ព័ត៌មានអន្ដរជាតិ
អាមេរិក នឹងលក់មីស៊ីលប្រឆាំងនាវាចម្បាំង ៤០០ គ្រាប់ទៅឲ្យ តៃវ៉ាន់ ប្រើទប់ទល់នឹង ចិន
សហរដ្ឋអាមេរិកនឹងលក់មីស៊ីលប្រឆាំងនាវាចម្បាំងប្រភេទ Harpoon ចំនួន ៤០០ គ្រាប់ក្នុងតម្លៃ ១.១៧ ពាន់លានដុល្លារទៅឲ្យកោះតៃវ៉ាន់ ដើម្បីប្រើទប់ទល់នឹងការលុកលុយរបស់ប្រទេសចិន ។

យោងតាមប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-តៃវ៉ាន់លោក Rupert Hammond-Chambers បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងក្លាយជាការលក់ប្រព័ន្ធមីស៊ីលចល័តដំបូងបង្អស់របស់អាមេរិកទៅឲ្យរដ្ឋាភិបាលទីក្រុងតៃប៉ិ ។
ទោះជាយ៉ាងណា ក្រសួងការពារជាតិអាមេរិកត្រូវចំណាយពេលជិត ២ ឆ្នាំកន្លះឯណោះ ដើម្បីបញ្ចប់ការផលិត ក៏ដូចជាឈានដល់ការប្រគល់មីស៊ីលប្រឆាំងនាវាចម្បាំងប្រភេទ Harpoon ទៅឲ្យតៃវ៉ាន់ ខណៈដែលបរិមាណអាវុធសរុបរបស់តៃវ៉ាន់មានចំនួនជិត ១៩ ពាន់លានដុល្លារ ។

គួរបញ្ជាក់ថា ភាពតាងតឹងរវាងចិន និងតៃវ៉ាន់បានឡើងកម្ដៅកាន់តែខ្លាំង ចាប់តាំងពីដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ដោយអតីតប្រធានសភាអាមេរិកលោកស្រី Nancy Pelosi កាលពីឆ្នាំមុន ដោយបង្ខំឲ្យចិនបង្កើនការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ។
អ្វីដែលធ្វើឲ្យទីក្រុងប៉េកាំងកាន់តែខឹងសម្បារខ្លាំងទៀតនោះ គឺនៅពេលដែលមេដឹកនាំកោះនេះគឺលោកស្រី Tsai Ing-wen បានជួបជាមួយប្រធានសភាបច្ចុប្បន្នគឺលោក Kevin McCarthy នៅរដ្ឋកាលីហ្វ័រញ៉ាកាលពីដើមខែនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លេចធ្លាយឯកសារ ៖ អាមេរិក បារម្ភខ្លាំងថា តៃវ៉ាន់ មិនអាចមានសមត្ថភាព ទប់ ចិន ឡើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ