Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន Smart Axiata សហការ​ជាមួយ​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ ផ្តល់​ការបណ្តុះបណ្តាល​អំពី​សារៈសំខាន់​នៃ​ការកាត់បន្ថយ​ថង់​ប្លា​ស្ទិ​ក

បានផុស

នៅ

​ភ្នំពេញ ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២២៖ ក្រុមហ៊ុន Smart Axiata បានធ្វើ​ដំណើរ​ទៅកាន់​ខេត្តសៀមរាប​សម្រាប់​សក​ម្ម​ភាព​អប់រំ​បរិស្ថាន​រួមជាមួយ​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុជា (CRST) ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​សារៈសំខាន់​នៃ​ការបដិសេធ​ប្រើប្រាស់ ការកាត់បន្ថយ ការប្រើប្រាស់​ឡើងវិញ និង​ការកែច្នៃ​សំរាម​ប្លា​ស្ទិ​ក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គំនិត​ផ្តួចផ្តើម​នេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង អ (Project R) ដែលមាន​គោលបំណង​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ដែល​ប្រើប្រាស់​បានតែ​ម្តង​នៅក្នុង​និង​ជុំវិញ​ខេត្តសៀមរាប តាមរយៈ​ការអប់រំ ការធ្វើសកម្មភាព និង​ការ​បំផុសគំនិត​។ ក្រុមការងារ​របស់​ក្រុមហ៊ុន Smart Axiata ដែលមាន​សមាជិក​ចំនួន ២៥​នាក់​បានធ្វើ​ដំណើរ​ទៅកាន់​ខេត្តសៀមរាប ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​ស្តីពី​សារៈសំខាន់​នៃ​ការបដិសេធ​ប្រើប្រាស់ ការកាត់បន្ថយ ការប្រើប្រាស់​ឡើងវិញ និង​ការកែច្នៃ​សំរាម​ប្លា​ស្ទិ​ក​។

​ជា​ផ្នែក​នៃ​ការធ្វើដំណើរ​នេះ សមាជិក​ក្រុមការងារ​របស់​ក្រុមហ៊ុន Smart Axiata បានធ្វើ​ទស្សនកិច្ច​សិក្សា​មួយ​ទៅកាន់​ភូមិ​ព្រះ​ដាក់​ដែលជា​ភូមិ​គំរូ​នៅក្នុង​ស្រុក​បន្ទាយស្រី​។ អាជ្ញាធរ​ថ្នាក់មូលដ្ឋាន​បាន​ពន្យល់​បង្ហាញ​អំពី​គំរូ​អភិវឌ្ឍន៍ ការគ្រប់គ្រង​បរិស្ថាន និង​ការចូលរួម​របស់​សហ​គម​ន៍​នៅ​ស្រុក​បន្ទាយស្រី ។

​ក្រុមការងារ​របស់​ក្រុមហ៊ុន Smart Axiata ក៏បាន​ធ្វើដំណើរ​ទៅកាន់​ការិយាល័យ​របស់​អង្គការ CRST ផងដែរ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​គម្រោង​អប់រំ​ប្លា​ស្ទិ​ក ដែលជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​របស់​គម្រោង អ​។ នៅ​ថ្ងៃ​បន្ទាប់ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២២ ក្រុមការងារ​ដែលមាន​សមាជិក​ចំនួន ២៥​នាក់​មកពី​ក្រុមហ៊ុន Smart Axiata បាន​ទៅ​ទស្សនកិច្ច​នៅ​វិទ្យាល័យ​កៀន​សង្កែ និង​បាន​ចូលរួម​ជាមួយ​អ្នកតំណាង​របស់​អង្គការ CRST ក្នុងការ​បង្រៀន​សិស្ស​អំពី​របៀប​កាត់បន្ថយ និង​គ្រប់គ្រង​ការប្រើប្រាស់ និង​កាកសំណល់​ប្លា​ស្ទិ​ក​របស់​ពួកគេ​។

​ក្នុង​ដំណើរ​ទស្សនកិច្ច​អប់រំ​អំពី​បរិស្ថាន​រយៈពេល​ពីរ​ថ្ងៃនេះ ក្រុមហ៊ុន Smart Axiata បាន​បរិច្ចាគ​មួក ថង់យួរ ដប​ទឹក និង​សម្ភារ​សិក្សា​ដល់​សិស្សានុសិស្ស ដើម្បី​ជួយ​ដល់​ការសិក្សា និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ​ក្នុងការ​រស់នៅ​ប្រកបដោយ​និរន្តរភាព​។ លើសពីនេះ ក្រុមការងារ​របស់​ក្រុមហ៊ុន Smart Axiata ក៏បាន​ដាំ និង​ផ្តល់ជូន​ដើមឈើ​សរុប​ចំនួន ១០០​ដើម​នៅ​វិទ្យាល័យ​កៀន​សង្កែ​ផងដែរ​។

​កញ្ញា មី ម៉ាប់ អ្នកគ្រប់គ្រង​ទូទៅ​របស់​គម្រោង អ របស់​អង្គការ CRST បាន​មានប្រសាសន៍ថា «​យើង​មាន​កិត្តិយស​ណាស់ដែ​លអាច​ប​ង្រៀ​ន​យុវជន​កម្ពុជា​អំពី​សារៈសំខាន់​នៃ​ការកាត់បន្ថយ​បរិមាណ​ប្លា​ស្ទិ​ក​ប្រើប្រាស់​បានតែ​ម្តង​នៅក្នុង​ប្រទេស​កម្ពុជា​។ យើង​ក៏​សូម​កោតសរសើរ​យ៉ាងខ្លាំង​ផងដែរ​ដល់​ក្រុមហ៊ុន Smart Axiata ដែល​បានធ្វើ​ការងារ​ជាមួយ​ក្រុមការងារ​យើង និង​ជួយ​យើង​ក្នុង​ការផ្តល់​ឧបករណ៍ និង​សម្ភារ​ចាំបាច់ ដើម្បី​ជួយ​ជំរុញ​គំនិត​ផ្តួចផ្តើម​នេះ​ឱ្យទៅ​មុខ​»​។

​លោក Feiruz Ikhwan នាយក​ប្រតិបត្តិ​ស្តីទី​របស់​ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា​៖ «​យើង​មាន​មោទនភាព​ដែល​បាន​សហការគ្នាជាមួយ​អង្គ​ការ CRST ព្រោះថា ការលើកកម្ពស់ និង​ការរក្សា​និរន្តរភាព​បរិស្ថាន​បៃតង​តែងតែ​ជា​អាទិភាព​ចម្បង​សម្រាប់​យើង​នៅ​ក្រុមហ៊ុន Smart Axiata ហើយ​យើង​ក៏មាន​ចំណាប់អារម្មណ៍​ខ្ពស់​ក្នុង​ការសិក្សា​អំពី​គំរូ​អភិវឌ្ឍន៍​ភូមិ​ពី​អាជ្ញាធរ​ថ្នាក់មូលដ្ឋាន​ស្រុក​បន្ទាយស្រី​ផងដែរ ដើម្បី​ស្វែងយល់​ពីអ្វី​ដែល​ភាគី​ពាក់ព័ន្ធ​កំពុង​ធ្វើ​នៅ​ថ្នាក់មូលដ្ឋាន​»​។

​លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី​បាន​មានប្រសាសន៍ថា​៖ «​យើង​សូម​អរគុណ និង​មាន​កិត្តិយស​ណាស់​ដែល​ក្រុមហ៊ុន Smart Axiata បានរៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា​មកកាន់​ស្រុក​របស់​យើង និង​ចូលរួមចំណែក​ជា​វិជ្ជមាន​ដល់​ការគ្រប់គ្រង​បរិស្ថាន និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ យើង​ក៏​សង្ឃឹម​ផងដែរ​ថា ក្រុមហ៊ុន Smart Axiata នឹង​យក​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​ធ្វើជា​បទពិសោធ​សិក្សា​មួយ​ដែល​យើង​អាច​សម្លឹង​ឆ្ពោះទៅមុខ​ទៅរក​បរិស្ថាន​កាន់តែ​ស្អាត និង​អនាគត​កាន់តែ​ភ្លឺ​ថ្លា​សម្រាប់​ប្រទេស​កម្ពុ​ជាមួយ​ជំហាន​ម្តងៗ​»​។

​ដោយបាន​ផ្តល់​ការអប់រំ​សិស្ស​ជាង ១៥ ០០០​នាក់​នៅ​ឆ្នាំ​២០២១ និង​២០២២ មកពី​សាលារៀន​ចំនួន​៣១ នៅ​ទីជនបទ​ក្នុង​ខេត្តសៀមរាប​ជាមួយនឹង​គ្រូ​ចំនួន ៦៤​នាក់ អង្គការ CRST រំពឹងថា​នឹង​អប់រំ​សិស្ស​ចំនួន ១២ ០០០​នាក់​បន្ថែមទៀត​នៅ​ឆ្នាំ​២០២៣​។ ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​នេះ ភាគី​ពាក់ព័ន្ធ​នានា​ក៏មាន​បំណង​បំពាក់​ធុងសំរាម​ចំនួន ១០០​ធុង​ផងដែរ​នៅ​សាលារៀន​និង​សាកលវិទ្យាល័យ​ចំនួន​ជាង​៥០ និង​ផ្តល់ឱ្យ​សិស្ស​ចំនួន ៤០ ០០០​នាក់​នូវ​ដប​ទឹក​ផឹក​ដែល​អាច​ប្រើ​ឡើងវិញ​បាន និង​ថង់យួរ​ធ្វើ​ពី​កប្បាស​ដែល​អាច​ប្រើប្រាស់​ឡើងវិញ​បាន​ចំនួន ១៥ ០០០​ថង់​។

​គិត​ត្រឹម​ពេលនេះ ក្រោម​ការជួយជ្រោមជ្រែង​ពី​ក្រុមហ៊ុន Smart Axiata អង្គការ CRST បាន​ផលិត​ថង់យួរ​បាន​ចំនួន ១០ ០០០​ថង់ ហើយ​បាននិងកំពុង​ធ្វើការ​ផលិត​ដប​ទឹក​ចំនួន ១០ ០០០ ព្រមទាំង​ដំឡើង​ម៉ាស៊ីន​ចម្រោះ​ទឹកស្អាត​ចំនួន​២ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ដែល​ប្រើប្រាស់​បានតែ​ម្តង​។​

​កាលពីដើម​ឆ្នាំនេះ ក្រុមហ៊ុន Smart Axiata គឺជា​អ្នក​ឧបត្ថម្ភ​ធំ​មួយ​ដល់​ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី (Earth Hour) នៅ​កម្ពុជា​ដោយ​ធ្វើ​ការងារ​រួមគ្នា​ជាមួយ​ក្រសួង​និង​ស្ថាប័ន​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា សហគមន៍​មូលដ្ឋាន យុវជន ស្ថាប័ន​សាធារណៈ​និង​ឯកជន អង្គការ​មិនមែន​រដ្ឋាភិបាល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ពលរដ្ឋ​កម្ពុជា​នៅ​ទូទាំងប្រទេស​កម្ពុជា ដើម្បី​បង្ហាញ​សកម្មភាព​របស់​ពួកគេ​ឆ្ពោះទៅរក អនាគត​ដែល​កាន់​តែមាន​និរន្តរភាព និង​ភាពប្រសើរ​សម្រាប់​ទាំងអស់គ្នា​។ លើសពីនេះ ក្រុមហ៊ុន Smart Axiata ក៏​កំពុង​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​ក្នុងការ​ដោះស្រាយ​បញ្ហា​អាកាសធាតុ​បន្ទាន់ តាមរយៈ​ការពិនិត្យ​តាមដាន និង​ការគ្រប់គ្រង​បរិមាណ​កាបូនឌីអុកស៊ីត​របស់​ក្រុមហ៊ុន​ដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន​ក្នុងការ​លើកកម្ពស់​និរន្តរភាព​ផងដែរ​។

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កិច្ចប្រឹងប្រែង​ទាក់ទង​នឹង​បរិស្ថាន​របស់​ក្រុមហ៊ុន Smart Axiata សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក Smart for Cambodia តាមរយៈ​គេហទំព័រ www.facebook.com/smartforcambodia​។

​សូមបញ្ជាក់ថា ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិ​ប​ត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុនគេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាននិងកំពុង​បម្រើ​អតិថិជន​ចំនួន ៧.៥ លាន​នាក់ ស្ថិតក្រោម​ស្លាក​សញ្ញា “Smart”​។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុនមេ មាន​ឈ្មោះថា “Axiata Group Berhad” ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំជាងគេ​បង្អស់​មួយ​ក្នុង​ទ្វីបអាស៊ី​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ប្រតិភូក្រុមហ៊ុនកូរ៉េ​ធំៗ​មានទាំង​ក្រុមហ៊ុន​ Samsung ​លើក​គ្នា​​ស្វែងរក​ឱកាសវិនិយោគក្នុងប្រទេស​កម្ពុជា

ព័ត៌មានជាតិ៧ នាទី មុន

នៅថ្ងៃនេះ ក្រសួងយុត្តិធម៌ បានរៀបចំមហាសន្និបាតវិស័យយុត្តិធម៌ទូទាំងប្រទេស រយៈពេល៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

រុស្ស៊ី ចង្អុលចំមុខ ៣ប្រទេស នៅពីក្រោយការវាយប្រហារភេរវកម្ម ដ៏ឃោរឃៅ

ជីវិតកម្សាន្ដ២៦ នាទី មុន

Ahreum អតីតក្រុម T-ara កំពុងសម្រាកព្យាបាលនៅពេទ្យ ក្រោយប៉ុនប៉ងធ្វើអត្តឃាត

ព័ត៌មានជាតិ២៩ នាទី មុន

រដ្ឋមន្ត្រីសុខាភិបាល បង្ហាញពីយុទ្ធសាស្ត្រដឹកនាំក្រុមការងារ​តាមអង្គភាព ទទួលបានជោគជ័យ និងប្រសិទ្ធភាព

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម