ចរាចរណ៍
សង្ស័យបើករថយន្តទាំងងងុយដេក បុករះរថយន្ត និងម៉ូតូ រួមទាំងផ្ទះពលរដ្ឋ រងការខូចខាត
បុរសម្នាក់ សង្ស័យបើករថយន្តទាំងងងុយដេក បានរេចង្កូតទៅបុករថយន្តសាលាបង្រៀនបើកបរ និងម៉ូតូ ២ គ្រឿង រួមទាំងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងការខូចខាត តែសំណាងមិនមានមនុស្សរងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ២០ នាទីព្រឹក ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣ ចំណុចខាងជើងបន្ទាយ ង ៧០ តាមបណ្ដោយផ្លូវជាតិលេខ ៣ ស្ថិតក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តម៉ាកឡិចស៊ីស ពាក់ស្លាកលេខភ្នំពេញ 2T 0337 ជារថយន្តសាលាបង្រៀនបើកបរ ,ម៉ូតូម៉ាកស្កុបពីពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1HP 4431 និងម៉ូតូធុនធំ ពណ៌ទឹកដោះគោ ពាក់ស្លាកលេខភ្នំពេញ 1GT 0981 កំពុងឈប់នៅលើចិញ្ចើមផ្លូវ ភ្លាមនោះស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BE 6448 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៣ ទិសដៅពីជើងទៅត្បូង ខណៈដល់ចំណុចកើតហេតុក៏រេចង្កូតទៅបុករថយន្តឡិចស៊ីស ហើយបន្តបុកម៉ូតូ ១ គ្រឿង និងផ្ទះប្រជាពលរដ្ឋមួយកន្លែង ខូចខាតសម្ភារៈមួយចំនួន ហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿន ក៏បន្តទៅបុកម៉ូតូមួយគ្រឿងទៀត រងការខូចខាត តែសំណាងមិនមានមនុស្សរងរបួស។

ក្រោយកើតហេតុ ភាគីខាងរថយន្តបង្ក បានសម្របសម្រួល ព្រមទទួលកំហុសចេញថ្លៃជួសជុលទាំងអស់ទៅភាគីខាងរងគ្រោះ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
អត្ថបទ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


