ព័ត៌មានអន្ដរជាតិ
មេដោះគ្រាប់បែកនិងជាមេផ្នែកស៊ើបអង្កេតថៃ ត្រូវបាញ់សម្លាប់ក្នុងការប្រយុទ្ធនៅ ភាគខាងត្បូង
ស្ថានការណ៍នៅភាគខាងត្បូងប្រទេសថៃឡើងកម្តៅទៀតហើយ ដោយកងកម្លាំងថៃបានផ្ទុះអាវុធជាមួយក្រុមផ្តាច់ខ្លួន បណ្តាលឲ្យមេក្រុមស៊ើបអង្កេតនិងជាមេក្រុមដោះគ្រាប់បែកម្នាក់ផងនោះ ត្រូវបាញ់សម្លាប់។

តាមការផ្សាយរបស់ Khaosod កាលពីថ្ងៃពុធទី១៥ខែតុលាឆ្នាំ២០២៥, អ្នកស្លាប់មានឈ្មោះ Somsak Naksen គឺជាមេក្រុមដោះគ្រាប់បែកមកពីអង្គភាពល្បាតព្រំដែនលេខ៤៤៤។ មន្ត្រីម្នាក់នេះត្រូវខ្មាន់កាំភ្លើងបាញ់ចំក្បាលស្លាប់ ពេលចុះធ្វើប្រតិបត្តិការក្នុងការប្រយុទ្ធគ្នាជាមួយក្រុមផ្តាច់ខ្លួន នៅក្បែរវិទ្យាស្ថាន Attarbiyatul Hadeesah Ponoh ក្នុងភូមិលេខ៤ ឃុំ Bang Kao ស្រុក Sai Buri ខេត្ត Pattani។
ក្រោយការវាយប្រហារនេះ មន្ត្រីថៃបានបើកការស៊ើបអង្កេតរកជនល្មើសជាបន្តទៀត និងថែមទាំងដាក់ពង្រាយកម្លាំងដើម្បីពង្រឹងសន្តិសុខ ហើយបង្កើនការប្រុងប្រយ័ត្នឈានដល់កម្រិតខ្ពស់។

ប៉ុន្មានខែចុងក្រោយនេះ ស្ថានការណ៍នៅភាគខាងត្បូងប្រទេសថៃ បានឈានដល់កម្រិតគ្រោះថ្នាក់ខ្លាំង ដោយសារតែមានការវាយប្រហារបណ្តាក់គ្នាមិនលស់ថ្ងៃ ដល់ថ្នាក់ថៃត្រូវបង្ខំចិត្តផ្លាស់ប្តូរសមាសភាពមេទ័ព ដើម្បីទប់ទល់នឹងភាពវឹកវរនេះ។
ហេតុការណ៍ធំបំផុតនាពេលចុងក្រោយ គឺកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យទី៥ ដែលជាករណីក្រុមចោរចូលប្លន់ហាងមាស Yaowarat Krungthep ក្នុងផ្សារទំនើប Big C នៅស្រុក Su-ngai Kolok នៃខេត្ត Narathiwat ដោយប្លន់គ្រឿងអលង្ការអស់ជាង ១លានដុល្លារអាមេរិក។

សមត្ថកិច្ចបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេគឺជាក្រុមបះបោរ ហើយរត់ចូលប្រទេសម៉ាឡេស៊ី ខណៈពួកគេធ្វើសកម្មភាពនេះដើម្បីយកប្រាក់ទៅផ្គត់ផ្គង់បណ្តាញផ្តាច់ខ្លួនរបស់ពួកគេ។
ដោយសារស្ថានការណ៍រឹតតែធ្ងន់ធ្ងរឡើងៗនេះហើយ អគ្គមេបញ្ជាការកងទ័ពជើងគោកថៃ Pana Claewplodtook បានប្តូរយុទ្ធសាស្ត្រ ដើម្បីដោះស្រាយបញ្ហាពោលគឺលោកបានតែងតាំង Narathip Phoynok ឲ្យទៅដឹកនាំ ភូមិភាគ៤។ បន្ថែមពីលើការតែងតាំងមេទ័ពថ្មីនេះ លោក Pana ក៏ងាកទៅប្រើប្រាស់វិធីសាស្រ្តរបស់មេបញ្ជាការមុនៗផងដែរ តាមរយៈការចល័តកម្លាំងមកពីគ្រប់ភូមិភាគ ដើម្បីពង្រឹងនិងគាំទ្រប្រតិបត្តិការនៅក្នុងខេត្តព្រំដែនភាគខាងត្បូង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សមាជិកព្រឹទ្ធសភាថៃ ទទួលស្គាល់ថា ថៃ វាយប្រហារកម្ពុជាមុន ប្រើទាំង F-16 ទៀត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


