ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន វាយប្រហារទ្រង់ទ្រាយធំ សងសឹករុស្ស៊ី, មូស្គូ ក៏ជាគោលដៅ ខណៈជើងហោះហើរ ត្រូវផ្អាក
ទោះតំបន់មជ្ឈិមបូព៌ា ទទួលបានសន្តិភាព ប៉ុន្តែសង្គ្រាមនៅអឺរ៉ុបខាងកើត អត់ថមថយទេ ដោយអ៊ុយក្រែននិងរុស្ស៊ី បានបាញ់ស្រោចដាក់គ្នាឥតឈប់ ពិសេសចុងក្រោយបំផុតនេះ កងទ័ពរបស់លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបើកការវាយប្រហារទ្រង់ទ្រាយធំ ទូទាំងប្រទេសរុស្ស៊ីទៀត ដោយបាញ់ដ្រូនរាប់រយគ្រឿង ខណៈរដ្ឋធានី មូស្គូ ក៏ជាគោលដៅដែរ ឈានដល់ការផ្អាកជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិ ចំនួន៤។

តាមការផ្សាយរបស់ RT, នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ ទូទាំងប្រទេសរុស្ស៊ី បានក្លាយជាគោលដៅ របស់ដ្រូនអ៊ុយក្រែនជាង ៥៥០គ្រឿង ប៉ុន្តែមិនមានរបាយការណ៍អំពី អ្នករងគ្រោះទេ។
នៅមូស្គូ បើតាមសម្តីអភិបាលក្រុង លោក Sergey Sobyanin, ខែលការពារដែនអាកាស បានស្ទាក់ចាប់ និងបាញ់ទម្លាក់ដ្រូន រហូតដល់ទៅ ១៩៤គ្រឿង។ យ៉ាងណា បំណែកនៃដ្រូនខ្លះ បានធ្លាក់ចំរោងចក្រចម្រាញ់ប្រេងមួយ បង្កជាអគ្គិភ័យឆាបឆេះ ហើយក៏បង្កការខូចខាតដល់ផ្សារទំនើប Sadovod ផងដែរ។

អាកាសយានដ្ឋានអន្តរជាតិទាំង៤ ដែលត្រូវផ្អាកជើងហោះហើរជាបណ្តោះអាសន្ន មានដូចជា៖ Sheremetyevo (SVO), Domodedovo (DME), Vnukovo (VKO) និង Zhukovsky (ZIA)។
រឿងនេះគឺដើម្បីសងសឹក ចំពោះការដែលរុស្ស៊ី បាញ់មីស៊ីលបាលិស្ទីក ចូលទីក្រុងកៀវយ៉ាងគំហុក ទាំងព្រលឹមស្រាងៗថ្ងៃព្រហស្បតិ៍ ខណៈលោក ហ្សេលេនស្គី ទើបតែបានបញ្ចប់កិច្ចភាក្សាយ៉ាងសំខាន់ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំអឺរ៉ុប បានប៉ុន្មានម៉ោងប៉ុណ្ណោះ។

យោងតាមការផ្សាយរបស់ Reuters, សំឡេងផ្ទុះអាវុធយ៉ាងកម្រោល បានលាន់ឮរំពង ពេញរដ្ឋធានី ដែលធ្វើឲ្យអាជ្ញាធរយោធាក្រុងកៀវ ត្រូវចេញអំពាវនាវបន្ទាន់ ឲ្យប្រជាពលរដ្ឋទាំងអស់ ប្រញាប់រត់រកកន្លែងសុវត្ថិភាព ដើម្បីជ្រកកោន។
ស្របពេលជាមួយគ្នានោះ សញ្ញាព្រមានពីការវាយប្រហារតាមអាកាស ក៏លាន់ឡើងពាសពេញផ្ទៃប្រទេសផងដែរ ហើយនៅឯទីក្រុង Sumy ភាគឦសានអ៊ុយក្រែន ការវាយប្រហារដោយដ្រូនរបស់រុស្ស៊ី បានផ្តាច់ជីវិតមនុស្សម្នាក់ បាត់ទៅហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


