ព័ត៌មានជាតិ
តម្លៃជ័រកៅស៊ូធ្លាក់ចុះ ឈ្មួញអះអាងថា ដោយសារជ័រចូលទឹកភ្លៀងខ្លាំងពេក
អ្នកស្រី យន់ ស្រីមុំ ជាពលរដ្ឋរស់នៅស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា តម្លៃជ័រកៅស៊ូលក្ខណៈគ្រួសារបានធ្លាក់ចុះ ដោយសារជ័រចូលទឹកភ្លៀងខ្លាំងពេក ធ្វើឱ្យជ័រអន់ តម្លៃនៅសល់ត្រឹមតែ ២៣០០ រៀល ទៅ ២៥០០ រៀល ក្នុង ១ គីឡូក្រាម។ រីឯជ័រកៅស៊ូល្អទិញក្នុងតម្លៃ ៣០០០ រៀល ទៅ ៣៥០០រៀល ក្នុង១គីឡូក្រាម។

អ្នកស្រី យន់ ស្រីមុំ ដែលបានប្រកបមុខរបរដាំដំណាំកៅស៊ូ និងប្រមូលទិញជ័រកៅស៊ូជាលក្ខណៈគ្រួសាររយៈពេលជាង ១៨ ឆ្នាំ បានឲ្យដឹងថា នៅក្នុង១ថ្ងៃ អាចប្រមូលទិញជ័រកៅស៊ូបានចន្លោះពី ៥០តោន ទៅ ៧០តោន ដោយយកទៅលក់នៅខាងក្រែក ស្ថិតក្នុងស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ។ ប៉ុន្តែនៅក្នុងមួយរយៈពេលប៉ុន្មានខែចុងក្រោយនេះ តម្លៃទីផ្សារមានការចុះថ្លៃ នៅសល់ត្រឹមតែប្រមាណជាង ២០០០ រៀលប៉ុណ្ណោះ ក្នុង ១ គីឡូក្រាម បើប្រៀបធៀបកាលពីចាប់ផ្តើមប្រមូលផលនាដើមរដូវនោះ តម្លៃប្រមាណជាង ៣០០០រៀល ក្នុង១គីឡូក្រាម។
ជ័រកៅស៊ូដែលអ្នកស្រីប្រមូលទិញបានសព្វថ្ងៃនេះ ជាប្រភេទជ័របង្កកហើយត្រូវយកទៅកែច្នៃឱ្យចេញជាផលិតផលសម្រេចជាប្រភេទជ័រក្រែប ដោយអាចលក់បានក្នុងតម្លៃប្រមាណជា ១៥០០ ដុល្លា ក្នុង ១ តោន ទៅតាមទីផ្សារជ័រលេខ១ និងលេខ២។


អ្នកស្រី យន់ ស្រីមុំ បានសំណូមពរដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យជួយរកទីផ្សារឱ្យប្រជាពលរដ្ឋផង ឱ្យមានតម្លៃទីផ្សារសមរម្យ កាលណាមានទីផ្សារមានសមរម្យហើយ ប្រជាពលរដ្ឋក៏មានកម្លាំងចិត្តខិតខំដាំដុះ ព្រោះដំណាំកៅស៊ូនេះ ទម្រាំតែដាំដុះបានផលគឺត្រូវចំណាយពេលវេលាយូរឆ្នាំ ដល់ពេលបានប្រមូលផល បែរជាតម្លៃធ្លាក់ថ្លៃ ចុះថោកក៏ពិបាក។ ណាមួយខែនេះ ជារដូវភ្លៀងធ្លាក់ ការជៀរជ័រក៏មិនសូវបានទៀងទាត់ ហើយតម្លៃធ្លាក់ថោកទៀត។
អ្នកស្រី បានបញ្ជាក់ថា ជ័រកៅស៊ូ ដែលអ្នកស្រីប្រមូលទិញសព្វថ្ងៃនេះ គឺជាកៅស៊ូ ដែលប្រជាពលរដ្ឋ ដាំដុះជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ៕


អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


