអោយទាន់ចិត្ត។

ឥឡូវនេះ ប្រៀបខ្លួនដូចជា Internet Service Provider ថ្មីមួយ ក្រុមហ៊ុន Smart កំពុងផ្តល់ជូនអតិថិជននូវបទពិសោធន៍សេវាអុិនធឺណិតកាន់តែប្រសើរ សម្រាប់ប្រើប្រាស់តាមគេហដ្ឋានជាមួយ Wi-Fi អូសខ្សែឈ្មោះ Smart Fiber+ និង Wi-Fi ដំឡើងឥតខ្សែឈ្មោះ Smart @Home ដែលជាដំណោះស្រាយ Wi-Fi ល្បឿនលឿនគួរឱ្យទុកចិត្ត និងតម្លៃសមរម្យ ដល់អតិថិជនរបស់ខ្លួន! មិនថាលោកអ្នកប្រើអុិនធឺណិតសម្រាប់មើលវីដេអូកម្រិត 4K ធ្វើការការងារ លេងហ្គេម ឬធ្វើអាជីវកម្មតាមអនឡាញនោះទេ Wi-Fi នៅផ្ទះពី Smart ធានាបាននូវការតភ្ជាប់សេវាអុិនធឺណិតកាន់តែមានស្ថេរភាព និងល្បឿនកាន់តែលឿនជាងមុន។
Smart ផ្តល់ជូនជម្រើសសេវាអុិនធឺណិតចំនួន 2 គឺ Smart Fiber+ និង Smart @Home
Smart Fiber+ – ប្រើបច្ចេកវិជ្ជា ខ្សែកាបអុបទិកថ្មី ផ្តល់ល្បឿនអុិនធឺណិតលឿន ដែលសក្តិសមសម្រាប់គ្រួសារដែលមានសមាជិកគ្រួសារច្រើន និងអ្នកប្រើអុិនធឺណិតច្រើនជាប្រចាំ។ មានកញ្ចប់សេវាកម្មដូចជា៖
- គម្រោង Start – 60Mbps តម្លៃ $18/ខែ
- គម្រោង Explorer – 80Mbps តម្លៃ $20/ខែ
- គម្រោង Professional – 100Mbps តម្លៃ $30/ខែ
- គម្រោង Expert – 120Mbps តម្លៃ $35/ខែ
Smart @Home – ចំណាយពេលត្រឹមតែ 5 នាទី ក្នុងការដំឡើង លោកអ្នកអាចប្រើ Wi-Fi បានភ្លាមៗ។ មានកញ្ចប់សេវាកម្មដូចជា៖
- គម្រោង Basic+ – 12 Mbps តម្លៃ $12/ខែ
- គម្រោង Standard+ – 15 Mbps តម្លៃ $15/ខែ
- គម្រោង Premium+ – 20Mbps តម្លៃ $18/ខែ
បញ្ជាក់: ល្បឿនដែលអ្នកទទួលបានស្មើគ្នាទាំងក្រៅ និងក្នុងស្រុក។
ហេតុអ្វីលោកអ្នកគួរជ្រើសរើសប្រើ Wi-Fi នៅផ្ទះពី Smart?

ប្រើ Smart Fiber+ និង Smart @Home លោកអ្នកអស់បារម្ភរឿងអស់អុិនធឺណិតទៀតហើយ ហើយថែមទាំងទទួលបានបទពិសោធន៍ប្រើប្រាស់អុិនធឺណិតនៅផ្ទះកាន់តែប្រសើរ៖
✅ អាចភ្ជាប់ជាមួយឧបករណ៍ច្រើន ដែលប្រើបានគ្រប់សមាជិកគ្រួសារ។
✅ ល្បឿនកាន់តែលឿន ការតភ្ជាប់សេវាកាន់តែមានស្ថេរភាព និងមើលវីដេអូបានកម្រិត 4K ដែលល្អប្រើសម្រាប់ការកម្សាន្ត ធ្វើការងារ និងការប្រកបអាជីវកម្មតាមអនឡាញ។
✅ គ្មានបញ្ហាគ្មានសេវាអុិនធឺណិត៖ ល្អប្រើសម្រាប់អគារខ្ពស់ៗ បុរី និងតំបន់មានមនុស្សរស់នៅច្រើន។
ជាវកញ្ចប់សេវាអុិនធឺណិតណាមួយខាងលើ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា៖
? បង់មុន 6 ខែ ថែមជូន 1 ខែ
? បង់មុន 12 ខែ ថែមជូន 3 ខែ
? ប្រើបានស៊ីមចំនួន 5 ដោយឥតគិតថ្លៃ ជាមួយនឹងការហៅចេញដោយគ្មានដែនកំណត់
? ទទួលបានទន្ន័យអុិនធឺណិត 2GB/ខែ ដោយឥតគិតថ្លៃពី Smart
? ក្លាយជាអតិថិជន SmartVIP ក្នុងកម្មវិធី SmartNas
? ឱ្យខ្ចីរ៉ោតទ័រប្រើប្រាស់ដោយឥតគិតថ្លៃ
ឈប់ប្រើសេវាអុិនធឺណិតដែលដើរដាច់ៗទៀតទៅ ហើយប្ដូរមកប្រើ Wi-Fi នៅផ្ទះពី Smart ឥឡូវនេះ លោកអ្នកនឹងអស់កង្វល់បញ្ហាអុិនធឺណិតដើរយឺតទៀតហើយ!
តស់ កក់ការដំឡើងឥឡូវនេះ អត្ថប្រយោជន៍ជាច្រើនកំពុងរង់ចាំអ្នក!
សូមទំនាក់ទំនងទៅកាន់សហការីផ្នែកលក់ Smart Shop ដែលនៅជិតលោកអ្នក ឬចូលទៅកាន់កម្មវិធី SmartNas ឬ តេមកលេខ 010 200 888 ។ សម្រាប់ព័ត៌មានលម្អិតពីល្បឿន និងផ្សេងៗ ៖https://bit.ly/HomeInternetbySmart
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


