ព័ត៌មានអន្ដរជាតិ
Hegseth នឹងបំពេញទស្សនកិច្ច៤ប្រទេសនៅអាស៊ី គោលបំណងបង្កើនឥទ្ធិពលរបស់អាមេរិក
តាមការបញ្ជាក់ពីមន្ទីរបញ្ចកោណនៅថ្ងៃអាទិត្យទី២៦ខែតុលាឆ្នាំ២០២៥ រដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth នឹងមកបំពេញទស្សនកិច្ចប្រទេសចំនួន៤នៅទ្វីបអាស៊ីដូចជាជប៉ុន ម៉ាឡេស៊ី វៀតណាម និងកូរ៉េខាងត្បូង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈគោលបំណងធំរបស់លោក ត្រូវគេអះអាងថា គឺដើម្បីពង្រឹងចំណងមិត្តភាពនិងបង្កើនឥទ្ធិពលរបស់សហរដ្ឋអាមេរិក ប្រឆាំងចិន។

តាមការផ្សាយរបស់ Straits Times, សេចក្តីប្រកាសរបស់មន្ទីរបញ្ចកោណគឺមិនបញ្ជាក់អំពីកាលបរិច្ឆេទនៃដំណើរទស្សនកិច្ចនេះឡើយ ហើយក៏មិនប្រាប់ដែរថា ដំណើរនេះមានរយៈពេលប៉ុន្មានថ្ងៃ។
យ៉ាងណា ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Hegseth នឹងផ្តោតសំខាន់លើការបង្កើនឥទ្ធិពលរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ប្រភពខាងលើបន្តថា ក្នុងដំណើរនេះ លោក Hegseth នឹងឈប់នៅកោះហាវ៉ៃ ដើម្បីជួបបណ្តាមេដឹកនាំនៃបញ្ជាការដ្ឋានអាមេរិកឥណ្ឌូប៉ាស៊ីហ្វិក។ បន្ទាប់មក លោកនឹងបន្តដំណើរទៅជប៉ុន ហើយចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ី រួចមានកិច្ចពិភាក្សានៅវៀតណាម និងចុងក្រោយធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំសន្តិសុខទ្វេភាគីនៅប្រទេសកូរ៉េខាងត្បូង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Pete Hegseth គំរាមរុស្ស៊ី ខ្លាំងៗ រឿងសង្គ្រាមនៅអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


