ព័ត៌មានជាតិ
ក្នុងឆ្នាំ ២០២៥ អាជ្ញាធរសង្កាត់ចោមចៅទី ៣ ស្ថាបនាផ្លូវបេតុងឆ្អឹងដែក ៩ ខ្សែ សម្រាប់ពលរដ្ឋធ្វើដំណើរ
ផ្លូវលំដែលតែងតែទ្រុឌទ្រោមជង្ហុកតូច-ធំ ប៉ះពាល់ដល់ការធ្វើដំណើរ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ពេលនេះអាជ្ញាធរសង្កាត់ចោមចៅទី ៣ បានប្រែក្លាយស្ថាបនាជាផ្លូវបេតុងឆ្អឹងដែកហើយ។

ជាក់ស្ដែងក្នុងឆ្នាំ ២០២៥ នេះ អាជ្ញាធរសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ បានស្ថាបនាផ្លូវបេតុងឆ្អឹងដែកចំនួន ៩ ខ្សែ ក្នុងមូលដ្ឋាន ដើម្បីទុកឲ្យប្រជាពលរដ្ឋធ្វើដំណើរ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី ៣ បានឲ្យដឹងថា ការស្ថាបនាផ្លូវបេតុងឆ្អឹងដែកខាងលើនេះ មានចំនួន ៥ ភូមិ សរុបប្រវែង ១៥០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ ជាមូលនិធិអភិវឌ្ឍន៍សង្កាត់ក្នុងឆ្នាំ ២០២៥។

លោក វ៉ា សាវឿន បានបន្តថា ភូមិដែលស្ថាបនាផ្លូវបេតុងឆ្អឹងដែកនេះ រួមមាន ៖ ភូមិអូរដឹម ភូមិជម្ពូវ័ន ១ ភូមិជម្ពូវ័ន ២ ភូមិព្រៃទា និងភូមិព្រៃព្រីងជើង ២។ ផ្លូវនេះ ស្ថាបនារួចរាល់ហើយ និងដាក់ឲ្យប្រជាពលរដ្ឋធ្វើដំណើរសម្រាប់ប្រកបរបរផ្សេងៗ។ ចំពោះផ្លូវដែលសេសសល់មិនទាន់ស្ថាបនា លោកនឹងបន្តជួសជុលបន្តទៀតនៅពេលក្រោយ។

ក្នុងនាមអាជ្ញាធរ លោក បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមជួយថែរក្សាផ្លូវខាងលើនេះឲ្យបានគង់វង្សយូរអង្វែង ជាពិសេសហាមរថយន្តធុនធំដឹកធ្ងន់បើកបរឆ្លងកាត់ដែលអាចនឹងឆាប់ខូចខាត។

លោក ស្រីចាន់ ថេន អ្នកលក់ដូរនៅផ្លូវបេតុង ភូមិអរដឹម សង្កាត់ចោមចៅទី ៣ ក៏បានសម្ដែងភាពត្រេកអរ សប្បាយចិត្ត ដែលបានអាជ្ញាធរយកចិត្តទុកដាក់បែបនេះ ព្រោះកន្លងមកប្រជាពលរដ្ឋពិបាកក្នុងការរស់នៅ ខណៈខែវស្សាផ្លូវរអិលទឹកដក់ ពិបាកធ្វើដំណើរ តែបើខែប្រាំងវិញ ដីហុយចូលផ្ទះ ម្ហូបអាហារ តែពេលនេះលែងព្រួយបារម្ភទៀតហើយ៕
អត្ថបទ ៖ សុខា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


