Connect with us

កីឡា

ទីបំផុត​ជំនួប​រវាង​ជើង​ខ្លាំង​ទើប​ឡើង​កូដ​ ឌឹម​ សារុំ​ និង​ មហាម៉ាត់​ កើ​ត​ឡើង​ហើយ​

បានផុស

នៅ

ជំនួប​រវាង​ជើង​ខ្លាំង​ទើប​ឡើង​កូដ​ ឌឹម​ សារុំ​ និង​​ មហាម៉ាត់​ កើត​ឡើង​ជា​ផ្លូវ​ការ​​ហើយ​ក្រោយ​ការ​ផ្គូផ្គង​លើ​បណ្ដាញ​សង្គម​ជា​ហូរហែ​ និង​មហាជន​អ្នក​គាំទ្រ​គុន​ខ្មែរ​ក៏​ចង់​ឃើញ​អ្នក​ទាំងពីរ​ប៉ះ​គ្នា​ដែរនោះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ មហាម៉ាត់​

នេះ​បើ​តាម​វីដេអូ​បង្ហោះ​ផ្សព្វផ្សាយ​លើ​ផេក​លោក​ ណឹម​ ពិសិដ្ឋ​ ដែល​តំណាង​ឲ្យ​ក្លឹប​ប្រដាល់​ KKIF​ បាន​បញ្ជាក់​ថា​ ជំនួប​ដែល​មហាជន​ចង់​ឃើញ​ និង​ចង់​ឲ្យ​អ្នកទាំង​ពីរ​គឺ​ ឌឹម​ សារុំ​ និង​ មហាម៉ាត់​ ជួបគ្នា​នោះ​ឥលូវ​នេះឈាន​ដល់​ការ​ចុះ​កុងត្រា​ប្រកួត​រួចរាល់ហើយ។​ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ ខាង​មុខ​នេះ។​

មហាម៉ាត់​ ពេល​ចុះកុងត្រាប្រកួត

បន្ទាប់​ពី​ ឌឹម​ សារុំ​ ឈ្នះ​ ពេជ្រ​ សឹង្ហៈ​ និង​ មហាម៉ាត់​ យក​ឈ្នះ​ ឡៅ​ សៅណេត​ ជា​លើក​ទី២​ គឺ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​គុន​ខ្មែរ​នៅ​មិន​សុខ​នោះ​ឡើយ​ដោយ​ចាប់​ផ្ដើម​ផ្គូផ្គង​រវាង​អ្នក​ទាំង​ពីរ​ជា​ថ្មី​ទៀត​ ព្រោះ​ចង់​ឃើញ​អ្នក​ដែល​កំពុង​ឡើង​កូដ​រូប​នេះ​ប៉ះ​គ្នា។​

ជំនួប​រវាង​ សារុំ​ និង​ មហាម៉ាត់​ គឺ​ពិបាក​ស្មាន​លទ្ធផល​ទុក​មុន​បន្តិច​ហើយ​សម្រាប់​អ្នក​គាំទ្រ​ដោយ​សារ​ម្នាក់ៗ​សុទ្ធតែ​មាន​ផ្លែ​អាវុធ​ល្អ​រៀងខ្លួន។​ សារុំ​ ដៃ​លឿន​ហើយ​ច្បាស់​ ប៉ុន្តែ​នៅ​ស្ទើ​បទ​ពិសោធ​បន្តិច​។​ ចំណែក​ មហាម៉ាត់​ កម្លាំង​ស៊ុហ្វ​បាន​ ទឹកចិត្ត​មោះមុត​មិន​ចេះ​ខ្លាច​ញញើត​ដៃគូ​ និង​ល្អ​គ្រប់​ស្នៀត​ពិសេស​ការ​ដើរ​បុក​មិន​ឲ្យ​ដៃគូ​ដក​ដង្ហើម និង​​ចាប់​វាយ​ជង្គង់​តែ​ម្ដង។​ យ៉ាងណា​មាន​តែ​រង់ចាំ​មើល​ទាំង​អស់​គ្នា​ថា​នរណា​នឹង​អាច​យក​ជ័យជម្នះ​បាន​ក្នុង​ជំនួប​នៅ​ថ្ងៃទី៩​​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ ឆាប់ៗ​ខាង​មុខ​នេះ៕​

សារុំ​ និង​លោក​ ណឹម​ ពិសិដ្ឋ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម