បច្ចេកវិទ្យា
មិត្តហ្វូនទទួលបានពានរង្វាន់ធុរកិច្ចអន្តរជាតិដ៏មានកិត្យានុភាពចំនួន៤
ថ្មីៗនេះ ក្រុមហ៊ុន Viettel Cambodia (Metfone) បានឈ្នះពានរង្វាន់អន្តរជាតិចំនួន 4 ក្នុងឆ្នាំ 2023 ដែលក្នុងនោះមាន 3 ពី Globee Awards និង 1 ពី Stevie Award។ តាមរយៈការសម្រេចបាននូវការលើកសរសើរលើឆាកដ៏គួរឱ្យគោរពនេះ មិត្តហ្វូនបន្តអះអាងខ្លួនឯងថាជាអ្នកផ្តល់សេវាបច្ចេកវិជ្ជាទូរគមនាគមន៍ឈានមុខគេ ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរឌីជីថលរបស់កម្ពុជា។

Globee Awards ស្ថិតក្នុងចំណោមប្រព័ន្ធពានរង្វាន់ធុរកិច្ចកំពូលរបស់ពិភពលោក ដែលក្នុងនោះ មាន 11 ប្រភេទ ដើម្បីផ្តល់កិត្តិយសដល់អង្គការ ឬក្រុមហ៊ុននានាក្នុងវិស័យផ្សេងៗសម្រាប់ សមិទ្ធិផលឆ្នើម និងការអនុវត្តនៅក្នុងសហគ្រាសសកល។
ឆ្នាំនេះ ពានរង្វាន់ Globee Awards បានទាក់ទាញក្រុមហ៊ុនល្បីៗជុំវិញពិភពលោកដូចជា IBM, Cisco, Orange ជាដើម។ Metfone ទទួលបានពានរង្វាន់ចំនួន 3 ជាមួយនឹងក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ខ្លួនគឺ eMoney ទទួលបានពានរង្វាន់ក្រុមហ៊ុនប្រចាំឆ្នាំ ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ។ លើសពីនេះ មិត្តហ្វូនទទួលបានកិត្តិយសជាមួយនឹងពានរង្វាន់ អ្នកជំនាញផ្នែកសេវាកម្មអតិថិជនប្រចាំឆ្នាំ និងពានរង្វាន់ធុរកិច្ចអន្តរជាតិសម្រាប់ឧត្តមភាពក្នុងអាជីវកម្មអន្តរជាតិទាក់ទងនឹងកញ្ចប់សេវារ៉ូមីងរបស់ខ្លួន។
ជាងនេះទៅទៀត មិត្តហ្វូនក៏ទទួលបានពានរង្វាន់ Stevie ក្នុងប្រភេទយុទ្ធនាការទីផ្សារប្រចាំឆ្នាំសម្រាប់ “ចោលឈូងផ្សងសេ្នហ៍ ចោលឈូងផ្សងសំណាង”។ ពានរង្វាន់ធុរកិច្ចអន្តរជាតិឆ្នាំ 2022 (IBA) ដោយ Stevie Awards ត្រូវបានគេស្គាល់ថាជាពានរង្វាន់ដ៏មានកិត្យានុភាពបំផុតមួយនៅទូទាំងពិភពលោកបានក្លាយជាប្រភពនៃមោទនភាពសម្រាប់សាជីវកម្ម និងក្រុមហ៊ុនជាច្រើន។ ពានរង្វាន់នេះមានការតែងតាំងជាង 3000 ពីអាជីវកម្ម/អង្គការជាង 60 ប្រទេស និងតំបន់ដែលត្រូវបានវាយតម្លៃដោយអ្នកជំនាញទូទាំងពិភពលោកជាង 1000 នាក់។

ប្រព័ន្ធពានរង្វាន់ទាំងនេះស្ថិតក្នុងចំណោមប្រព័ន្ធដែលល្បីល្បាញ និងគួរឱ្យគោរពបំផុត ដោយសារកម្រិតជំនាញ មាត្រដ្ឋានអង្គការ និងសមាសភាពរបស់អ្នកចូលរួម។ ការផ្តោតសំខាន់នៃពានរង្វាន់ទាំងនេះគឺដើម្បីជំរុញការបភុសគំនិត ការច្នៃប្រឌិត និងការកែលម្អអាជីវកម្ម។
ក្នុងពិធីប្រគល់រង្វាន់ តំណាងក្រុមហ៊ុនមិត្តហ្វូនបានចែករំលែកដោយក្តីរីករាយថា៖ “មិត្តហ្វូនបានស្រាវជ្រាវ និងបង្កើតដំណោះស្រាយ និងផលិតផលជាច្រើន យកមកអនុវត្តក្នុងកម្មវិធីជីវិតពិតផ្សេងៗ រហូតក្លាយជាផលិតផល និងសេវាកម្មដែលបន្សល់ទុកនូវក្នុងបេះដូងរបស់អតិថិជន និងសង្គមកម្ពុជា។ ការសម្រេចបានពានរង្វាន់អន្តរជាតិដ៏មានកិត្យានុភាពចំនួន 4 ក្នុងពេលដំណាលគ្នាគឺជាការទទួលស្គាល់ និងការបញ្ជាក់អំពីសមត្ថភាពបច្ចេកវិទ្យាព័ត៌មានរបស់មិត្តហ្វូនក្នុងនិន្នាការផ្លាស់ប្តូរឌីជីថលដ៏រឹងមាំ បម្រើការបំប្លែងឌីជីថលរបស់សហគ្រាស និងប្រទេសជាតិ។
ការទទួលបានពានរង្វាន់ធុរកិច្ចអន្តរជាតិចំនួន 4 ជាថ្មីម្តងទៀតបញ្ជាក់ពីជំហររបស់ក្រុមហ៊ុនមិត្តហ្វូន និងជាកម្លាំងចិត្តសម្រាប់ក្រុមហ៊ុនក្នុងការធ្វើពិពិធកម្មផលិតផល និងសេវាកម្មរបស់ខ្លួន ដោយនាំមកនូវបច្ចេកវិទ្យាល្អបំផុតដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ជីវិត និងសង្គមកម្ពុជា។ នេះក៏ជាសមិទ្ធិផលដ៏គួរឱ្យសរសើរសម្រាប់សហគ្រាសទូរគមនាគមន៍លើដំណើរនៃការកំណត់ម៉ាកយីហោ ភាពជឿជាក់ និងទំនុកចិត្តរបស់អតិថិជន៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៨ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


