ចរាចរណ៍
រថយន្តធុនធំមួយគ្រឿង ក្រឡាប់ទៅតូបពលរដ្ឋលក់ដូរតាមដងផ្លូវ ចំណុចផ្លូវជាតិលេខ ៧
រថយន្តធុនធំមួយគ្រឿង បានក្រឡាប់ទៅតូបប្រជាពលរដ្ឋលក់ដូរតាមដងផ្លូវ ចំណុចផ្លូវជាតិលេខ ៧ ស្ថិតក្នុងភូមិយាយស ឃុំទន្លេបិទ នៃស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តធុនធំដឹកទំនិញមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ២ តោនកន្លះ ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-6297 បើកបរទិសដៅពីលិចទៅកើត មកដល់កន្លែងកើតហេតុ ស្រាប់តែដាច់កាឡេ បែកកង់ក្រឡាប់លើតូបពលរដ្ឋដែលកំពុងលក់ដូរលើដងផ្លូវជាតិ។

គួរបញ្ជាក់ផងដែរថា ក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យមនុស្សរងរបួសឡើយ។ ចំណែករថយន្តដឹកទំនិញ ត្រូវបានផ្ទេរទំនិញទៅរថយន្តមួយគ្រឿងទៀត។ រីឯម្ចាស់តូបលក់ដូរ ក៏បានស្នើសុំឲ្យម្ចាស់រថយន្តសងការខូចខាតផងដែរ៕
អត្ថបទ ៖ ឡេក ចាន់ពេជ្រ


-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


