Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ចោមចៅទី ៣ ចុះបូមលូជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បញ្ចៀសការជន់លិចជំនន់ទឹកភ្លៀង

បានផុស

នៅ

ថ្មីៗ នេះ រដ្ឋបាល​សង្កាត់​ចោមចៅ​ទី ៣ ដឹកនាំ​ដោយ​លោក វ៉ា សាវឿន ចៅសង្កាត់ និង​លោក សុទ្ធ សុជាតិ ចៅសង្កាត់​រង​ទី ១ បាន​សហការ​ជាមួយ​រថយន្ត​បូម​លូ​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​បូម​លូ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដើម្បី​បញ្ចៀស​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា សាវឿន បាន​ឲ្យ​ដឹង​ថា ដើម្បី​បញ្ចៀស​ការ​ជន់​លិច រដ្ឋបាល​សង្កាត់​ចោមចៅ​ទី ៣ បាន​ស្នើ​សុំ​រថយន្ត​បូម​លូ​របស់​សាលា​រាជធានី​ភ្នំពេញ​ចំនួន ២ គ្រឿង ដើម្បី​ចុះ​មក​បូម​សម្រួល​ចរន្តទឹក​ហូរ​បាន​លឿន។

លោក​បន្ត​ថា ការ​បូម​លូ​ខាង​លើ​នេះ​មាន​ប្រវែង ៥០០ ម៉ែត្រ នៅ​លើ​ផ្លូវ ៣ ខ្សែ ស្ថិតនៅ​ភូមិ​ជម្ពូ​វ័ន ២ និង​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

លោក វ៉ា សាវឿន តំណាង​ឲ្យ​រដ្ឋបាល​សង្កាត់​ចោមចៅ​ទី ៣ ទាំងមូល បាន​ថ្លែងអំណរគុណ​ដល់​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន រួម​ទាំង​ក្រុមការងារ​រាជធានី​ភ្នំពេញ លោក សក់ ចន្ទ័កញ្ញារិទ្ធ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​បាន​ផ្តល់​រថយន្ត​ចំនួន ២ គ្រឿង សម្រាប់​បូម​លូ​ទាន់​ពេលវេលា៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម