ព័ត៌មានអន្ដរជាតិ
កុមារនិងយុវវ័យសិង្ហបុរីញៀនកម្មវិធីស្មាតហ្វូនកើនឡើងនិងបង្កក្តីបារម្ភលើឥរិយាបថអវិជ្ជមាន
សារព័ត៌មានដ៏ល្បីឈ្មោះនៅប្រទេសសិង្ហបុរី The Straits times បានរាយការណ៍ថា កុមារនិងយុវវ័យកាន់តែច្រើនឡើងញៀនកម្មវិធីទូរស័ព្ទដែលភ្ជាប់អ៊ីនធឺណិត ដោយពួកគេមិនអាចដកភ្នែកចេញពីការតាមដានកម្មវិធីនានានៅអេក្រង់របស់ទូរស័ព្ទទំនើប (ស្មាតហ្វូន) ដែលកំពុងតែជំរុញឱ្យមានបញ្ហាញៀននិងបង្កើនឱ្យមានបញ្ហាផ្នែកអត្តចរិតរបស់ពួកគេ។

តាមរយៈការចេញផ្សាយនេះ សារព័ត៌មានដ៏មានវ័យចំណាស់មួយនេះបានដកស្រង់ការលើកឡើងរបស់អ្នកប្រឹក្សាយោបល់ និងអ្នកធ្វើការងារសង្គមក្នុងប្រទេសសិង្ហបុរី ដែលនិយាយថា ក្មេងៗកាន់តែច្រើនកំពុងតែប្រឈមជាមួយទម្រង់ជាច្រើននៃការញៀនលើកម្មវិធីឌីជីថល រាប់ចាប់តាំងពីការប្រើប្រាស់កម្មវិធីបណ្តាញសង្គមនិងអ៊ីនធឺណិតជាក់លាក់ រហូតដល់ការប្រើប្រាស់មិនមានកំណត់ពេលវេលាដោយសារការលេងហ្គេមនិងទស្សនាមើលវីដេអូអាសអាភាស។
កាសែត The Straits Times បានកត់ត្រានូវការកើនឡើងនេះពីសេវាប្រឹក្សាយោបល់ Touch Community Services ដែលជួយដល់អ្នកញៀនកម្មវិធីបច្ចេកវិទ្យាដោយបង្ហាញថា អ្នកមករកសេវាប្រឹក្សាយោបល់មានរហូតដល់១១១ករណីនៅឆ្នាំ២០២២ ខណៈដែលមានកំណើន៥៨ភាគរយធៀបនឹងឆ្នាំ២០១៩។
ចំណែក សេវាប្រឹក្សាយោបល់ «We Care Community Services» ដែលជាមជ្ឈមណ្ឌលស្តារការញៀន បាននិយាយថា ខ្លួនបានឃើញការបញ្ជូនបន្តច្រើនជាង ២០ភាគរយសម្រាប់ការញៀនហ្គេមក្រោយជំងឺរាតត្បាតកូវីដ១៩ បើធៀបនឹងឆ្នាំមុនកូវីដ១៩ ដូចជាឆ្នាំ២០១៩។
អង្គការនោះបាននិយាយថា សំណួរ និងការហៅទូរស័ព្ទបន្ថែមពីសាលារៀន និងឪពុកម្តាយអំពីបញ្ហាញៀនឌីជីថលក៏បានកើតឡើងក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះផងដែរ។
លោក Tham Yuen Han នាយកគ្លីនិករបស់ We Care បាននិយាយថា ការសាកសួរជាច្រើនគឺមកពីឪពុកម្តាយដែលស្វែងរកការណែនាំ និងដំបូន្មានអំពីរបៀបដោះស្រាយជាមួយកុមារដែលបង្ហាញសញ្ញាថាពួកគេអាចជាប់នឹងឧបករណ៍របស់ពួកគេច្រើនពេក។
លោកស្រី Andrea Chan នាយករងក្រុមហ៊ុន Touch Mental Wellness បាននិយាយថា ទីភ្នាក់ងារបានដោះស្រាយករណីយុវជនដែលមិនទៅសាលារៀន ដោយសារទម្លាប់លេងហ្គេម គំរាមសម្លាប់ខ្លួន នៅពេលដែលឪពុកម្តាយរបស់ពួកគេបិទ Wi-Fi នៅផ្ទះ ឬរត់ចេញពីផ្ទះនៅពេលដែលឪពុកម្តាយរបស់ពួកគេបញ្ឈប់ពួកគេពីការលេងហ្គេម។
លោកស្រីបានបន្ថែមថា ករណីនានានឹងលេចចេញកាន់តែច្រើនឡើង នៅពេលដែលឪពុកម្តាយកត់សម្គាល់ពីការធ្លាក់ចុះនៃថ្នាក់របស់កូនៗ កាត់បន្ថយការចូលរួមក្នុងគ្រួសារ ឬចំណាយពេលជាមួយមិត្តភក្តិរបស់ពួកគេ៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


