សេដ្ឋកិច្ច
កសិករខ្មែរមុនដំបូងគេនៅខេត្តក្រចេះ អាចផលិតចំណីគោប្រមាណជាង២០តោន ក្នុងមួយថ្ងៃ
សហគ្រាសផលិតចំណីសត្វគោ ដង្ខៅប៉ាង មានទីតាំងនៅក្នុងឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ ជាស្នាដៃកសិករខ្មែរមុនដំបូងគេនៅក្នុងខេត្តក្រចេះ ដែលមានសមត្ថភាពអាចផលិតចំណីគោបានប្រមាណជាង ២០តោន ក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់សម្រាប់កសិដ្ឋានចិញ្ចឹមគោ នៅតាមបណ្ដាខេត្ត និងលក់ចែកចាយលើទីផ្សារក្នុងស្រុក។
ចំណីសត្វគោដែលផលិតបាន គឺសម្បូរទៅដោយសារធាតុចិញ្ចឹម និងជីវជាតិគ្រប់គ្រាន់ ជួយឱ្យគោស៊ីបានល្អ ឆាប់ធំ និងមានសុខភាពរឹងមាំ ផលិតពីវត្ថុធាតុដើមមានគុណភាព ក្រោមស្តង់ដាផលិតកម្មខ្ពស់។

លោក ឆាយ ឌួងសុវណ្ណារ៉ា ជាម្ចាស់សហគ្រាសផលិតចំណីសត្វគោ ដង្ខៅប៉ាង បានបញ្ជាក់ឱ្យដឹងថា ដំបូងឡើយការកែច្នៃផលិតចំណីសត្វនេះ គឺផលិតសម្រាប់ការផ្គត់ផ្គង់ចំណីឱ្យសត្វគោនៅក្នុងកសិដ្ឋានរបស់លោកតែប៉ុណ្ណោះ។ ប៉ុន្តែក្រោយមក ដោយសារមានការគាំទ្រពីម្ចាស់កសិដ្ឋាននៅតាមបណ្ដាលស្រុក ខេត្ត ផ្សេងទៀត ទើបលោកសម្រេចពង្រីកខ្លួនរហូតបង្កើតក្លាយទៅជាសហគ្រាសមួយដែលមានការចុះបញ្ជីការត្រឹមត្រូវទទួលស្គាល់ពីក្រសួងជំនាញពាក់ព័ន្ធទាំងអស់ ដើម្បីដំណើរការកែច្នៃ និងផលិតចំណីសត្វរហូតមកដល់សព្វថ្ងៃនេះ គឺមានការគាំទ្រពីអតិថិជនភាគច្រើន ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមគោ ឬក៏ដេប៉ូលក់ដុំរាយជាដើម។

ម្ចាស់កសិដ្ឋានរូបនេះ បញ្ជាក់បន្ថែមទៀតថា សម្រាប់ការកែច្នៃចំណីសត្វ នៅក្នុងសហគ្រាសផលិតចំណីសត្វ ដង្ខៅប៉ាង លោកបានធ្វើការប្រមូលទិញវត្ថុធាតុដើមពីកសិករផ្ទាល់នៅក្នុងមូលដ្ឋាន ដែលមានដូចជា ពោត សណ្ដែក ដំឡូងមី កន្ទក់ និងស្ករអំពៅជាដើម ដើម្បីយកមកផលិតកែច្នៃទៅជាចំណីសត្វគោ ដង្ខៅប៉ាង។
យោងតាមបទពិសោធន៍ដែលម្ចាស់សហគ្រាសខាងលើនេះ ធ្លាប់មានកសិដ្ឋានចិញ្ចឹមគោទទួលបានលទ្ធផលល្អ លោកថា ជាទូទៅគោ គឺចិញ្ចឹមឱ្យស្មៅនិងចម្បើង ប៉ុន្តែដើម្បីបំប៉នរយៈពេលខ្លីឱ្យសាច់មានគុណភាព គឺត្រូវតែប្រើចំណីសម្រេចបន្ថែម ក្នុងរយៈពេល ៣ ទៅ ៤ខែ ធ្វើឱ្យសត្វគោឆាប់រីកធំធាត់ញាត់សាច់ល្អ និងមិនធ្វើឱ្យប៉ះពាល់ទៅដល់សុខភាពសត្វ និងមនុស្សឡើយ។
ម្ចាស់កសិដ្ឋានខាងលើ ក៏បានថ្លែងអំណរគុណទៅដល់អតិថិជនទាំងអស់ ដែលមានការគាំទ្រច្រើន ទាំងនៅតាមកសិដ្ឋានចិញ្ចឹមសត្វគោ និងការកុម្ម៉ង់លក់នៅតាមទីផ្សារតាមបណ្ដាខេត្តផ្សេងទៀត។ ជាពិសេស បានបង្កើតឱកាសការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងបង្កើនប្រាក់ចំណូលសេដ្ឋកិច្ច ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលផងដែរ៕



អត្ថបទ៖ ប្រុញ វិធិន
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


