ព័ត៌មានជាតិ
ក្រសួងប្រៃសណីយ៍ និងក្រសួងអប់រំ ចាប់ដៃគ្នាក សាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យរដ្ឋ
ក្រសួងប្រៃសណីយ៍ និងក្រសួងអប់រំ ចុះអនុស្សរណៈយោគយល់គ្នាលើការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យសាធារណៈ ដើម្បីជំរុញការបណ្ដុះបណ្តាលធនធានមនុស្សឌីជីថល។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងពីរ ធ្វើឡើងនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោក ហង់ជួន ណារ៉ុន និងលោក ជា វ៉ាន់ដេត។

បើតាមលោកស្រី ហ៊ាន ប៉ូលីណេ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ «មជ្ឈមណ្ឌលបច្ចេកវិទ្យា សហគមន៍» ជាមជ្ឈមណ្ឌលដែលផ្តល់ការបណ្តុះបណ្តាលពាក់ព័ន្ធនឹងជំនាញបច្ចេកវិទ្យាឌីជីថល និងសេវាប្រៃសណីយ៍ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ជាពិសេសដល់សិស្ស និស្សិត និងសាធារណជនរស់នៅមូលដ្ឋាន។ លោកស្រី បញ្ជាក់ ថា មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នឹងត្រូវសាងសង់នៅតាមវិទ្យាល័យសាធារណៈទូទាំងប្រទេសកម្ពុជា ក្នុងគោល បំណងជំរុញការបណ្ដុះបណ្តាលធនធានមនុស្សឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់បន្ថយគម្លាតឌីជីថល។
លោកស្រីអនុរដ្ឋលេខាធិការ លើកឡើងថា មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ អនុវត្តស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គម ឌីជីថល ២០២១-២០៣៥ ក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ និងលើកកម្ពស់បរិវត្តកម្មវិស័យអប់រំ និងអក្ខរកម្មឌីជីថល ព្រមទាំងគាំទ្រដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល។

ជាបេសកកម្មនៃមជ្ឈមណ្ឌលនេះ គឺផ្តល់ការបណ្តុះបណ្តាលពាក់ព័ន្ធជំនាញបច្ចេកវិទ្យាឌីជីថល ផ្តល់សេវាប្រៃសណីយ៍ដល់ពលរដ្ឋនៅមូលដ្ឋាន និងផ្តល់សេវាអ៊ីនធឺណិតនៅក្នុងមជ្ឈមណ្ឌលដែលបម្រើដល់ការលើកកម្ពស់ការអប់រំឌីជីថល និងអាជីវកម្មរបស់ពលរដ្ឋនៅមូលដ្ឋាន។ លោកស្រី ហ៊ាន ប៉ូលីណេ បានលើកឡើងនូវអត្ថប្រយោជន៍របស់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នេះ គឺការសិក្សាផ្នែកបច្ចេកវិទ្យាឌីជីថលទូទៅសម្រាប់កម្រិតមធ្យមសិក្សាទុតិយភូមិ សិក្សាជំនាញបច្ចេកវិទ្យាឌីជីថលតាមច្រកសិក្សាការអប់រំបច្ចេកទេស ដើម្បីទទួលបានវិញ្ញាបនបត្រសមមូលនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សេវាប្រៃសណីយ៍នៅមូលដ្ឋាន និងសេវាអ៊ីនធឺណិតក្នុងមជ្ឈមណ្ឌលសម្រាប់លើកកម្ពស់ការអប់រំ និងអភិវឌ្ឍអាជីព។

ចំពោះមុខងារនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នេះ គឺរួមមាន៖ ១) បន្ទប់កុំព្យូទ័រ ជាកន្លែងសម្រាប់បណ្ដុះបណ្តាលជំនាញផ្នែកបច្ចេកវិទ្យាឌីជីថល និងបង្រៀនតាមប្រព័ន្ធដល់សិស្សវិទ្យាល័យរដ្ឋ ក៏ដូចជាសាលប្រជុំ និងសាលបណ្ដុះបណ្ដាលគ្រូបង្រៀនតាមប្រព័ន្ធអនឡាញ។ ២) បន្ទប់បណ្តុះបណ្តាល ជាកន្លែងសម្រាប់បណ្ដុះបណ្តាលជំនាញឌីជីថលដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងសហគមន៍ ដែលមានបំណងចង់ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងគោលដៅផ្សេងៗ។ ៣) ប៉ុស្តិ៍ប្រៃសណីយ៍ ជាកន្លែងសម្រាប់ផ្ដល់សេវា ទទួល និងផ្ញើកញ្ចប់ឥវ៉ាន់ ព្រមទាំងផ្ដល់សេវាផ្សេងៗដល់ពាណិជ្ជករ អាជីវករ និងប្រជាពលរដ្ឋនៅមូលដ្ឋាន។ និងទី៤) បន្ទប់អ៊ីនធឺណិត និងហាងកាហ្វេ ជាកន្លែងដែលផ្តល់សេវាអ៊ីនធឺណិតជូនប្រជាជននៅតាមសហគមន៍អាចចូលប្រើប្រាស់ ដើម្បីស្វែងរកព័ត៌មានពាក់ព័ន្ធនឹងកសិកម្ម អាជីវកម្ម និងព័ត៌មានផ្សេងទៀតពាក់ព័ន្ធនឹងតម្រូវការជាក់ស្តែង៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


