ព័ត៌មានជាតិ
ពលរដ្ឋក្នុងក្រុងក្រចេះ រីករាយក្រោយមានប្រព័ន្ធលូរំដោះទឹកបញ្ចៀសការលិចលង់
លោក ឈិន លាងយី ចៅសង្កាត់ក្រចេះ បានឱ្យដឹងថា សមិទ្ធិផលប្រព័ន្ធលូរំដោះទឹកដ៏ធំធេងមួយនៅក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ កំពុងសម្រេចចេញជារូបរាងសឹងតែទាំងស្រុង និងជាសមិទ្ធិផល ដែលបានរំដោះទឹកជួយសង្គ្រោះប្រជាពលរដ្ឋ និងអាជីវករលក់ដូរ ក្នុងផ្សារសាមគ្គីក្រុងក្រចេះលែងឱ្យមានការរំខាន និងខូចខាតទ្រព្យសម្បត្តិទោះបីជាមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ក្តី។

លោក លាងយី បានឱ្យដឹងថា ក្នុងនាមជាអាជ្ញាធរ មានការសប្បាយរីករាយសាទរដែលទទួលបានសមិទ្ធិផលនេះ ហើយសមិទ្ធិផលនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ដែលមានការខិតខំប្រឹងប្រែងទាំងអស់គ្នា រវាងថ្នាក់ជាតិ រហូតដល់ថ្នាក់ខេត្ត។
យ៉ាងណាមិញ អាជីវករ នៅក្នុងផ្សារសាមគ្គីក្រុងក្រចេះ និងប្រជាពលរដ្ឋ រស់នៅក្នុងភូមិដូនជ្រាំ ដែលតែងតែលិចលង់ជោគជាំនារដូវវស្សា ប៉ុន្តែឆ្នាំនេះ គឺបានជៀសផុតហើយ ពីព្រោះស្ថានីយបូមទឹកនេះ នឹងចាប់ផ្ដើមដំណើរការទៅតាមគម្រោងដាក់មករួចហើយ ចំណែកទឹកបានហូរចេញមកគ្រប់ប្រពន្ធ័ទាំងអស់ដែលបានតភ្ជាប់មកប្រព័ន្ធលូមេនេះ ហើយសង្ឃឹមថា ក្នុងរដូវវស្សានេះ អាជីវករ និងពលរដ្ឋក្នុងទីប្រជុំជនបានសម្រាក់ស្រួល ទោះបីជាទឹកឡើង ឬមានភ្លៀងធ្លាក់ពី ២ ទៅ ៣ម៉ោងក៏លែងលិចលែងលង់ រីឯទ្រព្យសម្បត្តិវិញ ក៏មិនមានការខូចខាត ឬខាតបង់ទៀតដែរ។

លោក ល្មុត សុខដុម ជាទីប្រឹក្សាបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងដែរថា សម្រាប់គម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ ខេត្តក្រចេះ គិតត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ សម្រេចបានលទ្ធផលប្រមាណជា ៩៦ភាគរយ ហើយសម្រាប់រចនាសម្ពន្ធ័ក្នុងគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ គឺមានស្ថានីយបូមទឹកមួយកន្លែង ដែលមានបំពាក់ម៉ាស៊ីនបូមទឹកចំនួន៣ ដែលមានសមត្ថភាពបូម ១,៣៨០ ម៉ែត្រគូប ក្នុង១ម៉ោង សាងសង់ប្រព័ន្ធលូមេមួយខ្សែប្រវែង ១,១២៣ ម៉ែត្រ និងប្រពន្ធ័លូមូល តភ្ជាប់ជាមួយប្រព័ន្ធលូចាស់មួយខ្សែដែលមានប្រវែង ២៦៩ ម៉ែត្រ និងមួយខ្សែរទៀត ជាលូប្រអប់ មានប្រវែង ២២៧ ម៉ែត្រ។
សំណង់នេះ សាងសង់លើផ្ទៃដីទំហំ ៨៥ ម៉ែត្រ x ១០៥ ម៉ែត្រ ក្នុងនោះរួមមាន៖ ស្ថានីយបូមទឹកមួយ មានទំហំ ១៦.៧ ម៉ែត្រ x ៣០ ម៉ែត្រ និងមាត់ឈ្នាងបង្ហូរទឹកចេញពីស្ថានីយ ទំហំ ១៣.៤ ម៉ែត្រ x ១៨.៥ ម៉ែត្រ។
សមិទ្ធិផលទាំងនេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់អនាម័យ សុខភាព សោភ័ណភាព និងជីវភាពរបស់ប្រជាពលលរដ្ឋ ដែលរស់នៅក្នុងក្រុងក្រចេះនេះផងដែរ៕






អត្ថបទ ៖ ប្រុញ វិធិន
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


