Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀងស្រី k-pop ម្នាក់ បែក​ធ្លាយ​វីដេអូ​ជាមួយ​នឹង​តារា​ប្រុស​ជំនាន់ក្រោយ

បានផុស

នៅ

យោងតាមការចុះផ្សាយពី Allkpop សមាជិក​ក្រុម​ចម្រៀងស្រី k-pop វ័យ ២៥ ឆ្នាំ​ម្នាក់ ​ត្រូគេរិះគន់ជុំវិញ​ការ​បែក​ធ្លាយ​វីដេអូ​ប្រអប់​ខ្មៅ​ក្នុង​រថយន្ត​ជួលមួយ ជាមួយ​នឹង​តារា​ប្រុស​ក្រុម Idol ជំនាន់ក្រោយ ខណៈដែលជន​ល្មើសដែលធ្វើឲ្យបែកធ្លាយ ​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ២ ឆ្នាំរួចទៅហើយ

នាយកប្រតិបត្តិក្រុមហ៊ុនរថយន្តជួលមួយ ដែលត្រូវបានគេកំណត់អត្តសញ្ញាណថា B ត្រូវតុលាការកាត់ទោសពីបទ Blackmail លើសមាជិកក្រុមនារីអាយុ ២៥ ឆ្នាំ ហៅថា A ដោយកេងប្រវ័ញ្ចជីវិតឯកជនរបស់នាង។

នៅថ្ងៃទី ១៩ ខែតុលា ចៅក្រម Gong Woo Jin នៃផ្នែកព្រហ្មទណ្ឌ 14 នៃតុលាការស្រុក Incheon បានកាត់ទោស B ឲ្យជាប់ពន្ធនាគាររយៈពេល៨ ខែ ដោយព្យួររយៈពេល ២ ឆ្នាំ រួមជាមួយនឹងសេវាសហគមន៍ចំនួន ១២០ម៉ោង។ ជនបានគំរាមកំហែង A បន្ទាប់ពីបានរកឃើញវីដេអូប្រអប់ខ្មៅពីរថយន្តជួលរបស់ខ្លួនកាលពីថ្ងៃទី២១ ខែកុម្ភៈឆ្នាំមុន។ ខ្សែអាត់វីដេអូនេះត្រូវបានគេរាយការណ៍ថា បានបង្ហាញពីអាកប្បកិរិយាស្និទ្ធស្នាលជាមួយសមាជិកក្រុមក្មេងប្រុសម្នាក់ដែលហៅថា C នៅកៅអីខាងក្រោយរថយន្ត។

តុលាការបាននិយាយថា B បានប្រព្រឹត្តបទល្មើសនេះ ខណៈពេលដែលកំពុងអនុវត្តទោសព្យួររួចហើយ។ វាច្បាស់ណាស់ថាជាករណីជំរិតទារប្រាក់។ ការកាត់ទោសនេះគិតដល់ថា B បានប្រគល់ប្រាក់ភាគច្រើន សារភាពចំពោះឧក្រិដ្ឋកម្ម និងបង្ហាញវិប្បដិសារី។

ទោះជាយ៉ាងណាក៏ដោយ ទស្សនិកជនដែលបានដឹងព័ត៌មានមួយនេះបានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង សឹងមិនជឿថា សមាជិកក្រុមចម្រៀងស្រីនោះហ៊ានធ្វើអំពើមិនល្អបែបនេះ ជាមួយតារាប្រុសក្រុម Idol។ ថ្វីដ្បិតតែ ពួកគេមិនថា តារាវម្រៀងស្រីនោះជានរណា ប៉ុន្តែមហាជនបានបន្តរិះគន់ទៅលើវីដេអូបែកធ្លាយនោះយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គម៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ថៅកែជួលរថយន្តកូរ៉េខាងត្បូង ជាប់គុកដោយសារជំរិតទារលុយពីគូស្នេហ៍តារា K-pop
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម