ចរាចរណ៍
សង្ស័យស្រវឹង បើករថយន្តរេចង្កូតទៅបុករថយន្តធំ ផ្ទុះពោងគ្មានសល់
បាត់ដំបង ៖ សម្លេងនៃការប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងរថយន្ត និងរថយន្ត បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ខណៈដែលភាគីបង្កឈរសឹងមិនជាប់ដោយសារភាពស្រវឹង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨ និង ២៥នាទី យប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៥៧ ស្របពេលដែលមេឃកំពុងរលឹម ក្នុងភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បើតាមការរៀបរាប់ពីអ្នកបើកបររថយន្តដឹកដីរបស់ក្រុមហ៊ុន ផៃរ៉ា ដែលមានទីតាំងនៅឃុំអន្លង់វិល ស្រុកសង្កែ បាននិយាយថា នៅពេលដែលរថយន្តលុចស៊ីស បើកយ៉ាងលឿនមកពីមុខហើយបានរេចង្កូតមករករថយន្តរបស់លោក គឺលោកបានបន្ថយល្បឿនគឺពេលនោះរថយន្តបង្កបានបុកចំពីមុខព្រមទាំងបានរុញរថយន្តរបស់លោកថយក្រោយទៀតផង ដោយសារតែល្បឿនលឿនពេក។
ចំណែកអ្នកបើកបររថយន្តលុចស៊ីស ដែលឈរសឹងមិនជាប់បានសារភាពថា ពិតជាបានដកមេជាមួយមិត្តភក្តិហើយបើករថយន្តត្រឡប់ទៅផ្ទះដែលស្ថិតនៅភូមិរំចេក២ សង្កាត់រតន: បែរជាធ្វើដំណើរមកតាមផ្លូវជាតិលេខ៥៧ទៅវិញ។
ភ្លាមៗនោះដែរ កម្លាំងសមត្ថកិច្ចចរាចរណ៍ខេត្ត ក៏បានចុះមកត្រួតពិនិត្យដើម្បីនាំយកទៅកាន់ការិយាល័យ ក្នុងការ រកដំណោះស្រាយ ដោយមិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរទាំងសងខាង ហើយក៏មិនទាន់ដឹងថា មានអ្នករងរបួសប៉ុន្មាននាក់ដែរ៕
ដោយ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


