បច្ចេកវិទ្យា
ក្រុមហ៊ុន Bookeyond សហការជាមួយឧកញ៉ា ជា តុងហ៊ួរ ដាក់បញ្ចូលសៀវភៅ “ផែនទីផ្នត់គំនិត”ទៅក្នុងអេប Bookeyond
ក្រុមហ៊ុន ប៊ុកឃីអន (bookeyond) ដែលជាអេប(App)សង្ខេបសៀវភៅជាភាសាខ្មែរដំបូងគេនៅកម្ពុជានៅរសៀលថ្ងៃអាទិត្យ ទី ១២ ខែធ្នូ ឆ្នាំ២០២១ បានចុះអនុស្សារណៈយោគយល់គ្នាជាមួយឧកញ៉ា ជា តុងហ៊ួរ ដែលជាសហគ្រិនវ័យក្មេងមួយរូបនៅកម្ពុជា និងមានអាជីវកម្មជាច្រើននៅក្នុងដៃ។

កិច្ចសហការនេះ ធ្វើឡើងក្នុងគោលបំណងដាក់បញ្ចូលសៀវភៅរបស់ឧកញ៉ា ជា តុងហ៊ួរ ដែលមានចំណងជើងថា “ផែនទីផ្នត់គំនិត (Mind Map)” ទៅក្នុងអេប Bookeyond។ “ផែនទីផ្នត់គំនិត (Mind Map)” ជាសៀវភៅដ៏ល្អដែលលើកឡើងពីបទពិសោធរកស៊ីរបស់ឧកញ៉ា ជា តុងហ៊ួរ រាប់ចាប់តាំងពីការធ្លាក់ដល់បាតរហូតដល់លោកទទួលបានជោគជ័យ និងមានសមិទ្ធផលជាស្នាដៃរបស់ខ្លួនគួរឱ្យសរសើរដូចពេលបច្ចុប្បន្ន។
សៀវភៅមួយក្បាលនេះ នឹងផ្តល់អត្ថប្រយោជន៍ដ៏ច្រើនចំពោះអ្នកអានដូចជា ការលើកកម្លាំងចិត្ត ការតស៊ូអត់ធ្មត់ក្នុងជីវិត ការវិភាគលើចំណុចខ្សោយ និងចំណុចខ្លាំងខ្លួនឯង ការសេពគប់មនុស្ស ចំណេះដឹងអចលនទ្រព្យ វិធីសាស្រ្តប្រែក្លាយខ្លួនពីមនុស្សបរាជ័យទៅជាមនុស្សជោគជ័យ។ល។ ហើយអ្វីដែលពិសេសបំផុតនោះ គឺអ្នកអាននឹងចេះបង្កើតផែនទីផ្នត់គំនិត ដើម្បីចាត់ចែងរៀបចំជីវិតខ្លួនឯងឱ្យក្លាយជាមនុស្សជោគជ័យប្រកបដោយគុណតម្លៃម្នាក់។ ចាប់ពីពេលនេះតទៅ សៀវភៅ “ផែនទីផ្នត់គំនិត (Mind Map)” មានដាក់លក់នៅក្នុងអេប bookeyond ហើយ ដែលមានទាំងជាអត្ថបទ និងសំឡេង។

លោក ឧកញ៉ា ជា តុងហ៊ួរ បានមានប្រសាសន៍ថា លោកមានសេចក្តីរីករាយយ៉ាងខ្លាំងចំពោះកិច្ចសហការនេះ ហើយលោកសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហការនេះ នឹងផ្តល់ផ្លែផ្កាដល់ភាគីទាំងពីរ និងសាធារណជនផងដែរ។ លោកបានបន្ថែមថា សៀវភៅ “ផែនទីផ្នត់គំនិត (Mind Map)” គឺជាស្នាដៃប្រសូត្រចេញពីបទពិសោធន៍របស់លោកជាច្រើនឆ្នាំដែលបានប្រឡូកនៅក្នុងជីវិតជាអ្នករកស៊ី ហើយបានឆ្លងកាត់មេរៀនជូរចត់យ៉ាងសន្ធឹកសន្ធាប់។ អ្នកដែលទិញសៀវភៅនេះយកទៅអានដោយយកចិត្តទុកដាក់ ព្រមទាំងអនុវត្តតាមគោលការណ៍ និងទ្រឹស្តីដែលមាននៅក្នុងសៀវភៅនេះ ប្រាដកជាក្លាយខ្លួនទៅជាមនុស្សថ្មីម្នាក់ប្រកបដោយគុណតម្លៃ ការរីកចម្រើន និងជោគជ័យ។

លោក រឺន សីហា អ្នកតំណាងរបស់ក្រុមហ៊ុន Bookeyond បានលើកឡើងថា កិច្ចសហការនេះ គឺជាដំណើរឆ្ពោះទៅមុខមួយជំហានទៀតសម្រាប់ក្រុមហ៊ុន Bookeyond ក្នុងការរួមចំណែកពង្រីកសក្កានុពលវិស័យអប់រំ និងអាជីវកម្មនៅកម្ពុជា។ លោកបានបន្តទៀតថា ក្រុមហ៊ុនប៊ុកឃីអន (Bookeyond) បានចាប់កំណើតឡើងនៅឆ្នាំ២០១៩ ហើយមកទល់នឹងពេលនេះមានសៀវភៅសង្ខេបនៅក្នុងអេប(App) ជាង ៣០០ ក្បាលហើយសម្រាប់អ្នកប្រើប្រាស់របស់ខ្លួន៕
អត្ដបទពាណិជ្ជកម្ម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


