ព័ត៌មានជាតិ
ចំណូលសួយសារពីវិស័យរ៉ែ ៦ ខែ ឆ្នាំ ២០២៦ រដ្ឋប្រមូលចំណូលបានប្រមាណ ៩៣ លានដុល្លារ
រយៈពេល ៦ ខែ ឆ្នាំ ២០២៦ រដ្ឋប្រមូលចំណូលសួយសារពីវិស័យរ៉ែបានប្រមាណ ៩៣ លានដុល្លារ។ នេះបើតាម លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពលលើកឡើងក្នុងសន្នសីទសារព័ត៌មានកាលពីរសៀលម្សិលមិញនេះ។
ចំណូលសួយសារពីវិស័យរ៉ែមានកើនឡើងយ៉ាងគួរឱ្យកត់សម្គាល់។ នៅក្នុងឆ្នាំ ២០២៤ ចំណូលសួយសារបានកើនឡើងពីជាង ៦០ លានដុល្លារ ក្នុងឆ្នាំ ២០២៣ ដល់ ៩៤,៣ លានដុល្លារ ហើយបានបន្តកើនឡើងរហូតដល់ ១៣៥,៥៥ លានដុល្លារ នៅក្នុងឆ្នាំ ២០២៥។

លោក អ៊ឹង ឌីប៉ូឡា បានបញ្ជាក់ថា ចំណូលនេះមិនរាប់ចំណូលពីពន្ធនាំចេញ និងពន្ធដារផ្សេងៗ។ ប្រសិនបើបូករួមទាំងចំណូលពីពន្ធអាករនាំចេញ និងពន្ធដារផ្សេងៗទៀត គ្រាន់តែក្នុងត្រីមាសទី ១ ទទួលបានប្រហែល ១៥០ លានដុល្លារបន្ថែមទៀត។
ចំណូលបានពីវិស័យរ៉ែមានទំហំធំ សម្រាប់ជាប្រភពចំណូលចូលថវិកសជាតិ។
ប្រមុខដឹកនាំកម្ពុជា បានសម្របសម្រួលបន្ថយពន្ធនាំចេញនិងកាត់បន្ថយការិយាធិបតេយ្យពីវិស័យថ្មអារ ដែលធ្វើឱ្យចំណូលសួយសារបានកើនឡើង ៣ ដង ពី ៣ លានដុល្លារ ឡើងដល់ជាង ១០ លានដុល្លារក្នុងមួយឆ្នាំ។
ខណៈការទាញយកធនធានរ៉ែមាស ក៏ជាប្រភពចំណូលដ៏សំខាន់ ដែរនោះ គិតចាប់តាំងពីដំណើរការរោងចក្រដំបូងនៅអំឡុងខែ មិថុនា ឆ្នាំ ២០២០ ដោយក្រុមហ៊ុន រ៉ឺណេសង់ និងក្រុមហ៊ុនតូចធំផ្សេងទៀត បច្ចុប្បន្នកម្ពុជាផលិតមាសបានសរុបប្រមាណ ២០ តោន។ ចំណែករ៉ែដែកពាក់កណ្តាលសម្រេច ក៏សម្រេចការនាំចេញបានប្រមាណ ១ លានតោន ក្នុងមួយឆ្នាំ។
យ៉ាងណាមិញ វិស័យរ៉ែសំណង់ដែលមានថ្ម និងខ្សាច់សំណង់មានតម្រូវការធ្លាក់ចុះដោយសារស្ថានភាពសេដ្ឋកិច្ចពិភពលោក និងការអភិវឌ្ឍក្នុងស្រុកមានការប្រែប្រួលតាំងពីដំណាក់កាលកូវីដមក។ នេះបើតាមលោក អ៊ឹង ឌីប៉ូឡា។
វិស័យរ៉ែបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រទេស និងកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការធានាបាននូវនិរន្តរភាពក្នុងការផ្គត់ផ្គង់វត្ថុធាតុដើមរ៉ែសំណង់ក្នុងតម្លៃសមរម្យ និងគ្រប់គ្រាន់ដល់តម្រូវការនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសំណង់តូចធំនានា បង្កើតការងារនិងឱកាសសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋ ព្រមទាំងបានចូលរួមចំណែកជាប្រភពចំណូលថ្មីដល់ថវិកាជាតិ។
បើតាមមន្រ្តីក្រសួងរ៉ែ និងថាមពល វិស័យរ៉ែបានផ្ដល់ការងារដល់ប្រជាពលរដ្ឋចំនួនជាង ១២ ០០០ នាក់ ដែលក្នុងនោះមានស្រ្តីបម្រើការងារចំនួន ៧% ដែលជាកម្រិតស្របតាមស្តង់ដាអន្តរជាតិ។ ទោះជាយ៉ាងណា ក្រសួងមានគោលដៅខិតខំជំរុញ និងបង្កើនចំនួនស្ត្រីនៅក្នុងវិស័យនេះឱ្យកើនឡើងទ្វេដងរហូតដល់ ១៤% នាពេលខាងមុខ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


