ព័ត៌មានជាតិ
កម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ ៦ កន្លែង ក្រៅពីផ្គត់ផ្គង់លើសតម្រូវការក្នុងស្រុក ឈាននាំចេញទៅក្រៅប្រទេសថែមទៀត
បើតាមរបាយការណ៍ពីក្រសួងរ៉ែ និងថាមពល គិតត្រឹមឆ្នាំ ២០២៥ កម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន ៦ កន្លែង ក្នុងខេត្តចំនួន ៣ ដែលអាចផលិតស៊ីម៉ងត៍បានប្រមាណ ១១ លានតោនក្នុងមួយឆ្នាំ។

រោងចក្រទាំង ៦ ដែលកំពុងដំណើរការខ្សែសង្វាក់ផលិតកម្មផលិតស៊ីម៉ងត៍ក្នុងប្រទេសកម្ពុជារួមមាន៖
១-ក្រុមហ៊ុន កំពត ស៊ីមេន ខូអិលធីឌី ស្ថិតនៅស្រុកដងទង់ និងស្រុកបន្ទាយមាស ខេត្តកំពតដែលបានដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០០៧ មានសមត្ថភាពផលិតបាន ២,៥ លានតោន/ឆ្នាំ
២-ក្រុមហ៊ុន ស៊ីម៉ង់ត៍ កម្ពុជា ចក្រីទីង ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត ដែលបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០១៥ មានសមត្ថភាពផលិតបាន ១.៣ លានតោន/ឆ្នាំ
៣-ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ស្ថិតនៅស្រុកបន្ទាយមាស ខេត្តកំពត បានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០១៨ មានសមត្ថភាពផលិតបាន ២ លានតោន/ឆ្នាំ
៤-ក្រុមហ៊ុន បាត់ដំបង ខនស៍ ស៊ីមេន ខមភេនី លីមីតធីត ស្ថិតនៅស្រុករតនមណ្ឌល ខេត្ត បាត់ដំបង ដែលបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០១៨ មានសមត្ថភាពផលិតបាន ២ លានតោន/ឆ្នាំ
៥-ក្រុមហ៊ុន ស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង ស្ថិតនៅស្រុកដងទង់ ខេត្តកំពត មានសមត្ថភាពផលិត ១ លានតោន/ឆ្នាំ
៦-ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានសមត្ថភាពផលិតបាន ២,២ លានតោន/ឆ្នាំ។

ក្រៅពីរោងចក្រទាំង ៦ កំពុងដំណើរការផលិតផ្គត់ផ្គង់ស៊ីម៉ងត៍ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក ក្រុមហ៊ុនចំនួន ៣ ទៀត កំពុងសាងសង់រោងចក្ររផលិតស៊ីម៉ងត៍បន្ថែមដែលក្នុងនោះមាន៖ ក្រុមហ៊ុន សៅដិន ស៊ីមេន (ខេមបូឌា) នៅស្រុកដងទង់ខេត្តកំពត ដែលមានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ១ លានតោន/ឆ្នាំ ក្រុមហ៊ុន ដុងហ្វាង ជុនម៉ា ស៊ីមេន ស្ថិតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ២ លានតោន/ឆ្នាំ និងក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្ត្រី ស្ថិតនៅស្រុកសំបូរខេត្តក្រចេះ ដែលមានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ ២ លានតោន/ឆ្នាំ។
ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផលិតស៊ីម៉ងត៍ ខនស៍ ខេធី ស៊ីមេន តម្លៃប្រមាណ ២៥០ លានដុល្លារ ស្ថិតនៅក្នុងឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០០៧ កម្ពុជាចាប់ផ្ដើមកសាងឡើងវិញនូវសមត្ថភាពផលិតស៊ីម៉ងត៍ ខណៈមកដល់ពេលនេះកម្ពុជាមានរោងចក្រចំនួន ៦ កំពុងដំណើរការផលិតស៊ីម៉ងត៍ដែលអាចផលិតបានប្រមាណ ១១ លានតោនក្នុងមួយឆ្នាំ ដែលក្រៅពីអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុក ១០០% ក៏អាចនាំចេញទៅបរទេសថែមទៀតផង។
បើតាមក្រសួងរ៉ែ និងថាមពល ស៊ីម៉ងត៍ដែលផលិតក្នុងប្រទេសកម្ពុជាបាននាំចេញទៅប្រទេសជិតខាងប្រមាណជាង ៣០ ០០០ តោន ក្រៅពីមានលទ្ធភាពអាចផ្គត់ផ្គង់គ្រប់តម្រូវការក្នុងស្រុក៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


