ព័ត៌មានអន្ដរជាតិ
ថៃរាយការណ៍ករណីគ្រុនផ្តាសាយជាង ៧០០ ០០០នាក់ និងស្លាប់ ៦១នាក់ក្នុងឆ្នាំនេះ
យោងតាមការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ (ODPC) របស់ប្រទេសថៃ ការឆ្លងជំងឺគ្រុនផ្តាសាយបានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ២០២៥នេះ ដោយមានជាង ៧០ម៉ឺនករណី និងអ្នកស្លាប់ចំនួន ៦១នាក់នៅទូទាំងប្រទេស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី៩ខែតុលា ODPC បានជំរុញឲ្យសាធារណជនមានការប្រុងប្រយ័ត្នបន្ថែមទៀត នៅពេលដែលប្រទេសនេះបានផ្លាស់ប្តូរពីរដូវវស្សាទៅអាកាសធាតុត្រជាក់ ដែលជារយៈពេលដែលជំងឺផ្តាសាយរីករាលដាលកាន់តែលឿន។
សេចក្តីថ្លែងការណ៍បាននិយាយថា «ករណីជំងឺគ្រុនផ្តាសាយសរុបចំនួន ៧០២ ២៣៨ករណី ត្រូវបានកត់ត្រានៅទូទាំងប្រទេសរហូតមកដល់ពេលនេះ ដោយមានអ្នកស្លាប់ចំនួន ៦១នាក់ ជាពិសេសក្នុងចំណោមមនុស្សចាស់ និងកុមារតូចៗ។ អាជ្ញាធរណែនាំក្រុមដែលមានហានិភ័យខ្ពស់ឲ្យទទួលថ្នាំបង្ការជំងឺគ្រុនផ្តាសាយប្រចាំឆ្នាំ»។
លោក Taweechai Visanuyothin នាយក ODPC ប្រចាំតំបន់ទី៩នៅខេត្ត Nakhon Ratchasima បានប្រាប់ថា ស្ថានភាពកំពុងមានការព្រួយបារម្ភ ដោយសារករណីមាននិន្នាការកើនឡើងរវាងចុងរដូវវស្សា និងដើមរដូវរងា។
លោក Taweechai បានពន្យល់ថា «ជំងឺនេះឆ្លងតាមរយៈការក្អក កណ្តាស់ ឬការប៉ះពាល់ជាមួយដំណក់ទឹកពីអ្នកឆ្លង។ រោគសញ្ញារួមមានគ្រុនក្តៅខ្លាំង ហៀរសំបោរ ក្អក ឈឺក ឈឺក្បាល អស់កម្លាំង និងឈឺសាច់ដុំ»។
លោកបានបន្ថែមថា ជំងឺគ្រុនផ្តាសាយអាចប៉ះពាល់ដល់មនុស្សគ្រប់វ័យ ហើយជារឿយៗបណ្តាលឲ្យមានការផ្ទុះឡើងនៅក្នុងសាលារៀន ពន្ធនាគារ ជំរុំយោធា និងកន្លែងធ្វើការ។ ក្រុមអាយុដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុតគឺកុមារអាយុពី ៥ ទៅ ៩ឆ្នាំ បន្ទាប់មកដោយក្រុមអាយុក្រោម ៤ឆ្នាំ និងអ្នកដែលមានអាយុពី ១០ ទៅ ១៤ឆ្នាំ។
អាជ្ញាធរសុខាភិបាលបាននិយាយថា ពួកគេកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាព និងធ្វើការដើម្បីធានាការផ្គត់ផ្គង់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់នៅទូទាំងប្រទេស៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម២៣ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


