ព័ត៌មានជាតិ
ក្រសួងប្រៃសណីយ៍បង្កើតប្រព័ន្ធ“សហគមន៍ឌីជីថលកម្ពុជា”ក្នុងគោលបំណងប្រមូលផ្ដុំបុគ្គលដែលមានគុណវុឌ្ឍផ្នែកបច្ចេកវិទ្យាឌីជីថល
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធ “សហគមន៍ឌីជីថលកម្ពុជា”។ ការដាក់ឲ្យប្រើប្រព័ន្ធ“សហគមន៍ឌីជីថលកម្ពុជា” គឺស្របតាមគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលនិងដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលក្រសួងបានបង្កើតប្រព័ន្ធ“សហគមន៍ឌីជី ថលកម្ពុជា”នេះឡើង។

បើតាមក្រសួងប្រៃសណីយ៍ឲ្យដឹងបន្ថែមថា ប្រព័ន្ធនេះបង្កើតឡើងក្នុងគោលបំណងប្រមូលផ្ដុំបុគ្គលដែលមានគុណវុឌ្ឍផ្នែកបច្ចេកវិទ្យាឌីជីថលទាំងក្នុងប្រទេសនិងក្រៅ ប្រទេសចុះឈ្មោះចូលប្រើប្រាស់ប្រព័ន្ធដើម្បីទទួលបានឱកាសក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់ខ្លួន ឱកាសការងារល្អ ការចែករំលែកចំណេះដឹងនិងបទពិសោធទៅ វិញទៅមករវាងអ្នកជំនាញព្រមទាំងព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងគោលនយោបាយក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានផងដែរ។

ក្រសួងប្រៃសណីយ៍ក៏បានលើកទឹកចិត្តដល់មន្ត្រីរាជការបុគ្គលិកឯកជន និស្សិត បញ្ញវន្ត និងសាធារណជន ដែលមានជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថលទាំងអស់ ចូលរួមក្នុងការប្រើប្រាស់ប្រព័ន្ធនេះ ដោយធ្វើការចុះឈ្មោះ តាមរយៈតំណភ្ជាប់ https://dcc.gov.kh។ សម្រាប់មតិកែលម្អ ឬព័ត៌មានបន្ថែមទាក់ទងនឹងរបៀបប្រើប្រាស់ សូមធ្វើការទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០៧៦ ៦១៧១ ២០៤ ឬតាមរយៈអីមែល [email protected]៕
ដោយ ៖ ណារី

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


