ចរាចរណ៍
គ្រោះថ្នាក់ចរាចរណ៍ឆក់ជីវិតអ្នកដំណើរ ១៩ នាក់ របួសជាង ៩០ នាក់ កំឡុងបុណ្យភ្ជុំបិណ្ឌ
នៅក្នុងកំឡុងបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ និង១ថ្ងៃក្រោយបុណ្យភ្ជុំបិណ្ឌ គឺថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ (សរុប៤ថ្ងៃ) មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៤៧ លើក ធ្វើអ្នកធ្វើដំណើរស្លាប់ចំនួន ១៩ នាក់ របួសសរុបចំនួន ៩២ នាក់ ក្នុងនោះមានរបួសធ្ងន់ចំនួន ៥៥ នាក់។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ក្នុងរយៈពេល៤ថ្ងៃនេះ សមត្ថកិច្ចបានរកឃើញយានយន្តល្មើសច្បាប់ចំនួន ៥៥៨ គ្រឿង ក្នុងនោះម៉ូតូចំនួន ៣៥៧ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន ២០១ គ្រឿង៕
អត្ថបទ៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


