បច្ចេកវិទ្យា
មុននឹងសម្រេចចិត្តទិញ Laptop ពិចារណា ៨ចំណុចសិន ជៀសវាងស្តាយក្រោយ
កុំព្យូទ័រយួរដៃមានច្រើនទំហំ និងប្រភេទ គឺផលិតមកឆ្លើយតបនឹងតម្រូវការអ្នកប្រើប្រាស់ តែវាមិនទូទៅពេកនោះទេ ព្រោះកំព្យូទ័រយួរដៃ មានលក្ខណៈពិសេសទៅប្រភេទរបស់វា។ វាមានជំនាញខុសគ្នា ទៅតាមម៉ាក តាមម៉ូដែលដែលគេផលិត សម្រាប់តម្រូវការ Video Editing, Programmer, Game ឬគ្រាន់តែដើម្បី វាយអត្ថបទធម្មតាៗ។

នៅពេលនេះ កម្ពុជាថ្មី សូមណែនាំគន្លឹះខ្លះៗ ទាក់ទងនឹងការជ្រើសរើសកំព្យូរទ័រយួរដៃឱ្យបានត្រឹមត្រូវ។
១. ទំហំ
រូបរាងខាងក្រៅ អាចជាភាពទាក់ទាញមួយ ប៉ុន្តែទំហំ ទើបជារឿងទី១ ដែលយើងគួរផ្តោត។ ជាទូទៅ កំព្យូរទ័រយួរដៃ ជាប្រភេទ ដែលគេនិយមសម្រាប់ការចល័តតាមខ្លួន ហេតុនេះបើសិនជាលោកអ្នក ជាអ្នកដែលឧស្សាហ៍មានកិច្ចការ ទៅក្រៅជាញឹកញាប់ គួរជ្រើយកកំព្យូរទ័រយួរដៃដែលមានទំហំសមល្មម អាចចន្លោះពី ១៣ អ៉ីង ដល់ ១៤ អ៉ីញ និងស្រាល។ តែបើសិនជាឧស្សាហ៍នៅមួយកន្លែង មិនសូវជាចល័តទីតាំងញឹកញាប់ទេ អាចរើសយកទំហំអេក្រង់ធំដល់ ១៥ អ៉ីញបាន ឬលើសហ្នឹងបាន។

២. រន្ធដោតលើតួម៉ាស៊ីន
ក្រៅការរចនារូបរាង និងទំហំ ចំណុចផ្សេងទៀត ដែលយើងមិនគួររំលង គឺរន្ធដោតដែលមាននៅលើតួនៃកំព្យូរទ័រយួរដៃ នោះ ព្រោះ Laptop ម៉ូដែលខ្លះ មានរន្ធដោតតិច ទាមទារឱ្យយើងត្រូវចំណាយលុយទិញឧបករណ៍ជំនួយបន្ថែមទៀត។

៣. កម្រិតបង្ហាញអេក្រង់ (resolution)
សម្រាប់អ្នកសរសេរកម្មវិធី អ្នកឌីហ្សាញ អ្នកកាត់តវីដេអូ គឺចាំបាច់ខ្លាំងបំផុត ក្នុងការជ្រើសរើសកំព្យូទ័រយួរដៃ ដែលមានកម្រិតរូបភាព និងពណ៌ច្បាស់ល្អ។ ឯអេក្រង់វិញ ហោចណាស់ក៏ត្រូវឱ្យបានត្រឹមកម្រិត Full HD ។ មួយវិញទៀត រឹតតែត្រូវខ្វល់ខ្វាយពីកម្រិតពន្លឺដែលជះចេញពីអេក្រង់ ព្រោះប្រភេទកិច្ចការទាំងនេះ ត្រូវចំណាយពេលរាប់ម៉ោងអង្គុយនៅមុខអេក្រង់កុំព្យូទ័រ។

៣. CPU
អង្គគណនា CPU ជាទូទៅអ្នកត្រូវលៃលករើសឲ្យបានត្រឹម Intel Core i5 ឬ i7 ដែលមានល្បឿន 3GHz ឬខ្ពស់ជាងនេះ។

៤. RAM
ដើម្បីឱ្យដំណើរការ នៅពេលប្រើប្រាស់រលូនល្អ ទំហំ RAM មិនអាចក្រោម 8GB ទេ ហើយបើសិនជាបានដល់ 16GB កាន់តែប្រសើរ ព្រោះកម្មវិធីលើប្រព័ន្ធប្រតិបត្តិការ កំព្យូរទ័រខ្លះ ទាមទារទំហំ RAM ធំ។

៥. អង្គផ្ទុក (SSD)
បច្ចុប្បន្នគេនិយមបំផុតអង្គផ្ទុកប្រភេទ SSD ព្រោះធ្វើឱ្យដំណើរការម៉ាស៊ីនរត់លឿនបានល្អ មិនថាតែដំណើរការ OS ការ Compile កូដ និងដំណើរការបើកកម្មវិធីជាដើម។ ធុនល្មមត្រឹម 256GB ឬដល់ 512GB និង 1TB កាន់តែប្រសើរ ប៉ុន្តែរាងអស់លុយក្រាស់បន្តិច។
៦. ក្តារចុច (Keyboard) និង Touchpad
ក្តារចុច ជារឿងសំខាន់មួយផងដែរ ដែលយើងមិនគួរមើលរំលង ត្រូវប្រាកដថា វាមានគម្លាតគ្នាសមល្មម និងងាយស្រួល ចុច (មាន ergonomics ល្អ)។ មួយវិញទៀត យើងក៏ត្រូវមើលលើ touchpad ថាវាមានប្រតិកម្មល្អ រឹងមាំ ហើយស៊ីគ្នាជាមួយនឹងកាយវិការដៃរបស់យើងឬអត់។ ប្រសិនបើលោកអ្នកជ្រើសទិញកុំព្យូទ័រយួរដៃប្រភេទ Window គឺត្រូវប្រាកដថា វាមានកម្មវិធីបញ្ជា Precision touchpad (អាចប្រើកាយវិការម្រាមដៃ Zoom; ទាញ; Scroll ឬ កិច្ចការជាច្រើនផ្សេងទៀត)។

៧. ថាមពលថ្ម
ត្រូវប្រាកដថា Laptop ដែលលោកអ្នកជ្រើសរើស មានថាមពលថ្មយ៉ាងតិច ៩ម៉ោងឡើង ប៉ុន្តែកុំជឿជាក់លើការបញ្ជាក់ ពីក្រដាសរបស់ក្រុមហ៊ុនពេក យល់ល្អគួរស្រាវជ្រាវមើលតាមគេហទំព័រ ឬអ្នកប្រើប្រាស់ពិតប្រាកដណាមួយ។
៨. ប្រព័ន្ធប្រតិបត្តិការ
ប្រព័ន្ធប្រតិបត្តិការ Windows មានច្រើនជម្រើសខុសពី macOS ដូចនេះសម្រាប់ការជ្រើសរើស គឺត្រូវមើលទៅលើតម្រូវការអ្នកប្រើប្រាស់ រួមនឹងលទ្ធភាពដែលអាចទិញបាន ព្រោះថា ចង់បានគុណភាពកាន់តែខ្លាំង តម្លៃក៏កាន់តែថ្លៃ តែបើតាមមតិភាគច្រើន រាល់អ្នកសរសេរកម្មវិធី គឺនិយមប្រើពពួក Macbook ច្រើនជាង Windows៕

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


