បច្ចេកវិទ្យា
ជំនាញបច្ចេកវិទ្យាជាន់ខ្ពស់ណាខ្លះជាតម្រូវការអាទិភាពលើទីផ្សារសម្រាប់ឆ្នាំ ២០២១
ម្ចាស់អាជីវកម្មឬអ្នកគ្រប់គ្រងនានា តែងតែស្វែងរកមនុស្សថ្មីណា ដែលមានជំនាញបច្ចេកវិទ្យាខ្ពស់ ដើម្បីបំពេញកន្លែងខ្វះខាតនៅក្នុងក្រុមហ៊ុនរបស់ពួកគេ ជាមួយនឹងសូហ្វវែរ និងឧបករណ៍បច្ចេកវិទ្យាដែលតែងតែរំកឹលទៅមុខនិងផ្លាស់ប្តូរឥតឈប់ឈរ។
តើជំនាញបច្ចេកវិទ្យាកំពូលអ្វី ដែលជាតម្រូវការអទិភាពនៅឆ្នាំក្រោយនេះ ? អានជាមុន ដើម្បីបង្កើនគុណវុឌ្ឍិចាំបាច់ដើម្បីចាប់អាជីពថ្មីទាន់ពេលវេលា។

ការវិនិយោគលើខ្លួនឯងសម្រាប់អនាគតកាល និងពង្រីកទីផ្សារការងារកម្រៃ និងឱកាស។ ទទួលការបណ្តុះបណ្តាលបច្ចេកវិទ្យាតាមអ៊ីនធឺណិតជាវិធីសាស្ត្រល្អ ព្រោះបុគ្គលិកសំខាន់ៗនឹងត្រូវបានស្វែងរកដោយនិយោជកភាគច្រើនផ្អែកលើលក្ខណៈសម្បត្តិជំនាញបច្ចេកវិទ្យាក្នុងសម័យកាលឌីជីថល។
១ ភាពវៃឆ្លាតសិប្បនិម្មិត Artificial Intelligence (AI)

ភាពខុសគ្នារវាង AI និងការរៀនម៉ាស៊ីនគឺរៀនតាមរបៀបមួយដែលត្រូវបានគេចាត់ទុកថាវៃឆ្លាត ប្រើតក្កវិជ្ជានិងហេតុផលដើម្បីបង្កើតចម្លើយ។ ការរៀននឹងម៉ាស៊ីនទៅរួចនៅពេលយើងចូលក្នុងដំណើរការមូលដ្ឋានទិន្នន័យ ចំណែកAIអនុញ្ញាតឲ្យរកចម្លើយបានដោយខ្លួនឯង។
២ បច្ចេកវិទ្យា blockchain
Blockchain គឺជាសំណ។ស្វែងរកទិន្នន័យទំនើបចុងក្រោយដែលមានសុវត្ថិភាពបំផុតនិងរក្សានូវទិន្នន័យល្អ។ វាក៏ជាបញ្ជីនៃកំណត់ត្រានៅក្នុងខ្សែសង្វាក់ដែលតំណនីមួយៗត្រូវបានអ៊ិនគ្រីបជាមួយកំណត់ពេលវេលានៃប្លុក មុននិងទិន្នន័យអាចប្រតិបត្តិការ។ មនុស្សភាគច្រើនទទួលស្គាល់និងចាប់ប្រើបច្ចេកវិទ្យាblockchain នៅលើលុយអនឡាញ Bitcoin ។
៣ ក្លោដនិងអាម៉ាហ្សូន Cloud and Amazon Web Services (AWS)

នេះជាសេវាកម្មពពក តាមអ៊ិនធរណេតដែលធំជាងគេបំផុតនៅលើពិភពលោកបច្ចុប្បន្នផ្តល់ជូននូវសេវាកម្មពេញលេញជួយដល់អាជីវកម្មនិងក្រុមហ៊ុនបច្ចេកវិទ្យាធំតូចក្នុងការដោះស្រាយ នាយកដ្ឋានធំៗ ចម្បងៗរបស់គេ រាប់ចាប់តាំងពីការធ្វើទីផ្សារ រហូតដល់នីតិវិធីគណនេយ្យ
សេវាកម្មប្រើប្រាស់មជ្ឈមណ្ឌលទិន្នន័យពិភពលោកមួយនេះ នឹងរក្សាទុក ក៏ដូចជាធ្វើដំណើរការព័ត៌មានយ៉ាងរហ័សនិងសុវត្ថិភាព។
៤ អាជីពខាងសន្តិសុខតាមអ៊ិនធឺរណែត Cybersecurity

ពួក Hacker តែងតែរិះរកវិធីថ្មីៗដើម្បីវាយប្រហារគេហទំព័រនានា កម្មវិធីអេប និងវេទិការបស់ក្រុមហ៊ុនទាំងពួង។ ជារឿងចាំបាច់ដែលយើងត្រូវមានជំនាញមួយជាការឆ្លើយតបចំពោះការវាយប្រហារទាំងនេះ៕
ប្រែសម្រួល៖ សុភា
ប្រភព៖woz-u
ចុចអាន៖មហាសេដ្ឋីបច្ចេកវិទ្យាទាំងនេះបានផ្លាស់ប្ដូរអនាគតរបស់មនុស្សជាតិ
ចុចអាន៖ជំនាញទីផ្សារឌីជីថល៖ ធ្វើទីផ្សារតាមការផ្ញើម៉ែលមិនដែលហួសសម័យទេ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ