ព័ត៌មានអន្ដរជាតិ
សមាជិកព្រឹទ្ធសភាថៃ ទទួលស្គាល់ថា ថៃ វាយប្រហារកម្ពុជាមុន ប្រើទាំង F-16 ទៀត
សមាជិកព្រឹទ្ធសភាថៃលោកស្រី Angkana Neelapaijit បានប្រកាសថា ពិតណាស់ថៃជាអ្នកវាយប្រហារកម្ពុជាមុន ហើយបើកការវាយប្រហារដោយយន្តហោះចម្បាំង F-16 លើកម្ពុជាថែមទៀតផង។

ថ្លែងប្រាប់ទៅទូរទស្សន៍ Amarin កាលពីថ្ងៃអង្គារទី១៤ខែតុលាឆ្នាំ២០២៥ លោកស្រីអះអាងថា ខ្លួនមិនមែនកាន់ជើងកម្ពុជាទេ ប៉ុន្តែអ្វីដែលខ្លួននិយាយគឺសុទ្ធជាការពិត។ ពេល F-16 វាយប្រហារកម្ពុជា ប្រទេសកម្ពុជាត្រូវបំផ្លាញ។
ស្របពេលជាមួយគ្នានោះដែរ លោកស្រីបានហៅការវាយប្រហារនេះថាជា «ប្រតិបត្តិការយោធា» ដែលភាគីថៃ បាញ់ទៅលើកម្ពុជា មុន ដូច្នេះហើយទើបមានការសងសឹកបកមកវិញ។
យ៉ាងណា ដោយសារតែហ៊ាននិយាយពាក្យពិតដូច្នេះហើយ ទើបពេលនេះលោកស្រីកំពុងក្លាយជាគោលដៅនៅក្នុងប្រទេសថៃ ហើយត្រូវបានជនជ្រុលនិយមវង្វេងប្រវត្តិសាស្រ្តថៃ ព្រួតគ្នាស្អប់។

សូមជម្រាបថា ភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរបានផ្ទុះឡើងក្នុងខែកក្កដា នៅពេលមានការប៉ះទង្គិចគ្នាតាមព្រំដែនដែលមានជម្លោះប្រវែង ៨១៧គីឡូម៉ែត្រ បង្កឲ្យមានការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍។
មនុស្ស ៤៨នាក់ត្រូវបានសម្លាប់ និងរាប់ម៉ឺននាក់ ត្រូវផ្លាស់ទីលំនៅជាបណ្តោះអាសន្នទាំងសងខាងក្នុងអំឡុងពេលជម្លោះរយៈពេលប្រាំថ្ងៃ។
បទឈប់បាញ់ដែលបានស្នើឡើង មានគោលបំណងទប់ស្កាត់ការកើនឡើងបន្ថែមទៀត និងត្រួសត្រាយផ្លូវសម្រាប់ការចរចារយៈពេលវែងស្តីពីការបោះបង្គោលព្រំដែន និងកិច្ចសហប្រតិបត្តិការសន្តិសុខ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រដ្ឋមន្ត្រីការពារជាតិថៃ ឆ្លើយមិនចេញ ពេលអ្នកកាសែតសួរថា នរណាឲ្យ Jom Phalang ចាក់សំឡេងរំខានពលរដ្ឋខ្មែរ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


