ចរាចរណ៍
រថយន្ដដឹកកម្មករពីរគ្រឿងបុកគ្នា រងរបួសធ្ងន់-ស្រាលជាង ៤០ នាក់
រថយន្ដដឹកកម្មកររោងចក្រពីរគ្រឿងបើកបុកគ្នានៅចំណុចផ្សារសំរោងយ៉ោង បណ្ដាលឲ្យកម្មការិនីចំនួន៤២នាក់បានរងរបួសធ្ងន់ស្រាល ក្នុងនោះមានស្ត្រី២នាក់ មានផ្ទៃពោះ និងម្នាក់ទៀត បានប៉ះទង្គិចក្បាល១ ត្រូវបាន ក្រុមគ្រូពេទ្យស្រុក បញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តតាកែវ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្សារសំរោងយ៉ោង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
តាមរបាយការណ៍បឋម មានកម្មការនីរងរបួសធ្ងន់ស្រាលចំនួន៤២នាក់(ស្រីទាំងអស់) ក្នុងចំណោម៤២នាក់ មានស្ត្រី២នាក់មានផ្ទៃពោះ និងម្នាក់ទៀតបានប៉ះទង្គិចក្បាល ត្រូវបានក្រុមគ្រូពេទ្យស្រុក បញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តតាកែវ។
ព័ត៌មានលំអិត កម្ពុជាថ្មី នឹកផ្សាយជូននៅពេលក្រោយជាបន្តបន្តាប់៕







-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


