បច្ចេកវិទ្យា
ប្រូម៉ូសិននេះពិតជាអស្ចារ្យ! ទិញកំពូលស្មាតហ្វូន Galaxy Z flip និង Galaxy S20 FE ទទួលបានកំពូលប្រូម៉ូសិនពិសេសមិនធ្លាប់មាន!!
(ភ្នំពេញ) ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២០៖ អីយ៉ា!! កាន់តែរំភើប និងកាន់តែភ្ញាក់ផ្អើលជាមួយនឹងកំពូលប្រូម៉ូសិនពីក្រុមហ៊ុន សាមសុង! ឆ្នាំចាស់ជិតដាច់ផ្លាស់ចូលឆ្នាំថ្មីហើយ នេះជាកាដូពិសេសថ្មីសម្រាប់អតិថិជនទាំងអស់! រាល់ការទិញកំពូលទូរសព្ទឆ្លាតវៃអេក្រង់បត់ Samsung Galaxy Z Flip និង Samsung Galaxy S20 FE ចាប់ពីថ្ងៃទីនេះរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ អតិថិជនទាំងអស់នឹងទទួលបានការថែមជូនដ៏អស្ចារ្យរួមមាន៖

* ទិញ Samsung Galaxy Z Flip ថែមជូនកាតចាក់សាំងតម្លៃ $150 ដែលអាចចាក់សាំងនៅ Total ភ្លាមៗ និងអាចទិញទំនិញក្នុងម៉ាត bonjour បានផងដែរ!

* ទិញ Samsung Galaxy S20 FE ថែមជូនដូចជា៖
– បាស JBL Flip ៥ មួយគ្រឿងដ៏ស្រស់ស្អាតភ្លាមៗ
– បញ្ចុះតម្លៃ ៥០% ពេលប្តូរអេក្រង់ថ្មី (រយៈពេល ១ ឆ្នាំចាប់គិតពីថ្ងៃជាវ)!
– ស៊ីមស្មាតលេខពិសេសតម្លៃ $54 ជាមួយគម្រោងស្មាតចំនួន ៥២ សប្តាហ៍!

អ៊ីចឹង នៅចាំអីទៀត! សម្រាប់លោកអ្នកដែលកំពុងមានបំណងទិញស្មាតហ្វូនអេក្រង់បត់ថ្មីដែលមានមុខងារ និងរូបរាងស្អាត ប្លែកទាក់ទាញ ថ្មីស្រឡាង ឡូយឆាយ និងទំនើបអស្ចារ្យបំផុត សូមជ្រើសរើសយក Samsung Galaxy Z Flip ចុះពិតជាត្រូវចិត្តជាក់ជាពុំខានឡើយ!!
រីឯលោកអ្នកដែលចង់បាន ឬស្រឡាញ់កំពូលស្មាតហ្វូនដែលបំពាក់មុខងារ និងបច្ចេកវិទ្យាជាមួយនឹង អេក្រង់ធំភ្លឺច្បាស់ អូសរលូន លឿនឥតទាក់ដោយ 120 Hz Refresh Rate, កម្លាំងម៉ាស៊ីនធំ ទំហំផ្ទកធំ ថាមពលថ្មធំ អាវក្រោះការពារទឹកធូលី IP68 កាមេរ៉ាក្រោយ 3 គ្រាប់ថតរូបច្បាស់ឥតខ្ចោះគ្រប់ប្លង់ និងតម្លៃសមរម្យទៀតនោះ យើងសូមណែនាំ Samsung Galaxy S20 FE!

ប្រញាប់ឡើង!! បានទាំងស្មាតហ្វូនដែលល្អបំផុត បានទាំងប្រូម៉ូសិនដ៏រំភើបអស្ចារ្យជាងគេមិនធ្លាប់មាន! ប្រាប់មក ចង់បានអីទៀត!!
*បញ្ជាក់៖ កម្មវិធីប្រូម៉ូសិនដ៏ពិសេសនេះគឺសម្រាប់តែការទិញ Samsung Galaxy Z Flip និង Samsung Galaxy S20 FE ដែលមានការធានាត្រឹមត្រូវពីក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជា និងមានសុពលភាពតាមកាលបរិច្ឆេទខាងលើនេះតែប៉ុណ្ណោះ។
សម្រាប់ព័ត៌មានលម្អិតបន្ថែមលោកអ្នកអាចអញ្ជើញមកសាកសួរ និងធ្វើតេស្តនូវកំពូលស្មាតហ្វូនទាំង ២ នេះដោយផ្ទាល់បាននៅតាមបណ្តាហាង ដេប៉ូចែកចាយផលិតផលរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនដោយឥតគិតថ្លៃតាមរយៈទូរសព្ទលេខ៖ 1800-20 32 32៕
អត្ថបទ ផ្សាយពាណិជ្ជកម្ម

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន