Connect with us

ចរាចរណ៍

បុរសម្នាក់ ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តដឹកទំនិញបុកស្លាប់ភ្លាមៗ នៅកណ្ដាលផ្លូវ

បានផុស

នៅ

បុរស​ម្នាក់ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង ដោយសារ​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង បុក​ពេញទំហឹង ខណៈ​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​បំបែក​ជា​បួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ១០ និង ៥៥ នាទី​យប់ ថ្ងៃ​ទី ២២ ខែ​តុលា ឆ្នាំ ២០២៤ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​ហាណូយ កែង​ផ្លូវ ៩២ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​បុរស​ម្នាក់ ជិះ​ម៉ូតូ HONDA Dream ពាក់​ផ្លាក​លេខ កណ្ដាល 1AQ-9005 ទិសដៅ​ពី​លិច​មក​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ផ្លូវបំបែក​ជា​បួន​ស្តុប ៩២ គាត់​បាន​ជិះ​ឆ្លង ​ត្រូវ​រថយន្ត​ដឹកទំនិញ​មួយ​គ្រឿង​ ពាក់​ផ្លាក​លេខ ភ្នំពេញ 3C-9488 បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​មក​ជើង​បុក​ម៉ូតូ​ជនរងគ្រោះ​ពេញទំហឹង​បណ្ដាល​ឲ្យ​អូស​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ យ៉ាង​អាណោចអាធ័ម។ ចំណែក​តៃកុង ​ត្រូវ​សមត្ថកិច្ច​ឃាត់​យក​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​ធ្វើការ​សាកសួរ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ ទៅ​រក្សាទុក​ រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ។ រីឯ​សព​ជនរងគ្រោះ​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម