ព័ត៌មានអន្ដរជាតិ
ស្លន់ស្លោខុសគេ! អានុទីន ផ្អើលឆោឡោរឿងដ្រូនអ៊ុយក្រែន ទាំងដែលខ្លួននៅចម្ងាយរាប់រយគីឡូម៉ែត្រ
កងទ័ពអ៊ុយក្រែន បានបើកប្រតិបត្តិការយោធាខ្នាតធំ បាញ់ស្រោចដ្រូនវាយប្រហារចំទីក្រុងមូស្គូ ដែលជារដ្ឋធានីរបស់រុស្ស៊ី ផ្អើលទាំងយប់។ បើតាមសារព័ត៌មានថៃ The Standard ភ្លាមៗនោះ លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលកំពុងស្ថិតក្នុងដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី បានប្រញាប់ប្រញាល់ចេញមុខមកផ្តល់កិច្ចសម្ភាសន៍ ដោយសម្តែងក្តីកង្វល់ និងការបារម្ភយ៉ាងខ្លាំងខុសគេខុសឯង ព្រមទាំងប្រកាសក្តែងៗពីសុវត្ថិភាពរបស់គណៈប្រតិភូខ្លួន។

យ៉ាងណាមិញ សកម្មភាពឆ្លើយតបយ៉ាងឆោឡោ និងប្រញាប់ប្រញាល់ខុសធម្មតារបស់ថ្នាក់ដឹកនាំថៃរូបនេះ បានរងនូវការរិះគន់ និងការសើចចំអកពីមជ្ឈដ្ឋានអ្នកតាមដានព័ត៌មានយ៉ាងខ្លាំង។ ក្រុមអ្នករិះគន់ បានលើកឡើងថា ការផ្អើលឆោឡោរបស់លោក អានុទីន ហាក់ដូចជាជារឿងហួសហេតុ និងខុសទំនងបន្តិចហើយ ព្រោះតាមការពិត ទីក្រុងកាហ្សាន ដែលជាកន្លែងរៀបចំកិច្ចប្រជុំកំពូលនោះ ស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រដាច់ស្រឡះពីរដ្ឋធានីមូស្គូ ដែលជារកន្លែងរងការវាយប្រហារដោយដ្រូន។
សកម្មភាពប្រកាសអាសន្ន និងបង្ហាញភាពភ័យព្រួយទាំងទាន់ហន់នេះ ត្រូវបានគេមើលឃើញថា ជាការសម្តែង ដើម្បីទាញយកចំណាប់អារម្មណ៍ និងបង្កើតរូបភាពនយោបាយផ្ទាល់ខ្លួន (PR) ឱ្យមើលទៅហាក់បីដូចជាខ្លួនកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំង ទាំងដែលទីតាំងជាក់ស្តែងមានសុវត្ថិភាពតាំងពីដំបូងមកម៉្លេះ។
សូមជម្រាបថា ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ អ៊ុយក្រែន ប្រើដ្រូនវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មានសោះ រហូតដល់ទៅ ១ ០០០គ្រឿង ក្នុងនោះមានជិត ២០០គ្រឿង វាយប្រហារទីក្រុងមូស្គូ បណ្តាលឲ្យឆាបឆេះរោងចក្រចម្រាញ់ប្រេង Kapotnya ដែលជាទីតាំង ផ្គត់ផ្គង់ប្រេងម៉ាស៊ូត និងសាំង រហូតដល់ទៅ ៥០% ដល់ទីក្រុងមូស្គូ៕


ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


