បច្ចេកវិទ្យា
Elon Musk ប្រកាសបើកដំណើរការបច្ចេកវិទ្យា AI ផ្ទាល់ខ្លួន
ខណៈបច្ចេកវិទ្យា AI កាន់តែទំនើប និងកំពុងតែផ្ទុះការគាំទ្រជាខ្លាំងពីសំណាក់មុខងារដល់ងាយស្រួលរបស់វាសម្រាប់បំពេញការងារ ពេលនេះមហាសេដ្ឋី Elon Musk ប្រកាសនឹងចូលរួមអភិវឌ្ឍន៍បច្ចេកវិទ្យា AI ផងដែរដើម្បីប្រកួតប្រជែងជាមួយ Google និង Microsoft ។

ដោយកាលពីពេលថ្មីៗនេះ មហាសេដ្ឋី Elon Musk ប្រកាសថា នឹងដំណើរការអភិវឌ្ឍន៍បច្ចេកវិទ្យាវ័យឆ្លាត AI ផ្ទាល់ខ្លួនដែលមានឈ្មោះថា ‘TruthGPT’ ។
លោកមហាសេដ្ឋីរូបនេះនិយាយថា លោកនឹងចាប់ផ្តើមបង្កើតបច្ចេកវិទ្យា AI TruthGPT ដែលអាចស្វែងយល់ពីធម្មជាតិនៃសកលលោក ។ Elon Musk គិតថា TruthGPT គឺជាផ្លូវដ៏ល្អបំផុតសម្រាប់សុវត្ថិភាពសកលល ដែលវាទំនងជានឹងមិនអាចបំផ្លាញមនុស្សជាតិនោះទេ ។

ទោះជាយ៉ាងណា លោកក៏បានព្រមានដែរថា AI គឺមានគ្រោះថ្នាក់យ៉ាងខ្លាំងក្លា ហើយក៏មានឥទ្ធិពលបំផ្លាញអរិយធម៌ទាំងមូលផងដែរ បើសិនជាគ្រប់គ្រងមិនបានត្រឹមត្រូវ ។
គួរឲ្យដឹងថា Elon Musk ក៏ជាអ្នកសហការបង្កើតបច្ចេកវិទ្យា OpenAI ក្នុងឆ្នាំ ២០១៥ ប៉ុន្តែបានលាឈប់ពីក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននៅឆ្នាំ ២០១៨ ហើយនៅឆ្នាំ ២០១៩ Elon Musk បានចាកចេញពីក្រុមហ៊ុនដោយសារតែត្រូវផ្តោតលើ Tesla និង SpaceX ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ SCMP
ចុចអាន ៖ អាមេរិក នឹងលក់មីស៊ីលប្រឆាំងនាវាចម្បាំង ៤០០ គ្រាប់ទៅឲ្យ តៃវ៉ាន់ ប្រើទប់ទល់នឹង ចិន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


