Connect with us

បច្ចេកវិទ្យា

ក្រុមកម្ពុជា See You Soon ធ្វើបានកំណត់ត្រាខ្ពស់បំផុតក្នុងការប្រកួតជើងឯកពិភពលោក M3

បានផុស

នៅ

ក្រុមកីឡា​អេឡិចត្រូនិក​ជម្រើសជាតិ​កម្ពុជា See You Soon លើ​ប្រភេទ​វិញ្ញាសា Mobile Legends: Bang Bang ធ្វើបាន​កំណត់ត្រា​ខ្ពស់បំផុត​របស់ខ្លួន​ស​ម្រា​ប់​ការចូលរួម​ប្រកួត​ជើងឯក​ពិភពលោក M3 World Championship រៀបចំ​ដោយ Moonton Games នៅ​ប្រទេស​សិង្ហ​បុរី​ ពីថ្ងៃ​ទី​៦ ​ដល់ទី​១៩ ខែធ្នូ ឆ្នាំ​២០២១​កន្លងទៅនេះ​។​

ក្នុងនាម​ជើងឯក MPL KH រដូវ​កាល​ទី​១ ក្រុម See You Soon បាន​កាន់​ទង់ជាតិ​កម្ពុជា ​ដោយ​មោទនភាព​ ទៅ​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក M3​។ នៅក្នុង​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល ក្រុម​តំណាង​កម្ពុ​ជាមួយនេះ​ធ្វើ​មិន​បានល្អ​ទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាញ់​៣​ប្រកួត​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល C ក្រុម See You Soon មិនទាន់​អស់​ឱកាស​ទេ​ដោយ​ធ្លាក់​មក​ប្រកួត​វគ្គ Lower Bracket ដែលជា​តំបន់​ក្រុម​ចាញ់​ពី​វគ្គ​ក្នុង​ពូ​ល​ដើម្បី​បន្ត​ក្តីសង្ឃឹម​ទៅ​វគ្គ​បន្ត​។ វគ្គ​នេះ ក្រុម​កម្ពុជា​បាន​បាន​បង្កើត​ការភ្ញាក់ផ្អើល និង​លើសពី​ការរំពឹងទុក​នៅពេល​បាន​លត់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល RED CANIDS ដោយ​លទ្ធផល​ពីរ​ហ្គេម​គឺ ២-០ ដើម្បី​ទៅ​វគ្គ​បន្ទាប់​ជួប​ក្រុម​ម៉ាឡេស៊ី​។​

ការប្រកួត​ជាមួយ​ក្រុម​ម៉ាឡេស៊ី​ គឺជា​ឱកាស​ស្វែង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ហើយ​បាន​បើក​ការ​នាំមុខ TDK ហ្គេម​ទី​១​គឺ ១-០​។ ប៉ុន្តែ​នៅ​ក្រុម​ម៉ាឡេស៊ី​នេះ​បាន​វាយបក​វិញ​ឈ្នះ​ពីរ​ហ្គេម​ដើម្បី​បញ្ចប់​ការ ប្រកួត​ក្រុម See You Soon ចាញ់ ១-២​។​

នេះ​ជាការ​ចូលរួម​ប្រកួត​លើកដំបូង​របស់​ក្រុម​តំណាង​កម្ពុជា​ ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ពិភពលោក M3 World Championship បន្ទាប់ពី​ជើងឯក​នេះ​បានរៀបចំ​៣​លើក​មកហើយ ​គិត​ទាំង​ឆ្នាំ​២០២១​នេះ​។ ប្រការនេះ​មានន័យថា ក្រុម​កម្ពុជា​បាន​រៀន​ពី​ការ​ចាញ់​ដើម្បី​អភិវឌ្ឍ​ខ្លួន​រហូត​ស្គាល់​ជ័យជម្នះ​ដែលជា​កំណត់ត្រា​ខ្ពស់បំផុត​សម្រាប់​ខ្លួន​លើ​ឆាក​អន្តរជាតិ​។ ចប់​ព្រឹត្តិការណ៍​នេះ See You Soon ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៩​ដោយ​ឈរ​ពីលើ​ក្រុម​ផ្សេង​៧​ក្នុងចំណោម​ក្រុម​ចូលរួម​១៦​មកពី​ប្រទេស​ផ្សេងៗ និង​ទទួលបាន​ប្រាក់រង្វាន់​១៥០០០​ដុល្លារ​អាមេរិក​ត្រឡប់មក​មាតុភូមិ​វិញ​។​

ព្រឹត្តិការណ៍​ធំ​អស្ចារ្យ​ដែល​ផ្តល់ជូន​អ្នកគាំទ្រ​នៅ​កម្ពុជា​ទូទាំងប្រទេស​មានការ​ចូល​រួម​ឧបត្ថម្ភ និង​ដៃគូ​សហការ​ដូចជា​ក្រុមហ៊ុន​ទូរ​សព្ទ Smart, ភេសជ្ជៈ Sting, ធនាគារ​ស្ថាបនា​, ក្រុម​ដឹក​ជូន​អាហារ Foodpanda និង​រថយន្ត LMCar​។ ជាពិសេស​មានការ​ចូល​រួម​លើកទឹកចិត្ត​ខ្លាំង​ពី​អ្នកគាំទ្រ និង​តារា បាល់ទាត់​ល្បីៗ​ដូចជា ចាន់ វឌ្ឍនាកា​, ធា​រី ចន្ថា​ប៊ី​ន​, តារា​ស្រី​ល្បុក្កតោ ពេជ្រ ចរណៃ ព្រមទាំង​តារាចម្រៀង​ល្បីៗ​ដូចជា ចិត្ត ក​ញ្ច​នា 4T5 ជី ដេវីត និង​តារាចម្រៀង​ផ្សេងៗ​ទៀត​នៅក្នុង​វិស័យ​ផ្សេងៗ​ទៀត​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ ហើយ​បាន​និពន្ធ​បទ​ចម្រៀង​ចំណងជើង​”​អាណាចក្រ​អ្នក​ចម្បាំង Kingdom of Warriors”​ដើម្បី​លើកទឹកចិត្ត​ក្រុម​អេឡិចត្រូនិក​ជម្រើសជាតិ​កម្ពុជា​។​

សម្រាប់​ជើងឯក​បាន​ទៅលើ​ក្រុម​ហ្វីលីពីន The Blacklist International ប៉ុន្តែ​ក្រុម​នេះ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​ចាញ់​ក្រុម​អាមេរិក​ខាងជើង BTK ដោយ​លទ្ធផល ៣-២ និង​បាន​ធ្លាក់​មក​តំបន់ Lower Bracket​។ យ៉ាងណា នៅ​វគ្គ​នេះ​ពួកគេ​បាន​ផ្តួល​ដៃគូ​៥​ប្រកួត​ជាប់​គ្នា​ដើម្បី​ក្លាយជា​ជើងឯក​។

អ្វីដែល​គួរ​ឲ្យ​កត់សំគាល់​គឺ ក្រុម​ហ្វីលីពីន​ទាំងពីរ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​ក្រុម The Blacklist International ចំណាយពេល​តែ​៤​ហ្គេម​ប៉ុណ្ណោះ​ក្នុងចំណោម​៧​ហ្គេម​ដើម្បី​ផ្តួល​មិត្ត​រួម​ជាតិ ONIC PH ដោយ​លទ្ធផល ៤-០ ដើម្បី​ក្លាយជា​ជើងឯក​ពិភពលោក M3 រដូវ​កាល​ទី​៣​ជាមួយនឹង​ប្រាក់រង្វាន់​៣០​ម៉ឺន​ដុល្លារ​អាមេរិក​។​

សមាជិក​ក្រុម​របស់ The Blacklist International កីឡាករ laner OHEB បាន​ក្លាយជា​កីឡាករ​ឆ្នើម (MVP) ប្រចាំ​ព្រឹត្តិការណ៍​៕

សម្រាប់​ប្រាក់រង្វាន់​សរុប​៨០​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​ក្រុម​នីមួយៗ​ទទួលបាន​ដូចខាងក្រោម​៖

ចំណាត់ថ្នាក់ជើងឯក ក្រុម The Blacklist International (​ហ្វីលីពីន​) ៣០០,០០០​ដុល្លារ​

លេខ​២ ក្រុម ONIC PH (​ហ្វីលីពីន​)​១២០,០០០​ដុល្លារ​

លេខ​៣ ក្រុម BTK (​អាមេរិក​ខាង​ជើង) ៨០,០០០​ដុល្លារ​

លេខ​៤ ក្រុម EVOS SG (​សិង្ហ​បុរី​)​ ៥៥,០០០​ដុល្លារ​

លេខ​៥​និង​៦ ក្រុម TODAK (​ម៉ាឡេស៊ី​) និង RRQ Hoshi (​ឥណ្ឌូណេស៊ី​)​ ​៤០,០០០​ដុល្លារ​ដូចគ្នា​

លេខ​៧​និង​៨ក្រុម Natus Vincere (​តំបន់ CIS) និង Keyd Stars (​ប្រេ​ស៊ី​ល​) ​៣០,០០០​ដុល្លារ​ដូចគ្នា​

លេខ​៩ ១០ ១១ និង​១២ See You Soon (​កម្ពុជា​), RSG SG (​សិង្ហ​បុរី​), BEDEL (​តួ​ក​គី​) និង ONIC Esports (​ឥណ្ឌូណេស៊ី​)​ ​១៥,០០០​ដុល្លារ​ដូចគ្នា​

លេខ​១៣ ១៤ ១៥ និង​១៦​ ​RED Canids (​ប្រេ​ស៊ី​ល​), Malvinas Gaming (​អាមេរិក​ឡាទីន​), GX Squad (​មជ្ឈិមបូព៌ា​) និង​Team SMG (​ម៉ាឡេស៊ី​)​ ​១០,០០០​ដុល្លារ​ដូចគ្នា៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ខេត្តភាគឦសាន្ត
ព័ត៌មានជាតិ២ នាទីutes មុន

វិស័យអទិភាព៣ត្រូវបានលើកទឹកចិត្តនៅខេត្តភាគឦសាន្តតាមកម្មវិធីថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ឥណ្ឌូណេស៊ី ប្រកាសបញ្ជូន​យន្តហោះ​ទៅ​ដឹក​​ជនជាតិ​ប៉ាឡេស្ទីននៅ​ហ្គាហ្សា​ឲ្យ​មក​ស្នាក់នៅប្រទេស​ខ្លួន

សេដ្ឋកិច្ច២០ នាទីutes មុន

រដ្ឋាភិបាលចង់ប្រែមុខមាត់ខេត្ត​បួននៅភាគឦសានឱ្យមានមូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម និងទេសចរណ៍

ព័ត៌មានជាតិ៣៦ នាទីutes មុន

ADB ៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៦,១% ក្នុង​​ឆ្នាំនេះ ​ ប៉ុន្តែកំណើននេះប្រឈមនឹងហានិភ័យពន្ធគយអាមេរិក

ព័ត៌មានជាតិ៣៩ នាទីutes មុន

កម្ពុជា-វៀតណាម ពេញចិត្តចំពោះកិច្ចសហការលើការទប់ស្កាត់បទល្មើសតាមព្រំដែន

ព័ត៌មានជាតិ២៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍២១ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់​យល់​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ទាល់​តែ​អាមេរិក​ឈប់​ធ្វើ​រឿង​មួយ​នេះ​សិន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន ចាប់បានជនជាតិចិន ២នាក់ ដែលប្រយុទ្ធឲ្យរុស្ស៊ី នៅ Donetsk

Sokha Hotels

ព័ត៌មានពេញនិយម