ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៃសហគមន៍ទេសចរណ៍ សំបូរព្រៃគុក
កំពង់ធំ ៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរ ជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋនៃសហគមន៍ទេសចរណ៍ សំបូរព្រៃគុក ស្ថិតនៅឃុំសំបូរ ស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ។ ក្នុងឱកាសនោះ លោក ឃុន សុខា ប្រធានសហគមន៍ទេសចរណ៍ សំបូរព្រៃគុក ធ្វើរបាយការណ៍ ដោយលើកឡើងថា សហគមន៍ទេសចរណ៍សំបូរព្រៃគុក បង្កើតឡើងនៅក្នុង ឆ្នាំ២០០៤ ដោយមានការឯកភាពរបស់ប្រជាពលរដ្ឋ សហការជាមួយសាកលវិទ្យាល័យវ៉ាសេដាប្រទេសជប៉ុន មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តកំពង់ធំ។

សហគមន៍មានសមាជិកសរុបចំនួន ៧ភូមិ រួមមានភូមិសំបូរ ភូមិកំពង់ឈើទាល ភូមិអូរគ្រូកែ ភូមិសំរិត ភូមិជាយសំពៅ ភូនមិអាត់ស៊ូ និងភូមិពោធិ៍ទ្រេត។ សហគមន៍បានបង្កើតជា បង្កើតមុខ របរ ដែលជួយគាំទ្រដល់វិស័យទេសចរណ៍ រួមមាន ផ្ទះស្នាក់ អាហារ សេវាដឹកជញ្ជូនភ្ញៀវទេសចរណ៍ មគ្គទេសក៍ សិប្បកម្មតម្បាញ នំបញ្ចុកខ្មែរ និងសិល្បៈជាដើម។

សហគមន៍បង្កើតឡើងក្នុងគោលបំណង រួមចំណែកអនុវត្ត គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា ចងក្រងសេវាកម្មទេសចរណ៍ក្នុងសហគមន៍ ដើម្បីទទួលភ្ញៀវជាតិ និង អន្តរជាតិ បង្កើនប្រាក់ចំណូល បង្កើតការងារថ្មីជូនប្រជាជនក្នុងសហគមន៍ ចូលរួមចំណែកក្នុងការអភិរក្ស អភិវឌ្ឍន៍ រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុក ដែលជាសម្បត្តិវប្បធម៌ និងប្រវត្តិសាស្ត្រដ៏មានតម្លៃ បង្កើតទំនាក់ទំនងរវាងមនុស្ស ប្រាសាទបុរាណ និងធម្មជាតិ ព្រមទាំងចូលរួមថែរក្សាទំនៀមទម្លាប់ប្រពៃណីរបស់ ប្រជាជន និងជនជាតិភាគតិចក្នុងសហគមន៍។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើង កោតសរសើរ និង ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត មន្ទីទេសចរណ៍ ដែលបានចូលរួមលើកកម្ពស់ វិស័យទេសចរណ៏នៅទូទាំងខេត្តកំពង់ធំ ពិសេសសហគមន៍ទេសចរណ៍ សំបូរព្រៃគុក ដែលត្រូវបានទទួលស្គាល់ ពីថ្នាក់ជាតិ និងក្របខណ្ឌអាស៊ាន ដោយផ្ទះស្នាក់មួយចំនួនទទួលបានពានរង្វាន់ ជាស្តង់ដាអាស៊ាន និងទទួល បានវិញ្ញាបនប័ត្រ ទទួលស្គាល់ភូមិមួយ ផលិតផលមួយ វិញ្ញាបនបត្រ ទទួលស្គាល់ជាសហគមន៍ឆ្នើម កាលពីឆ្នាំ២០២២ កន្លងទៅ ។

លោកបន្តថា ដោយមានការយកចិត្តទុកដាក់ពី លោកឧបនាយក រដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត សហការពីរដ្ឋបាលខេត្តកំពង់ធំ ក្រសួងទេសចរណ៍ បានដាក់ចេញនូវផែនការ អភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពង់ធំ ឆ្នាំ ២០២៦-២០៣០ ដោយរៀបចំការអភិវឌ្ឍន៍ នៅខេត្តកំពង់ធំត្រូវបានបែងចែកជា៣ប៉ូល គឺ ប៉ូលតំបន់ទេសចរណ៏សំបូរព្រៃគុក តភ្ជាប់និងតំបន់ស្ទឹងព្រៃប្រស់ ប៉ូលទេសចរណ៍សាសនា ភ្នំសន្ទុក និង ទី៣ ប៉ូលទេសចរណីទីក្រុង មានទាំងពេលថ្ងៃ និងពេលរាត្រី ដោយមានការអភិវឌ្ឍន៍តំបន់ដងស្ទឹងសែនជាតំបន់ទេសចរណ៍។ ហេតុនេះគ្រប់តំបន់ទេសចរណ៍ត្រូវពង្រឹង សមត្ថភាពរបស់សហគមន៍ដែលមានស្រាប់ ជម្រុញការបង្កើតផលិតផលថ្មីៗ ពង្រឹងគុណភាពសេវាកម្ម សុវត្ថិភាពចំណីអាហានិងអាណាម័យ ដោយយកចិត្តទុកដាក់នូវភាពស្អាតនិងបៃតង ធ្វើយ៉ាងណាដើម្បីឱ្យភ្ញៀវ ទេសចរណ៍ជាតិនិងអន្តរជាតិមកលេងនិងទស្សនាឱ្យបានច្រើន ដើម្បីលើកកំពស់ជីវភាពប្រជាពលរដ្ឋនៅក្នុង សហគមន៍៕



-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


