ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី សរសើរបទឈប់បាញ់ហ្គាហ្សា ហើយថាវាជាក្ដីសង្ឃឹមសម្រាប់អ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានស្វាគមន៍បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសថាជាការអភិវឌ្ឍ«ដ៏អស្ចារ្យ» ដែលផ្តល់ក្តីសង្ឃឹមជាថ្មីសម្រាប់ការបញ្ចប់សង្រ្គាមរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយបង្ហាញសុទិដ្ឋិនិយមថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អាចចម្លងជោគជ័យសន្តិភាពមជ្ឈិមបូព៌ារបស់គាត់នៅអឺរ៉ុបខាងកើត។

លោក ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃចន្ទទី១៣ខែតុលានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «នៅពេលដែលសន្តិភាពត្រូវបានសម្រេចសម្រាប់ផ្នែកមួយនៃពិភពលោក វានាំមកនូវក្តីសង្ឃឹមកាន់តែច្រើនសម្រាប់សន្តិភាពនៅក្នុងតំបន់ផ្សេងទៀត»។ លោកបានបន្ថែមថា «បើបទឈប់បាញ់ និងសន្តិភាពត្រូវបានសម្រេចសម្រាប់មជ្ឈិមបូព៌ា ភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តរបស់តួអង្គពិភពលោកពិតជាអាចដំណើរការសម្រាប់ពួកយើងផងដែរនៅក្នុងអ៊ុយក្រែន»។
រដ្ឋបាលរបស់លោក ត្រាំ បានជោគជ័យលើកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសកាលពីសប្តាហ៍មុន ដោយបញ្ចប់ជម្លោះដ៏សាហាវជាងពីរឆ្នាំនៅក្នុងតំបន់ហ្គាហ្សា។ កិច្ចព្រមព្រៀងដែលទទួលបានការសាទរដោយមេដឹកនាំពិភពលោកជាច្រើន ឥឡូវនេះបានបង្កឲ្យមានការរំពឹងទុកអំពីថាតើប្រធានាធិបតីអាមេរិកអាចពង្រីកការជំរុញការទូតរបស់គាត់ចំពោះអ៊ុយក្រែន និងរុស្ស៊ីដែរឬទេ។

លោក ត្រាំ បានអះអាងម្តងហើយម្តងទៀតថា លោកអាចបញ្ចប់សង្គ្រាមអ៊ុយក្រែន ទោះបីជាមានការចរចាជាច្រើនជុំ និងកិច្ចប្រជុំកំពូលកម្រិតខ្ពស់ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ក៏ដោយ ក៏មិនទាន់មានរបកគំហើញណាមួយត្រូវបានសម្រេចនៅឡើយទេ។
ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ លោក ត្រាំ បានរិះគន់ជាសាធារណៈចំពោះគោលជំហររបស់លោក ពូទីន ដោយនិយាយថា លោកជឿថា អ៊ុយក្រែនអាចទាមទារយកមកវិញនូវទឹកដីទាំងអស់ដែលរុស្ស៊ីរឹបអូសបាន ចាប់តាំងពីការកាត់បញ្ចូលឧបទ្វីបគ្រីមៀក្នុងឆ្នាំ២០១៤។
ទីក្រុងមូស្គូបច្ចុប្បន្នកាន់កាប់ប្រហែល ២០% នៃទឹកដីអ៊ុយក្រែន រួមទាំងផ្នែកធំនៃភាគខាងកើត និងខាងត្បូងរបស់ប្រទេស។
ទន្ទឹមនឹងនេះ អធិការបតីអាល្លឺម៉ង់ Friedrich Merz បានជំរុញឲ្យលោក ត្រាំ ប្រើប្រាស់សន្ទុះការទូតពីបទឈប់បាញ់ហ្គាហ្សា ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងសន្តិភាពនៅអ៊ុយក្រែន។ លោក Merz បាននិយាយនៅក្នុងប្រទេសអេហ្ស៊ីបជាកន្លែងដែលមេដឹកនាំពិភពលោករួមទាំងលោក ត្រាំ កំពុងចូលរួមកិច្ចប្រជុំកំពូលដែលមានគោលបំណងពង្រឹងកិច្ចខិតខំប្រឹងប្រែងសន្តិភាពពិភពលោកថា «យើងក៏សង្ឃឹមថា ប្រធានាធិបតីអាមេរិកឥឡូវនេះនឹងប្រើឥទ្ធិពលដែលគាត់បានប្រើលើភាគីដែលពាក់ព័ន្ធនៅមជ្ឈិមបូព៌ា ដើម្បីធ្វើការជាមួយយើងលើរដ្ឋាភិបាលរុស្ស៊ី»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


