ព័ត៌មានអន្ដរជាតិ
ទាហានប៉ាគីស្ថាន ៧ នាក់ស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតក្បែរព្រំដែនអាហ្វហ្គានីស្ថាន
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៧ខែ តុលា ហេតុករណ៍ដ៍រន្ធត់បំផ្ទុះគ្រាប់បែកអត្តឃាតដែលធ្វើឡើងដោយក្រុម Tehreek-i-Taliban Pakistan (TTP) បានសម្លាប់ទាហានប៉ាគីស្ថាន ៧ នាក់នៅ Waziristan ខាងជើងក្បែរព្រំដែនអាហ្វហ្គានីស្ថាន។

យោងតាមប៉ូលិស ជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានវាយប្រហារចូលទៅក្នុងបរិវេណកងកម្លាំងសន្តិសុខក្នុងទីក្រុង Mir Ali ដោយបានបង្កឱ្យមានការវាយតប់គ្នាយ៉ាងស្វិតស្វាញបណ្តាលឲ្យពួកសកម្មប្រយុទ្ធបីនាក់ស្លាប់។ ការផ្ទុះនេះក៏បានបានបង្កការខូចខាតយ៉ាងខ្លាំងដល់ផ្ទះនៅក្បែរនោះ។
គួរបញ្ជាក់ថាការវាយប្រហារនេះកើតឡើងចំពេលដែលភាពតានតឹងនៅព្រំដែនជាថ្មីរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងសាហាវ ដែលភាគីទាំងពីរបានរាយការណ៍ថាមានអ្នកស្លាប់ និងរបួសយ៉ាងច្រើន។ ទីក្រុងអ៊ីស្លាម៉ាបាដបានចោទប្រកាន់រដ្ឋាភិបាលតាលីបង់ក្នុងទីក្រុងកាប៊ុលថាកំពុងកាន់កាប់ក្រុមសកម្មប្រយុទ្ធ TTP ខណៈដែលអាហ្វហ្គានីស្ថានបដិសេធការអះអាងនេះ។
TTP ដែលជាក្រុមសកម្មប្រយុទ្ធប៉ាគីស្ថានដែលមានទំនាក់ទំនងជាមួយក្រុមតាលីបង់អាហ្វហ្គានីស្ថានបានបង្កើនការវាយប្រហារលើកងកម្លាំងសន្តិសុខប៉ាគីស្ថានក្នុងប៉ុន្មានខែថ្មីៗនេះ បើទោះបីជាមានការខិតខំប្រឹងប្រែងរបស់ទីក្រុងអ៊ីស្លាម៉ាបាដក្នុងការពង្រឹងសន្តិសុខព្រំដែន និងរក្សាបទឈប់បាញ់ក៏ដោយ។
អាជ្ញាធរប៉ាគីស្ថានបានប្តេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដោយព្រមានថាប្រទេសនេះ «នឹងមិនអត់ឱនចំពោះអំពើភេរវកម្មឆ្លងព្រំដែនឡើយ»៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


