កីឡា
អបអរសាទរ! ព្រះខ័នរាជស្វាយរៀង បានឡើងទៅវគ្គបន្តហើយ បន្ទាប់ពីឈ្នះ២ប្រកួតជាប់គ្នា
ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានឡើងទៅកាន់វគ្គពាក់់កណ្តាលផ្តាច់ព្រ័ត្រ ប្រចាំតំបន់អាស៊ីខាងកើតហើយ បន្ទាប់ពីបានឈ្នះ ២ លើកជាប់គ្នានៅវគ្គសន្សំពិន្ទុ ពូល D ពានរង្វាន់ AFC Challenge League រដូវកាល ២០២៥-២៦។

ការប្រកួតទី១ ព្រះខ័នរាជស្វាយរៀង បានឈ្នះក្រុម SP Falcons ដោយលទ្ធផល ៣-០ កាលពីថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ ២០២៥ និងការប្រកួតលើកទី២នៅថ្ងៃទី២៩ ខែតុលានេះ បានយកឈ្នះក្រុមរបស់ឡាវ Ezra FC ដោយលទ្ធផល ៣-០ ទៀត។ ដូច្នេះព្រះខ័នរាជស្វាយរៀង រកបាន ៦ ពិន្ទុពេញ ស៊ុតចូលដៃគូ ៦ គ្រាប់ និងគ្មានដៃគូស៊ុតចូលឡើយ ដោយឈរនៅលើកំពូលតារាងឡើងទៅកាន់វគ្គបន្ត។

នៅពូលជាមួយគ្នានេះ ក្រុមរបស់ហ្វីលីពីន Manila Digger ក៏បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ បន្ទាប់ពីឈ្នះ Ezra FC ដោយលទ្ធផល ៣-១ និងក្រុម SP Falcons ដោយលទ្ធផល ២-០ ដោយមាន ៦ ពិន្ទុ ឈរលេខ២ក្នុងតារាង។

អ្វីដែលត្រូវតាមដានបន្តថា តើរវាងក្រុម ព្រះខ័នរាជស្វាយរៀង ឬ Manila Digger ជាក្រុមណាមួយឈរលើកំពូលតារាង ដោយត្រូវប្រកួតគ្នានៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ចំពោះក្រុម Ezra FC និង SP Falcons អស់ឱកាសឡើងវគ្គបន្តហើយ ដោយក្រុមទាំងពីរត្រូវប្រកួតគ្នាចុងក្រោយដើម្បីរកពិន្ទុត្រឡប់ទៅស្រុកវិញ៕

ការប្រកួតចុងក្រោយ
-Ezra FC vs SP Falcons ម៉ោង ៤ រសៀល ថ្ងៃទី១ ខែវិច្ឆិកា
-ព្រះខ័នរាជស្វាយរៀង vs Manila Digger ម៉ោង ៧ យប់ ថ្ងៃទី១ ខែវិច្ឆិកា

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


