ព័ត៌មានជាតិ
យុវជនជនជាតិដើមភាគតិច ទទួលបានការអប់រំឌីជីថលសម្រាប់អភិវឌ្ឍក្នុងសហគមន៍ពួកគេ
យុវជនជនជាតិដើមភាគតិច បានចូលរួមក្នុងវេទិកាអ៊ីនធឺណិតភ្នំពេញ (PPIF) ឆ្នាំ២០២៥ ស្តីពី រួមគ្នាលើកកម្ពស់អនាគតឌីជីថលនៅកម្ពុជា ប្រកបដោយបរិយាបន្ន ដែលវេទិកានេះក៏មានគោលបំណងលើកកម្ពស់សេរីភាពនៃការបញ្ចេញមតិតាមអ៊ីនធឺណិត ដោយជួយជនជាតិដើមភាគតិចឱ្យយល់ពីរបៀបប្រើប្រាស់អ៊ីនធឺណិតប្រកបដោយប្រសិទ្ធភាពដើម្បីអភិវឌ្ឍខ្លួនឯង និងជៀសវាងការឆបោក។
វេទិកានេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ ដែលមានតំណាងស្ថាប័នរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល សរុប ២៦០នាក់ ក្នុងនោះយុវជនជនជាតិដើមភាគតិចមកពីខេត្តរតនគិរី និងមណ្ឌលគិរី ប្រមាណ ១៨ នាក់។

លោកស្រី ធន សុគន្ធា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានសង្កត់ធ្ងន់លើសារៈសំខាន់នៃបញ្ញាសិប្បនិម្មិតក្នុងការគាំទ្រសហគមន៍ជនជាតិដើមភាគតិច។ លោកស្រីបានពន្យល់ថា វេទិកាឌីជីថលនេះមានគោលបំណងអប់រំប្រជាពលរដ្ឋធ្វើយ៉ាងណាអាចជៀសវាងការចាញ់បោកតាមប្រព័ន្ធអ៊ីនធឺណិត និងការប្រើប្រាស់បច្ចេកវិទ្យាដោយមានការទទួលខុសត្រូវ។
ជាមួយគ្នានេះ លោក Gidon Windecker តំណាងស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានជំរុញឱ្យប្រជាពលរដ្ឋគោរពភាពឯកជន និងរួមគ្នាប្រឆាំងនឹងឧក្រិដ្ឋកម្មទាក់ទងបច្ចេកវិទ្យា ព្រមទាំងចែករំលែកព័ត៌មានឌីជីថលដោយមានការទទួលខុសត្រូវ។

ទន្ទឹមនឹងនេះ លោកស្រី ស៊ិន ពុទ្ធារី នាយិកាប្រតិបត្តិអង្គការគណ: កម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក) បានគូសបញ្ជាក់ពីបញ្ហាប្រឈមដែលប្រជាជនជនៅតាមនបទជួបប្រទះ ដោយកត់សម្គាល់ពីចំណេះដឹងឌីជីថលនៅមានកម្រិតដែលធ្វើឱ្យពួកគេងាយរងគ្រោះដោយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ចំណែកលោក ស៊ិន ប៊ូលៃ តំណាងឱ្យអង្គការថែរក្សាភាសាជនជាតិដើមភាគតិចខេត្តរតនគិរី បានសម្តែងក្តីសង្ឃឹមថា យុវជនដែលទទួលបានចំណេះដឹងពីវេទិកានេះនឹងចែករំលែកវានៅក្នុងសហគមន៍របស់ពួកគេ ចូលរួមអភិវឌ្ឍក្នុងមូលដ្ឋាន ដោយជួយកសាងបរិយាកាសឌីជីថលប្រកបដោយសុវត្ថិភាពជាងមុន។

ជារួម គោលបំណងចម្បងរបស់ PPIF គឺដើម្បីលើកកម្ពស់ និងការពារសិទ្ធិឌីជីថល និងសេរីភាពអ៊ីនធឺណិតនៅកម្ពុជា បង្កើនការយល់ដឹងអំពីបញ្ហាសិទ្ធិឌីជីថល ច្បាប់ AI និងបទប្បញ្ញត្តិអ៊ីនធឺណិត៕
ដោយ៖ ខៀវ ចាប
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


