ព័ត៌មានជាតិ
ក្រុមហ៊ុន Smart Axiata ផ្តល់ជូនគម្រោងតម្លៃសេវាទូរសព្ទថ្មីដែលមានភាពបត់បែនងាយស្រួល និងឆ្លើយតបតាមតម្រូវការអតិថិជន
ភ្នំពេញ ៖ ក្រុមហ៊ុន Smart Axiata កំពុងផ្តល់ជូនគម្រោងតម្លៃសេវាទូរស័ព្ទដ៏គួរឱ្យទាក់ទាញ និងប្រកបដោយភាពបត់បែនថ្មីមួយសម្រាប់អតិថិជនប្រើប្រាស់សេវាទូរស័ព្ទបង់ប្រាក់ជាមុនទាំងអស់របស់ខ្លួន។
គម្រោងតម្លៃសេវាថ្មីដែលមានឈ្មោះថា Smart ល្អ! (Smart Laor) ផ្តល់ជូនកញ្ចប់ទិន្នន័យអ៊ិនធឺណិត នាទីក្នុងការតេ (នាទី) និងការផ្ញើសារ (SMS) ដែលត្រូវបានកំណត់យ៉ាងច្បាស់លាស់ ដើម្បីអតិថិជនអាចដឹងយ៉ាងច្បាស់អំពីអ្វីដែលពួកគេទទួលបាននៅពេលប្រើប្រាស់គម្រោងណាមួយនៃគម្រោង Smart ល្អ! និងដើម្បីងាយស្រួលតាមដានការប្រើប្រាស់របស់ពួកគេ។
រាល់គម្រោង Smart ល្អ! ទាំងអស់ ផ្តល់ជូនអតិថិជននូវទិន្នន័យអ៊ីនធឺណិតទំហំ 5GB និងទិន្នន័យអ៊ីនធឺណិតបន្ថែមទំហំ 5GB ទៀតសម្រាប់ការប្រើប្រាស់ជាក់លាក់ណាមួយ៖ គម្រោង Smart ល្អ! ស្តង់ដារ ដែលផ្តល់ជូនទិន្នន័យអ៊ីនធឺណិតទំហំ 5GB គឺសម្រាប់អតិថិជនដែលចូលចិត្តលេងបណ្តាញសង្គមនិងភ្លែតហ្វមផ្ញើសារ (Facebook, WhatsApp, WeChat និង LINE), គម្រោង Smart ល្អ! ហ្គេម ដែលផ្តល់ជូនទិន្នន័យអ៊ីនធឺណិតទំហំ 5GB គឺសម្រាប់អតិថិជនដែលចូលចិត្តលេងហ្គេមអនឡាញ (MLBB, Free Fire និង PUBG), និងគម្រោង Smart ល្អ! កម្សាន្ត ដែលផ្តល់ជូនទិន្នន័យអ៊ីនធឺណិតទំហំ 5GB គឺសម្រាប់អតិថិជនដែលចូលចិត្តការកម្សាន្ត (YouTube, Tiktok និងស្តាប់ចម្រៀងនៅលើ Pleng)។

អតិថិជនអាចផ្លាស់ប្តូរគម្រោងរបស់ពួកគេបានគ្រប់ពេលវេលា ហើយពួកគេនឹងនៅតែទទួលបានអត្ថប្រយោជន៍ពីគម្រោងចាស់ដដែលរហូតអស់សុពលភាព។ នៅពេលអតិថិជនប្រើប្រាស់ទិន្នន័យគម្រោងរបស់ខ្លួន គម្រោងនេះនឹងមិនកាត់ទឹកប្រាក់ចេញពីសមតុល្យចម្បងរបស់ពួកគេដោយស្វ័យប្រវត្តិនោះទេ។ ជំនួសមកវិញ អតិថិជននឹងត្រូវបានផ្តល់ជូននូវជម្រើសថាតើចង់បន្តសុពលភាពជាមួយនឹងគម្រោងរបស់ពួកគេ ឬទិញកញ្ចប់ទិន្នន័យបន្ថែម។

គម្រោង Smart ល្អ! ត្រូវបានបង្កើតឡើងដោយយោងទៅលើឥរិយាបថ និងតម្រូវការប្រើប្រាស់របស់អតិថិជន។ អតិថិជនបង្ហាញអារម្មណ៍ថា ពួកគេត្រូវការតម្លាភាព។ ពួកគេចង់ដឹងអំពីអ្វីដែលពួកគេកំពុងទទួលបាន និងចង់មានការគ្រប់គ្រងលើការអត្ថប្រយោជន៍ និងការចំណាយរបស់ពួកគេ។ គម្រោង Smart ល្អ! នឹងឆ្លើយតបទៅនឹងកត្តាទាំងនេះ។
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «នេះគឺជាការប្រគល់ការគ្រប់គ្រងត្រលប់ទៅឱ្យអតិថិជនវិញ។ គោលបំណងរបស់យើងគឺធានាឱ្យមានតម្លាភាពជាអតិបរមា និងផ្តល់ភាពស្ងប់ចិត្តដល់អ្នកប្រើប្រាស់របស់យើង។ ពួកគេអាចជ្រើសរើស គ្រប់គ្រង និងចាត់ចែងអ្វីៗដោយខ្លួនឯងនៅក្នុងកម្មវិធី ស្មាតណាស់ (SmartNas) របស់យើង។ គម្រោងទាំងនេះពិតជាធ្វើឱ្យអិថិជនដែលប្រើប្រាស់អ៊ីនធឺណិតច្រើនរបស់យើងពេញចិត្ត»។
អតិថិជនអាចជ្រើសរើសគម្រោងណាមួយដោយគ្រាន់តែចំណាយ 1.5 ដុល្លារក្នុងមួយសប្តាហ៍ប៉ុណ្ណោះ ហើយរីករាយជាមួយការកម្សាន្តតាមទូរស័ព្ទដែលពួកគេចូលចិត្តជាមួយនឹងទិន្នន័យគម្រោងបន្ថែមរបស់ពួកគេ។ សម្រាប់គម្រោង Smart ល្អ! នេះ ក៏មានគម្រោងតម្លៃសមរម្យមួយទៀតផងដែរនោះគឺគម្រោង Smart ល្អ! One ដែលចំណាយត្រឹមតែ 1 ដុល្លារប៉ុណ្ណោះក្នុងមួយសប្តាហ៍។ គម្រោង Smart ល្អ! One គឺសម្រាប់អ្នកប្រើប្រាស់ទិន្នន័យអ៊ីនធឺណិតធម្មតា ដោយផ្តល់ឱ្យពួកគេនូវទិន្នន័យអ៊ីនធឺណិត 5GB។ រាល់គម្រោងនីមួយៗមានភ្ជាប់មកជាមួយនូវការហៅទូរស័ព្ទចេញក្នុងប្រព័ន្ធចំនួន 500នាទី និងការផ្ញើសារចេញក្នុងប្រព័ន្ធ 500 សារ។

គម្រោងថ្មីទាំងនេះត្រូវបានបង្កើតឡើងសម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិតច្រើននៅកម្ពុជា ហើយការដាក់ដំណើរការគម្រោងទាំងនេះ នឹងផ្តល់ជូនបន្ថែមជាមួយនឹងរង្វាន់ជាទូរស័ព្ទម៉ូឌែលថ្មីចុងក្រោយបំផុតពីក្រុមហ៊ុន Samsung។

លោក Hyung Geun Lee នាយកគ្រប់គ្រងសាខាប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន Thai Samsung Electronics បានមានប្រសាសន៍ថា៖ «ប្រជាជន 65ភាគរយមានអាយុក្រោម 35 ឆ្នាំ ហើយពួកគេមានភាពស្វាហាប់ ចូលចិត្តលេងអ៊ីនធឺណិត និងជាអ្នកអនឡាញសកម្ម ដោយចូលប្រើប្រាស់បណ្តាញសង្គម និងស្វែងរកការកម្សាន្តតាមអ៊ីនធឺណិតជាប្រចាំ។ ដូច្នេះហើយ ខ្ញុំជឿជាក់ថា គម្រោងតម្លៃសេវាទូរស័ព្ទថ្មីនេះនឹងផ្តល់អត្ថប្រយោជន៍ដល់អតិថិជន។ វាក៏ត្រូវគ្នាជាមួយនឹងតម្លៃស្នូលរបស់ក្រុមហ៊ុន Samsung ក្នុងការធ្វើឱ្យរបៀបរស់នៅ និងបទពិសោធរបស់អ្នកប្រើប្រាស់មានភាពសម្បូរបែបផងដែរ ដូច្នេះហើយបានជាភាពជាដៃគូរបស់ក្រុមហ៊ុនដែលល្បីឈ្មោះទាំងពីររបស់យើងត្រូវបានបង្កើតឡើង។ តាមរយៈកិច្ចសហការរបស់យើង អតិថិជនប្រើប្រាស់គម្រោង Smart ល្អ! នឹងអាចមានសំណាងឈ្នះទូរស័ព្ទស្មាតហ្វូន Samsung ចំនួន 30 គ្រឿងជារៀងរាល់ខែសម្រាប់រយៈពេល 12 ខែ [ទូរស័ព្ទស្មាតហ្វូនសរុប 360 គ្រឿង] ក្នុងការចាប់រង្វាន់ប្រចាំខែ»។
រង្វាន់ប្រចាំខែគឺទូរស័ព្ទទំនើបចុងក្រោយរបស់ក្រុមហ៊ុន Samsung គឺទូរស័ព្ទ Galaxy Z Fold4 (2 គ្រឿង) Samsung Galaxy Z Flip4 (3 គ្រឿង) និង Samsung Galaxy A53 (25 គ្រឿង)។ ការចាប់រង្វាន់នឹងប្រព្រឹត្តទៅនៅថ្ងៃទី 30 នៃខែនីមួយៗ។
សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង Smart ល្អ! របស់ក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់គេហទំព័រ www.smart.com.kh។
គួររំលឹកថា ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៧.៥ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4G LTE Advance Pro ក្នុងឆ្នាំ២០១៧៕

-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


