ចរាចរណ៍
ករណីគ្រោះថ្នាក់ចរាចរណ៍ ហើយដោះស្លាកលេខចេញពីឡាន ឬ ម៉ូតូ នៅកន្លែងកើតហេតុ មានភាគរយតិចតួចបំផុត
លោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បើកបុករត់ ហើយដោះស្លាកលេខចេញពីឡាន ឬ ម៉ូតូ នៅកន្លែងកើតហេតុ មានភាគរយតិចតួចបំផុត ក្នុងចំណោម ៩៤៦ ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលមន្ត្រីជំនាញអនុវត្តច្បាប់បានជួបកន្លងមក។

លោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ឲ្យ កម្ពុជាថ្មី ដឹង កាលពីថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២៤ កន្លងទៅថា ភាគច្រើនដែលសមត្ថកិច្ចអនុវត្តច្បាប់នោះ គឺមិនសូវមានករណីគ្រោះថ្នាក់ចរាចរណ៍បើកបុករត់ ហើយដោះស្លាកលេខចេញពីឡាន ឬ ម៉ូតូ នៅកន្លែងកើតហេតុកើតឡើងនោះទេ។

លោកវរសេនីយ៍ឯក ដេ ម៉ៅ បញ្ជាក់ថា «អញ្ចឹង ក្រោយពីគ្រោះថ្នាក់ បានន័យថាគាត់ជាអ្នកបង្ក ហើយគាត់ភ័យ ជួនកាលគាត់រត់តែខ្លួនគាត់ ហើយទុកវត្ថុតាងនៅកន្លែងកើតហេតុ។ អត់ដែលទាន់មានរត់ហើយទៅទាញស្លាកលេខដាច់ មិនទាន់មានទេ។ អញ្ចឹងបានន័យថា ក្នុង ៩៤៦ ករណី មិនទាន់ជួបឧបសគ្គហ្នឹង»។

លោកវរសេនីយ៍ឯក ដេ ម៉ៅ បន្ថែមថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍ មិនទាន់មានលទ្ធភាពទៅដោះស្លាកលេខចេញពី ម៉ូតូ ឬ ឡាន ទេ គឺទុកវត្ថុតាង ហើយរត់គេចខ្លួនតែម្ដង៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


