ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ប្រាប់ប៉ាគីស្ថាន ថា លីបង់ត្រូវតែរួមបញ្ចូលក្នុងកិច្ចព្រមព្រៀងសន្តិភាពខ្វះមិនបាន
ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ ISNA បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបញ្ជាក់ជាថ្មីនូវជំហរគាំទ្រដ៏រឹងមាំ និងមិនងាករេរបស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ចំពោះក្រុមតស៊ូហេសបូឡាមានមូលដ្ឋាននៅប្រទេសលីបង់ ដោយលោកបានសង្កត់ធ្ងន់ថា នេះជាការប្តេជ្ញាចិត្តរបស់ទីក្រុងតេហេរ៉ង់ក្នុងការជ្រោមជ្រែងដល់ចលនាស្វែងរកយុត្តិធម៌នៅទូទាំងពិភពលោក។

នៅក្នុងសារមួយផ្ញើជូនអគ្គលេខាធិការក្រុមហេសបូឡា លោក Sheikh Naim Qassem កាលពីថ្ងៃសៅរ៍ទី២៣ ខែឧសភា លោក Araghchi បានសង្កត់ធ្ងន់ថា ប្រទេសអ៊ីរ៉ង់នឹងបន្តគាំទ្រយ៉ាងពេញទំហឹង និងឥតងាករេចំពោះចលនាស្វែងរកសេរីភាព និងយុត្តិធម៌ទាំងឡាយ ជាពិសេសគឺក្រុមហេសបូឡា។
ប្រមុខការទូតអ៊ីរ៉ង់រូបនេះ ថ្លែងថា៖ «នេះគឺជាការប្តេជ្ញាចិត្តរបស់យើងចំពោះមេដឹកនាំកំពូលនៃបដិវត្តន៍ឥស្លាម Ayatollah Seyyed Ali Khamenei ដែលបានពលីជីវិត»។
លោក Araghchi បានបន្ថែមថា៖ «ចាប់តាំងពីនាទីដំបូងដែលបណ្តាប្រទេសក្នុងតំបន់មួយចំនួនបានចេញមុខធ្វើជាអ្នកសម្របសម្រួល ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក អ៊ីរ៉ង់តែងតែគូសបញ្ជាក់យ៉ាងច្បាស់ថា រាល់កិច្ចព្រមព្រៀងណាមួយនៅពេលអនាគត គឺត្រូវតែភ្ជាប់មកជាមួយនូវបទឈប់បាញ់នៅក្នុងប្រទេសលីបង់»។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះ បានកត់សម្គាល់ថា បញ្ហាដ៏សំខាន់មួយនេះគឺមិនអាចយកមកចរចា ឬដោះដូរបានឡើយ ហើយវាស្ថិតក្នុងចំណោមការទាមទារដ៏ស្របច្បាប់របស់សាធារណរដ្ឋឥស្លាម និងប្រជាជាតិដ៏ក្លាហានរបស់ខ្លួន។
លោក បានបន្ថែមទៀតថា នៅក្នុងសំណើចុងក្រោយបង្អស់របស់ខ្លួន ដែលបានបញ្ជូនទៅកាន់អ្នកសម្របសម្រួលប៉ាគីស្ថាន ក្នុងគោលបំណងបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍និងយូរអង្វែង អ៊ីរ៉ង់បានសង្កត់ធ្ងន់ថា បញ្ហានៅប្រទេសលីបង់ ត្រូវតែត្រូវបានរួមបញ្ចូលទៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់ណាមួយនាពេលអនាគត។
អ៊ីរ៉ង់តែងតែប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ការបញ្ឈប់ការឈ្លានពានរបស់អ៊ីស្រាអែលលើប្រទេសលីបង់ គឺជាលក្ខខណ្ឌចម្បង និងដាច់ខាតសម្រាប់វឌ្ឍនភាពណាមួយនៅក្នុងការចរចាជាមួយភាគីអាមេរិក ក៏ដូចជាសម្រាប់កិច្ចព្រមព្រៀងនាពេលអនាគតផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


