Connect with us

បច្ចេកវិទ្យា

អ្នកដឹកនាំយុវជន ក្នុងសមាគមអាស៊ានរិះរកវិធីសាស្ដ្រ អភិវឌ្ឍតំបន់ជាមួយដំណោះស្រាយនិរន្ដរភាព

បានផុស

នៅ

អ្នកដឹកនាំយុវជនអាស៊ានជាង ៣០នាក់ បានជួបជុំគ្នានៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី៣០ ខែតុលា សម្រាប់កម្មវិធីសមាគមយុវជនអាស៊ាន ដែល​រៀបចំឡើង​ដោយ​អង្គការ​f​មូលនិធិ​អន្ដរជាតិ​សិង្ហ​បុរី (SIF) និង​ក្រុមប្រឹក្សា​យុវជន​ជាតិ​សិង្ហ​បុរី (NYC) Singapore​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមយុវជន​ចែករំលែក​ទស្សនៈ​ជាមួយ​អគ្គលេខាធិការរង​អាស៊ាន ឯកឧត្ដម ត្រាន់ ឌុ​ក ប៊ិ​ញ ស្ដីពី​តួនាទី​ដែល​យុវជន​អាច​ធ្វើបាន​ដើម្បី​ជួយ​អភិវឌ្ឍ​តំបន់​ឆ្ពោះទៅកាន់​និរន្ដរភាព​។ ភ្ជាប់​ជាមួយ​ប្រធានបទ “​កសាង​អនាគត​ប្រកបដោយ​និរន្ដរភាព​រួមគ្នា​” របស់​សមាគមយុវជន​អាស៊ាន (AYF) ឆ្នាំ​២០២១ សមាគម​បានស្នើ​ឱ្យធ្វើ​បទ​បង្ហាញ និង​ប្រឹក្សា​យោបល់​កាន់តែ​ទូលំទូលាយ​ក្នុងការ​បង្កើត​គោលនយោបាយ​។ ពួកគេ​ក៏​លើកឡើង​ពី​វិធីសាស្ដ្រ​មួយចំនួន​ក្នុងការ​គាំទ្រ​ដល់​កំណើន​អាជីវកម្ម​ចីរភាព និង​ចាប់ផ្ដើម​គម្រោង​យុវជន​អាស៊ាន​អន្ដរជាតិ​ដើម្បី​កិច្ចសហប្រតិបត្ដិការ និង​ចែករំលែក​ចំណេះដឹង ជាពិសេស​ក្នុង​ផ្នែក​នៃ​ការផ្ដល់​សិទ្ធិអំណាច​ដល់​យុវជន ការណែនាំ​ប្រៀប​ប្រដៅ កិច្ចការពារ​សេរីភាព​មូលដ្ឋាន​របស់​យុវជន បច្ចេកវិទ្យា​ឌីជីថល និង​ថាមពល​បញ្ចេញ​បានទាប​។

​រយៈពេល ៥​ថ្ងៃ យុវជន ៣៣​នាក់ បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ជា​ហូរហែ ដែល​រិះរក​ន​វា​នុ​វត្ដ​ភាព​ក្នុង​កិច្ចការ​គ្រប់គ្រង​សុខភាព​សាធារណៈ បរិស្ថាន សង្គម និង​អភិបាលកិច្ច​ស្ដង់ដារ (ESG) ក៏ដូចជា​មាន​កិច្ចសហការ​ក្នុងចំណោម​សហគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​តួនាទី​យុវជន​ក្នុងការ​បញ្ចេញ​សំឡេង​ដ៏​មាន​ឥទ្ធិពល​ដើម្បី​កសាង​អនាគត​ប្រកបដោយ​និរន្ដរភាព​។

​ក្រុមយុវជន​មានឱកាស​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មេដឹកនាំ​ប្រកបដោយ​វិចារណញាណ​ដ៏​គួរឱ្យ​គោរព និង​អ្នកមាន​តួនាទី​ក្នុង​វិស័យ​សាធារណៈ រួមទាំង អគ្គលេខាធិការរង​អាស៊ាន ឯកឧត្ដម ត្រាន់ ឌុ​ក ប៊ិ​ញ ដែល​បាន​ចែករំលែក​ទស្សនៈ​របស់​លោក​ស្ដីពី​សារសំខាន់​នៃ​ការជំរុញ​អត្ដ​សញ្ញាណ​អាស៊ាន សិទ្ធិអំណាច​យុវជន​ក្នុង​របៀបវារៈ​នៃ​ការអភិវឌ្ឍ​អាស៊ាន និង​រឹតចំណង​ទាក់ទង​ផ្ទាល់​ក្នុងចំណោម​យុវជន​អាស៊ាន​។​

លោក វី សាម​ឌី យុវជន​អាស៊ាន​ឆ្នាំ​២០២១ មកពី​ប្រទេស​កម្ពុជា និង​ជា​លេខា​ទីមួយ នៃ​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​សិង្ហ​បុរី បាន​ថ្លែងថា “​សមាគមយុវជន​អាស៊ាន (AYF) បាន​ផ្ដល់នូវ​បទពិសោធ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​។ ខ្ញុំ​បាន​ជួប​អ្នកបង្កើត​គោលនយោបាយ​ជាន់ខ្ពស់​ជាច្រើនរូប និង​អ្នកជំនាញ​គ្រប់​វិស័យ ដែល​ទាក់ទង​នឹង​បរិបទ​បច្ចុប្បន្ន​។ ខ្ញុំ​ក៏បាន​រាប់អាន​មិ​ត្ដ​ភក្ដិ​យល់​ចិ​ត្ដ​គ្នា និង​អភិវឌ្ឍ​ចំណេះដឹង​កាន់តែច្បាស់​អំពី​សិង្ហ​បុរី និង​តំបន់​អាស៊ាន​។ ទោះ​យើង​មកពី​ប្រភព​ផ្សេងៗ​គ្នា​យ៉ាងណាក៏ដោយ ក៏​យើង​មាន​ភាព​ទទួលខុសត្រូវ​រួម​ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍ​អនាគត​ប្រកបដោយ​និរន្ដរភាព​សម្រាប់​តំបន់​”​។

ក្រុមយុវជន​អាស៊ាន​ដ៏​បានធ្វើ​ទស្សនកិច្ច​មន្ទីរ​ពិសោធន៍​វា​នុ​វត្ដ​ភាព​សង្គម Sustainable Living Lab (SL2) កសិដ្ឋាន​ថាមពល​សូ​ឡា​បណ្ដែត​ទឹក Sembcorp Tengeh Floating Solar Farm, EWR2 រោងចក្រ​កែច្នៃ​សំណល់​អេឡិចត្រូនិក​ស្វ័យប្រវត្តិកម្ម និង Insectta ជា​កសិដ្ឋាន​សត្វល្អិត​ក្នុង​តំបន់​ទីក្រុង​ដំបូង​របស់​សិង្ហ​បុរី ដែល​ចិញ្ចឹម​រុយ​ខ្មៅ​ដើម្បី​ជួយ​ប្រែក្លាយ​កាកសំណល់​អាហារ​ទៅជា​សារធាតុ​សំយោគ​សម្រាប់​ប្រើប្រាស់​ក្នុង​ឧស្សាហកម្ម ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​កាម​សិ​ក្សា​របស់​ពួកគេ​។ ដំណើរ​ក្រេបជញ្ជក់​ចំណេះវិជ្ជា​នេះ​បាន​ផ្ដល់ឱ្យ​ក្រុមយុវជន​នូវ​ចំណេះដឹង​ស៊ីជម្រៅ​លើ​នវានុវត្តន៍​សង្គម ការ​បំប្លែង​ថាមពល ក៏ដូចជា​បច្ចេកវិទ្យា​ក្នុង​វិស័យ​ចំណីអាហារ និង​កសិកម្ម​នៅ​ប្រទេស​សិង្ហ​បុរី​ជាដើម​។

កញ្ញា គួច ឈុន​បូរ៉ា​មី ជា​យុវជន​អាស៊ាន​ឆ្នាំ​២០២១ មកពី​ប្រទេស​កម្ពុជា និង​ជា​និស្សិត​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី បាន​ថ្លែងថា “​ថ្វីដ្បិតតែ​យើង​មកពី​ប្រទេស​ផ្សេងៗ​គ្នា​យ៉ាងណាក៏ដោយ ក៏​យើង​មាន​បញ្ហា​ត្រូវ​ដោះស្រាយ​រួមគ្នា​ក្នុងនាម​ជា​តំបន់​តែមួយ​។ បញ្ហា​ទាំងនោះ រួមមាន បម្រែបម្រួល​អាកាសធាតុ សន្ដិសុខ​ស្បៀង លទ្ធភាព​ទទួល​បានកា​រ​អប់រំ​ប្រកបដោយ​គុណភាព អ​សមភាព​យេនឌ័រ និង​បញ្ហា​ផ្សេងៗ​ទៀត​។ ប៉ុន្ដែ​យើង​ក៏បាន​ធ្វើ​កិច្ចការ​ដ៏​ល្អប្រសើរ​ជាច្រើន​រួមគ្នា ដែល​យើង​បាន​ចែករំលែក និង​សិក្សា​ពីគ្នា ដើម្បី​យកទៅ​អនុវត្ដ​នៅ​ប្រជាជាតិ​យើង​រៀងៗ​ខ្លួន​។ ខ្ញុំ​ឆ្លៀត​យក​ឱកាស​នេះ​ដើម្បី​ផ្សារភ្ជាប់​ទំនាក់​ទំនងជា​យុវជន​ដទៃ​ក្នុង​តំបន់ ហើយ​ខ្ញុំ​សង្ឃឹមថា នឹង​ស្វែងយល់​ពី​ពួកគេ​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​រិះរក​កិច្ចសហការ​ប្រកបដោយ​សក្ដានុពល​”​។​

​កម្មវិធី​សមាគមយុវជន​អាស៊ាន ក៏​ផ្ដល់ឱ្យ​ក្រុមយុវជន​ចូលរួម​នូវ​ឱកាស​ចែករំលែក​បទពិសោធន៍ កសាង​ទំនាក់ទំនង និង​ជា​ផ្នែក​មួយ​នៃ​បណ្ដាញ​ក្រុម​អ្នកដឹកនាំ​យុវជន​អាស៊ាន​។ ក្រុមយុវជន AYF ចុងក្រោយ​បំផុត​បាន​ចូលរួម​បណ្ដាញ​អតីត​និស្សិត ដែលមាន​សមាជិក ៧៩​នាក់​។​

​កញ្ញា ជេន តាន់ នាយក​ប្រតិបត្តិ​អង្គការ​មូលនិធិ​អន្ដរជាតិ​សិង្ហ​បុរី (SIF) បាន​ថ្លែងថា “​យុវជន​នាពេល​បច្ចុប្បន្ននេះ​មានទឹក​ចិ​ត្ដ​ក្លៀវក្លា និង​គោលបំណង​ច្បាស់លាស់​។ ពួកគេ​ជាច្រើន​ចង់ឱ្យមាន​ការរីកចម្រើន​តាមរយៈ​សមត្ថភាព​ការងារ ហើយ​ពួកគេ​បង្កើតបានជា​សំឡេង​ដ៏​សំខាន់​សម្រាប់​ការផ្លាស់ប្ដូរ​សង្គម​ប្រកបដោយ​ភាព​វិជ្ជមាន​ក្នុង​តំបន់​។ កម្មវិធី AYF ត្រូវបាន​បង្កើតឡើង​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​អ្នកដឹកនាំ​ជា​យុវជន​ដូច​ពួកគេ និង​ជំរុញ​ពួកគេ​ឱ្យ​ឈាន​ចាប់​ឱកាស​សហ​ប្រតិ​ប​ត្ដិ​ការកសាង​អាស៊ាន​ដ៏​រឹងមាំ​”​។​

​លោក ដា​វីដ ឈូ នាយក​ប្រតិ​ប​ត្ដិ NYC Singapore បាន​បន្ថែមថា “​សហគមន៍​សកល​នាពេល​បច្ចុប្បន្ន ត្រូវ​នាំគ្នា​ដោះស្រាយ​បញ្ហា ដែល​មិន​ស្ថិតក្រោម​អធិបតេយ្យ​ព្រំដែន​នរណា​ដាច់​មុខ​ឡើយ​។ តាមរយៈ​ការងារ​រួមគ្នា​នេះ យើង​អាច​ចែករំលែក​ចំណេះដឹង និង​ជំនាញ​របស់​យើង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​។ ខ្ញុំ​លើកទឹកចិត្ដដ​ល់​សមាគម​យុវជន​របស់​យើង​ឱ្យ​កសាង​ទំនាក់ទំនង​ទូទាំង​តំបន់ ក៏ដូចជា​បង្កើត​បរិស្ថាន​បៃតង និង​អនាគត​ដ៏​រឹងមាំ​សម្រាប់​អាស៊ាន​”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​លើក​ដំបូង ​មន្ត្រី​​​ការបរទេសរុស្ស៊ី​​ថា «គ្មានឡើយ​​​​វត្តមាន​​យោធា​ចិន​​​​ជួយ​កងទ័ពខ្លួន»​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា៦ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

Sokha Hotels

ព័ត៌មានពេញនិយម